ពិធីប្រគល់លិខិតសរសើរ និងអាហាររូបករណ៍នៅសាលារៀនប្រ៊ីជតុនទី៤ស្ទឹងមានជ័យ



នៅព្រឹក​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១១ សាលារៀនប្រ៊ីជតុន​ទី៤បានរៀបចំ​ពិធីប្រគល់ លិខិតសរសើរ​ និងអាហាររូបករណ៍ដល់សិស្សានុសិស្សចំណេះទូទៅភាសាខ្មែរ និងអង់គ្លេស​ក្រោម អធិបតីភាព​​ លោក ឃឹម ផុន ប្រធាននាយកប្រត្តិបត្តអ៊ិនធីស៊ីគ្រុប និងលោក មាស សោភ័ណរិទ្ធិ នាយកសាលារៀនប្រ៊ីជតុន។ ​​នៅក្នុងពិធីនោះ​ដែរក៏មានការចូលរួម ពីសំណាក់លោកនាយកនាយករង-នាយិការរងនៃសាលារៀនប្រ៊ីជតុនទី១ ទី២ និងទី៣ ព្រមទាំងលោកគ្រូ-អ្នកគ្រូ និងលោក-លោកស្រី ដែលជាមាតាបិតាអាណាព្យា បាលសិស្ស ​ព្រមទាំងប្អូនសិស្សានុសិស្សយ៉ាងច្រើន​​កុះករផងដែរ។​
នៅក្នុងឱកាសនោះ លោក ឃឹម ផុន នាយកប្រតិបត្តិ នៃអ៊ិនធីស៊ីគ្រុបមានប្រសាសន៍ថា សាលារៀនប្រីជតុន គឺជាស្ថាប័នអប់រំមួយក្នុងចំណោមស្ថាប័នអប់រំផ្សេងទៀតរបស់ អ៊ិនធីស៊ីគ្រុប ដែលបានកើតឡើងនៅក្នុង ឆ្នាំ២០០៧ ដោយមាន៤ទីតាំងក្នុងទីក្រុងភ្នំពេញ។ សាលារៀនប្រ៊ីជតុន មានចក្ខុវិស័យផ្តល់សេវាអប់រំ ប្រកបដោយគុណភាព ជូដល់សិស្សានុសិស្សគ្របមជ្ឍដ្ឋានទាំអស់ ចាប់ពីកំរិតមត្តេយ្យសិក្សារហូតដល់វិទ្យាល័យ និងភាសាអង់គ្លេសទូទៅ ចាប់ពីកំរិតមត្តេយ្យ ដល់មធ្យមសិក្សា។
ការសំរេចបាននូវចក្ខុវិស័យរបស់ សាលារៀនប្រ៊ីជតុនកើតចេញពី ការខិតខំប្រឹងប្រែងទាំកំលាំង កាយចិត្ត និងកំលាំងប្រាជ្ញារបស់គណៈគ្រប់គ្រងសាលាគ្រប់លំដាប់ថ្នាក់ លោកគ្រូ-អ្នកគ្រូ បុគ្គលិក គ្រប់ផ្នែក និងការចូលរួម យ៉ាងសកម្មពីសំណាក់មាតាបិតាសិស្សនៅក្នុងសហគមន៍ទាំងមូល។
ជាលទ្ធិផលត្រឹមសិក្សាឆ្នាំ២០១០‍​-២០១១ កន្លងមកនេះសាលារៀនប្រ៊ីជតុន បានប្រមូលសិស្ស អោយចូល សិក្សាមានចំនួនសរុបជាង ៥,០០០នាក់​ ​ក្នុងចំណោម៤ទីតាំង។​ ដោយសាមានការ ទទួលស្គាល់នូវគុណភាពអប់រំផ្នែក ចំណេះទទូទៅខ្មែរ និងភាសាអង់គ្លេស អំពីសំណាក់មាតាបិតា សិស្សក៏ដូចជាប្អូនៗសិស្សានុសិស្សគ្រប់ំជ្ឈដ្ឋាន គណៈគ្រប់គ្រងសាលារៀនប្រ៊ីជតុន បាននឹងកំពុង សិក្សាទៅលើការពង្រីកទីតាំងថ្មីៗ បន្ថែមទៀតនាឆ្នាំសិក្សា ២០១១-២០១២ ខាងមុខនេះទាំងនៅក្នុងទី ក្រុងភ្នំពេញ និងនៅតាមទីរួមខេត្តសំខាន់ៗមួយចំនួនទៀត។

No comments: