ពិធីកាន់បិណ្ឌ និងការដឹងគុណចំពោះមាតាបិតានិងគ្រូបង្រៀន របស់សាលារៀនប្រីជតុនទី២



សន្ទរកថា
លោក​ ឃឹម ផុន នាយកប្រតិបត្តិ នៃអ៊ិនធីស៊ីគ្រុប
ក្នុងពិធីកាន់បិណ្ឌ និងការដឹងគុណចំពោះមាតាបិតានិងគ្រូបង្រៀន របស់សាលារៀនប្រីជតុនទី២
ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១១
———²———
ខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំ!
- ព្រះដេចគុណគ្រប់ព្រះអង្គ ដែលមានព្រះវត្តមានក្នុងឪកាសនេះ ជាទីគោរពសក្ការះ។
សូមគោរព!
- លោក-លោកស្រីជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ គណគ្រប់គ្រងគ្រឹះស្ថានអប់រំទាំងអស់ របស់អ៊ិនធីស៊ីគ្រុប លោកគ្រូ-អ្នកគ្រូ បុគ្គលិកគ្រប់ផ្នែក លោក-លោកស្រីដែលជាមាតាបិតា សិស្ស ព្រមទាំងប្អូនៗសិស្សានុសិស្សទាំងអស់ នៃសាលាប្រីជតុនជាទីរាប់អាន។
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំមានសេចក្តីសោមនោសរីករាយយ៉ាងខ្លាំង ដោយឃើញព្រះវត្តមាន របស់ព្រះដេចគុណគ្រប់ព្រះអង្គ និងវត្តមានរបស់អស់លោក-លោកស្រី ដែនជាមាតាបិតានិងអាណា ព្យាបាលសិស្ស ព្រមទាំងប្អូនៗសិស្សានុសិស្សទាំងអស់ ​ ដែលបានចំណាយពេលវេលាដ៏មានតំលៃ អញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌ និងការដឹងគុណចំពោះមាតាបិតា និងគ្រូបង្រៀននាឧកាសនេះ។
ព្រះវត្តមាននិងវត្តមានរបស់អស់លោក-លោកស្រីនាពេលនេះ បានបង្ហាញអោយឃើញ យ៉ាងច្បាស់នូវការយកចិត្តទុកដាក់ទៅលើវិស័យព្រះពុទ្ធសាសនា និងការអប់រំដែលមានសាលារៀន ប្រីជតុន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកផ្សព្វផ្សាយព្រះពុទ្ធសាសនា និងអភិវឌ្ឈន៍ ធនធានមនុស្សជាមួយរាជរដ្ឋាភិបាលក្រោមកិសហប្រតិបត្តិការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា សំដៅលុបបំបាត់ភាពមិនចេះអក្សរ​ និងកាត់បន្ថយភាពក្រីក្រ នៅក្នុងព្រះរាជាណា ចក្រកម្ពុជា។​​ សាលារៀនប្រីជតុនបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៧ មាន៤ទីតាំងនៅក្នុងរាជធានី ភ្នំពេញ ដែលមានចំនួនសិស្សសរុបជាង៥០០០នាក់។ ចក្ខុវិស័យរបស់សាលារៀនប្រីជតុន ​​គឺផ្តល់ សេវាអប់រំប្រកបដោយគុណភាព​​​ ជូនដល់សិស្សានុសិស្សចាប់ពីកំរិតមត្តេយ្យសិក្សា រហូតដល់វិទ្យា ល័យ​ និង​ភាសា​​​​​អង់គ្លេសទូទៅចាប់ពីកំរិតមត្តេយ្យដល់មធ្យមសិក្សា។ កម្មវិធីសិក្សារបស់សាលា រៀនប្រីជតុន ផ្តោតសំខាន់លើការអភិវឌ្ឈន៍ផ្នែក រាងកាយ បញ្ញា ស្មារតី សីលធម៌ និងវប្បធម៌ ធ្វើយ៉ាង ណាដើម្បីអោយសិស្សានុសិស្សទាំងអស់ក្លាយទៅ ជាធនធានមនុស្សនាពេលអនាគត។
អង្គពិធីទាំងមួលជាទីគោរព!
ពិធីកាន់បិណ្ឌ និងការដឹងគុណចំពោះមាតាបិតានិងគ្រូនបង្រៀន ដែលប្រារព្ធឡើងនាពេលនេះ សបញ្ជាក់អោយឃើញនូវការថែរក្សា ប្រពែណីវប្បធម៌ខ្មែរ បានបន្សល់ទុកតាំងពីបុរាណ កាលមក ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបដែល តែងតែប្រារព្ធ ឡើងជារៀងរាល់ឆ្នាំ។ ការដឹងគុណចំពោះមាតា បិតា និងគ្រូបង្រៀនគឺជាសកម្មភាពមួយដ៏ប្រពៃ ដើម្បីអោយប្អូនៗសិស្សានុសិស្សទាំងអស់ ស្គាល់ អំពីគុណតំលៃចំពោះមាតាបិតានិងគ្រូបង្រៀន ដែលពួកគាក់ទាំងអស់ខិតខំចិញ្ចឹមបីបាច់ថែរក្សា និង ផ្តល់នូវចំនេះវិជ្ជាជូនដល់ប្អូនៗសិស្សានុសិស្ស តាំងពីតូចរហូតដល់ពេញវ័យ។ ការលះបង់គ្រប់បែប យ៉ាងរបស់មាតាបិតា និងគ្រូបង្រៀនគឺដើម្បីចង់ អោយប្អូនៗទាំងអស់ក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អនៅក្នុងសង្គម។
សកម្មភាពលើកកំពស់ផ្នែកសីលធម៌ មនុស្សធម៌ និងគុណធម៌ ពិតជាបាននិងកំពុងអនុវត្ត និងយកចិត្តទុកដាក់យ៉ាងខ្លាំងនៅសាលារៀនប្រីជតុន ដោយបានដាក់ចូលទៅក្នុងកម្មវិធីសិក្សា និងមានការចូលរួមដោយផ្ទាល់ពីប្អូនៗសិស្សានុសិស្សទាំងអស់ តាមរយះការចូលរួមក្នុងសកម្មភាព មនុស្សធម៌ផ្សេងៗ ដូចជាការជួយឧបត្ថមដល់កុមារកំព្រារ ជនក្រីក្រ និងចាស់ជរាគ្មានទីពឹង។ សមិទ្ធិផលទាំងអស់ ដែលមានលោក ជា ធីឡាយ អគ្គនាយកអ៊ិធីស៊ីគ្រុបជាថ្នាក់ដឹកនាំ និងបាន ផ្តល់នូវអនុសាសន៏ល្អជាច្រើនក្នុងការជំរុញអោយ មានសកម្មភាពមនុស្សធម៌នេះឡើង។
ជាទីបញ្ចប់ ក្នុងនាមអ៊ិនធីស៊ីគ្រុប ខ្ញុំព្រះករុណាខ្ញុំសូមសំដែងនួវការកោតសរសើរ និងចូល រួមអបអរក្នុងពិធីកាន់បិណ្ឌ និងការដឹងគុណចំពោះមាតាបិតា និងគ្រូនបង្រៀន នាពេលនេះ។ ជួស មុខអោយគណះគ្រប់គ្រងសាលារៀនប្រីជតុន ខ្ញុំព្រះករុណាខ្ញុំសូមថ្លែងអំណរ ព្រះគុណចំពោះព្រះ ដេចគុណគ្រប់ព្រះអង្គនិងសូមថ្លៃងអំណរគុណចំពោះលោក-លោកស្រីដែល ជាមាតាបិតានិង អាណា ព្យាបាសិស្សទាំងអស់ ដែលបានចំណាយពេលវេលា អញ្ជើញចូល រួមក្នុងពិធីកាន់បិណ្ឌ និងការដឹង គុណចំពោះមាតាបិតានិងគ្រូបង្រៀននាឧកាសនេះ និងសូមប្រគេនពរ ព្រះដេចគុណគ្រប់ព្រះអង្គនិង ជូនពរគណះគ្រប់គ្រងសាលាលោកគ្រូ-អ្នកគ្រូ បុគ្គលិក គ្រប់ផ្នែកមាតាបិតានិងអាណា ព្យាបាលសិស្ស ​ព្រមទាំងប្អូនៗសិស្សានុ សិស្សទាំងអស់អោយជួបប្រទះតែសេចក្តីសុខ និងទទួលបានជ័យជំនះ គ្រប់ភារះកិច្ច។
សូមថ្លែងអំណព្រះគុណ និងសូមអគុណ!

No comments: