Spelling Bee Competition - Sovannaphumi School



Speech by: Mr. KHIM PHON, CEO of NTC Group Date: Aug 18, 2012
-  Management team of NTC Group
-  Principals , Teachers, Spelling Bee Committee , Contestants 
-  National & International Guests 
-  Ladies and gentlemen 
  • It is a great pleasure to be here this morning to speak to all of you and to offer words of encouragement to our contestants in this Spelling Bee Competition. I am always happy when I see young people, particularly our students using their talents and abilities in competition and other events representing the best efforts our school.
    Sovannaphumi School is one of the leading educational institutions in Cambodia, established in July 2009. At Sovannaphumi School, we aim to provide high standards of education for our students within a supportive learning environment, in partnership with the Ministry of Education, Youth and Sports in the development of human resources in Cambodia.
    Sovannaphumi School provides a comprehensive range of Khmer General Education from kindergarten to grade 12 and General English Program from kindergarten to advanced levels and the school was established academic partnership with other institutions and organizations both locally and internationally.
  • -  Honorable Guest!
  • -  Ladies and gentlemen!
    It is important that our curriculum offers the opportunities such as the Spelling Bee Competition for students to acquire new learning style that will assist them now and throughout their lives. The purpose of spelling bee is to improve and advanced the skills associated with good spelling habits and to expand student vocabulary and encourage accurate word usage and pronunciation. It is a fact that children learn more when they enjoy what they are doing and so we must create and innovate in our teaching practices to improve the literacy levels in our schools.
    Because of these benefits being received by our students as well as the country as a whole, over 20,000 students have been studying at Sovannaphumi School within 13 campuses nationwide. In the connection to this event, I would like to say “congratulation” to all students and I also wish all the contestants success and hope to see the next Spelling Bee Competition soon. You have made the right decision in choosing Sovannaphumi School for furthering your education.
    Finally I would like to wish you all new successes from your right efforts. Thank you very much for your attention! 

ពិធី​បើក​បវេសន​កាល​ឆ្នាំសិក្សា​ថ្មី​២០១២-​២០១៣



កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ ខែ សីហា ឆ្នាំ២០១២ សាលា​រៀន​សុវណ្ណ​ភូមិ​ ទីតាំង​ក្រុង​តា​ខ្មៅ ផ្ទះ​លេខ​២២ ផ្លូវលេខ​១០៨ ភូមិ​តា​ខ្មៅ​ សង្កាត់​តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បាន​​ប្រារព្ធ​ពិធី​បើក​បវេសន​កាល​ឆ្នាំសិក្សា​ថ្មី​២០១២-​២០១៣​ ក្រោមអធិបតី ភាពលោក ជា ធីឡាយ អគ្គនាយក អ៊ិន ធី ស៊ី គ្រុប , លោក ឃឹម ផុន នាយកប្រតិបត្តិនៃ អ៊ិ​ន ធី ស៊ី គ្រុប ដោយ​មាន​ការ​ចូល​រួម​ពី​​ថ្នាក់ដឹកនាំ អ៊ិន ធី ស៊ី​គ្រុប​ និង​ថ្នាក់​ដឹកនាំ​សាលា​រៀន​សុវណ្ណ​ភូមិ ​លោក​​គ្រូ-អ្នក​គ្រូ​ និង​អាណា​ព្យា​បាល​សិស្ស និង​សិស្សា​នុសិស្ស​ទាំង​អស់​។
ក្នុង​ឱកាស​នោះ​ដែរ​លោក ឃឹម ផុន នាយកប្រតិ បត្តិ​​នៃ​អ៊ិន​ធី​ស៊ី​គ្រុប​មាន​ប្រសាសន៍​ថា សាលារៀន​សុវណ្ណ​ភូមិ​គឺជា​ស្ថាប័ន​អប់រំ​មួយក្នុង​ចំណោម​ស្ថាប័ន​ផ្សេង​ ទៀតរបស់​អ៊ិនធី ស៊ី​គ្រុប ដែល​បាន​បង្កើត​ឡើង​ក្នុង​ខែកក្កដា ឆ្នាំ២០០៩ មាន​ទីតាំងសរុប​ចំនួន​១៣​កន្លែង​ដែល​​មាន​៨​ទីតាំង​ក្នុង​រាជធានី​ភ្នំពេញ​ និង​៥​ទីតាំង​ទៀត​នៅតាម​បណ្តា​ខេត្ត​ដូចជា​ ក្រុង​តាខ្មៅ​-ខេត្ត​កណ្តាល ​ក្រុង​ព្រះ​សីហនុ​-​ខេត្ត​ព្រះសីហនុ​ ក្រុង​បាត់​ដំបង​-ខេត្ត​បាត់ដំបង​ ក្រុង​សិរី​សោភ័ណ-​ខេត្តបន្ទាយ​មាន​ជ័យ និង​ក្រុង​ប៉ោយ​ប៉ែត​-ខេត្ត​បន្ទាយ​មាន​ជ័យ។
សាលា​រៀន​សុវណ្ណ​ភូមិ​​ មាន​ចក្ខុ​វិស័យផ្តល់​សេវា​អប់រំ​ប្រកប​ដោយ​គុណភាព​ជូន​ដល់​សិស្សា​នុសិស្ស​ គ្រប់​​មជ្ឈដ្ឋាន​ទាំងអស់​ចាប់ពី​កម្រិត​មត្តេយ្យ​សិក្សា​រហូត​ដល់​ វិទ្យាល័យ និង​ភាសា​អង់គ្លេស​ទូទៅ​ចាប់ពី​កម្រិត​មត្តេយ្យ​ដល់​មធ្យម​សិក្សា​ ។   
ដើម្បី​​សម្រេច​ឲ្យ​បាន​នូវច​ក្ខុ​វិស័យ​ខាង​លើ ​សាលារៀន​សុវណ្ណ​ភូមិ​មាន​បេសកកម្ម​​សំខាន់​ៗចំនួន​៤ដូចខាងក្រោម ៖
១.ផ្តល់ជូន ​នូវកម្ម​វិធី​សិក្សា​ដែលមាន​គុណ​ភាព​​​ដើម្បី​ឲ្យ​សិស្ស​មាន​ការ​អភិវឌ្ឍ​ លើ​ផ្នែក​រាង​កាយ​ បញ្ញា ស្មារតី សីលធម៌​ និងវប្បធម៌ ។
២.ផ្តល់​ជូន​នូវ​ គ្រូបង្រៀន​ដែលមាន​បទ​ពិសោធន៍​ និង​ជំនាញ​ច្បាស់​លាស់ អាច​ធ្វើឲ្យ​សិស្សា​នុសិស្ស​មាន​ការ​​រីក​ចម្រើន​ទៅលើការ​សិក្សា​នៅក្នុង​ ថ្នាក់រៀន ​និង​សកម្មភាព​ផ្សេងៗ​ទៀត ។
៣.​ផ្តល់​ជូន​នូវ​បរិយាកាស​ល្អ​ ក្នុង​ការ​សិក្សា​ សិស្សា​នុសិស្ស​ទាំងអស់ត្រូវ​បាន​ជំរុញ​ និង​លើក​ទឹក​ចិត្ត​នូវ​រាល់​សមិទ្ធ​ផល ​និង​ស្នាដៃ​ផ្សេងៗ​ដែល​ពួក​គេ​សម្រេច​បាន ។
៤.ផ្តល់​នូវ​សម្ភារ​ឧបទេស​ គ្រប់​គ្រាន់​ សម្ភារ​ឧបទេស​ទាំងអស់​ត្រូវ​បាន​ធានា​ឲ្យមាន​ទៅតាម​កម្រិ​ត​សិក្សា​​នីមួយៗ​ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យការ​សិក្សា​របស់​សិស្ស​មាន​ការ​រីកចម្រើន ។
លោក​ឃឹម​ ផុន​ បាន​បន្ត​ទៀត​ថា ការ​សម្រេច​បាន​នូវចក្ខុវិស័យ​របស់​សាលារៀន​សុវណ្ណ​ភូមិ​ កើត​ចេញ​ពីការ​ខិតខំ​ប្រឹង​ប្រែង​ទាំង​កម្លាំង​កាយ​ កម្លាំង​ចិត្ត និង​កម្លាំង​ប្រាជ្ញ​ា​របស់​គណៈ​គ្រប់គ្រង​សាលារៀន​សុវណ្ណ​ភូមិ​គ្រប់​ លំដាប់​ថ្នាក់ លោក​គ្រូ​-អ្នកគ្រូ បុគ្គលិក​គ្រប់ផ្នែក និង​ការ​ចូលរួម​យ៉ាង​សកម្ម​ពីសំណាក់​មាតា​បិតា​សិស្ស​នៅក្នុង​សហគមន៍​ទាំ​ង​ មូល ។ជា​លទ្ធផល​ក្នុងឆ្នាំ​សិក្សា​២០១១-២០១២ កន្លង​មកនេះ សាលា​រៀន​សុវណ្ណ​ភូមិបាន​ទទួល​សិស្ស​ឲ្យចូល​រៀន​សរុប​ជាង​២០.000​នាក់​ក្នុង ​ចំណោម​១៣​ទីតាំង​។ នេះ​ក៏​ដោយ​សារ​មាន​ការ​ទទួល​ស្គាល់​នូវគុណភាព​អប់រំ​ផ្នែក​ចំណេះ​ទូទៅ​ ខ្មែរ​និងភាសា​អង់គ្លេស​អំពី​សំណាក់​មាតាបិតា​សិស្ស​ក៏ដូចជា​ប្អូនៗ​សិស្សា​ នុសិស្ស​គ្រប់​មជ្ឈដ្ឋាន ។ ហេតុដូច្នេះហើយ គណៈ​គ្រប់​គ្រង​សាលារៀន​សុវណ្ណ​ភូមិបាន​និង​កំពុង​សិក្សា​ទៅលើការ​ពង្រីក​ ទីតាំង​ថ្មីៗ​បន្ថែម​ទៀត​នា​ឆ្នាំ​សិក្សា២០១២-២០១៣​ ខាងមុខនេះរួមមាន នៅ​ផ្សារ​តូច ​ទួល​គោក​ ពោធិ៍​ចិនតុង ជម្ពូវ័ន និង​ខេត្ត​សៀម​រាប​។
សមិទ្ធ​ផល​ដ៏ថ្លៃថ្លា​ទាំង​នេះ​ គឺជា​មោទន​ភាព​របស់​គណៈ​គ្រប់គ្រង​សាលារៀន​សុវណ្ណ​ភូមិ​លោក​គ្រូ-អ្នកគ្រូ និង​បុគ្គលិក​គ្រប់​ផ្នែក​ទាំងអស់​ដែលមាន​លោក ជា ធីឡាយ អគ្គនាយក អ៊ិន ធី ស៊ីគ្រុប ជាអ្នកដឹកនាំ និង​បាន​ផ្តល់នូវ​អនុសាសន៍​ល្អៗ​ជាច្រើន​​ក្នុងការ​រៀបចំ​ផែនការ​អភិវឌ្ឍ​ សាលា​រៀន​សុវណ្ណ​ភូមិ ។ការ​ពង្រីក​វិសាល​ភាព​សេវាកម្ម​អប់រំ​របស់​សាលារៀន​សុវណ្ណ​ភូមិ​ គឺ​ដើម្បី​ឆ្លើយ​តប​ទៅតាម​តម្រូវ​ការ​របស់​អ្នក​សិក្សា​ ដែល​ពួកគេ​ចាំបាច់​ត្រូវតែ​ទទួល​បាន​នូវ​ការ​អប់រំ​មួយ​ប្រកប​ដោយ​ចំណេះ​ដឹង និង​ចំណេះ​ធ្វើពិត​ប្រាកដ ​ដោយ​មាន​ក្រសួង​អប់រំ​យុវជន​និង​កីឡាជា​អាណា​ព្យាបាល​ផ្ទាល់​ ។ ជា​ពិសេស​គឺអាស្រ័យ​ដោយការ​ផ្តល់​នូវ​ជំនឿ​ជឿ​ជាក​់ និង​ទំនុក​ចិត្ត​ដ៏ខ្ពង់ខ្ពស់​ពី​សំណាក់​មាតាបិតា​ អាណា​ព្យាបាល​សិស្ស​មក​លើ​គុណ​ភាព​​នៃការអប់រំ​របស់​សាលារៀន​សុវណ្ណ​ភូមិ ។ អាស្រ័យ​ហេតុ​នេះ សាលារៀន​សុវណ្ណ​ភូមិ​សូម​ថ្លែង​អំណរ​គុណ​​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​មាតា​ បិតាអាណាព្យាបាល​សិស្ស​​​ដែល​បាន​បញ្ជូន​ បុត្រ​ធីតា​ មក​សិក្សា​នៅទីនេះ​ប្រកប​ទៅដោយ​ជំនឿ​ជឿជាក់មុត​មាំបំផុត។
លោក ជា ធីឡាយ អគ្គនាយក អិុន ធី ស៊ី គ្រុប​មានប្រសាសន៍​ក្នុង​ឱកាស​នោះ​ថា​ ការ​បើក​បវេសន​កាល​ឆ្នាំសិក្សា​ថ្មី​នៅថ្ងៃនេ​ះ គឺ​ក្នុង​គោល​បំណង​ផ្សព្វ​ផ្សាយ​នូវ​ព័ត៌មាន​ដល់​ប្អូនៗ ក្មួយៗសិស្សា​នុសិស្ស និងលោក-លោកស្រីជា​មាតា​បិតា​អាណា​ព្យាបាល​សិស្ស​ទាំងអស់​នៅទីនេះ​ឲ្យបាន​ ជ្រាប​ថា សាលារៀន​សុវណ្ណ​ភូមិ​​បាន​បើក​ឱ្យ​ដំណើរ​ការ​ក្នុងទឹក​ដីក្រុង​តា​ខ្មៅ​នេះ​ អស់​រយៈ​ពេល​១ឆ្នាំមក​ហើយ​ ហើយ​បាន​ផ្តល់​សេវាកម្ម​អប់រំ​ប្រកប​ដោយ​គុណភាព​ជូន​ដល់​ប្អូនៗ ក្មួយៗ សិស្សា​នុសិស្ស​ដែល​ជា​បុត្រ​ធីតា​របស់​លោក​-លោក​ស្រី​​នៅ​ទីនេះ ។ ជា​ពិសេស​ ដើម្បី​ចូល​រួម​ចំណែក​ជាមួយ​រាជ​រដ្ឋា​ភិបាល​ក្នុង​ការ​អភិវឌ្ឍ​ធន​ធាន​ មនុស្ស​ ស្រប​តាម​យុទ្ធ​សាស្រ្ត​ចតុកោណ​ របស់​រាជ​រដ្ឋា​ភិបាល​ដែល​មាន​សម្តេច​តេជោ ហ៊ុន សែន ជាប្រមុខ។
សាលា​រៀន​សុវណ្ណ​ភូមិ​ ជាសេវាកម្ម​មួយ​ដ៏ល្អ​សម្រាប់​ការ​សិក្សា​របស់​សិស្ស​ដែល​ប្រកប​ដោយ​គុណភាព​ ប្រសិទ្ធ​ភាព និង​ការ​គ្រប់​គ្រង​អប់រំ​តាម​បែប​ផែន​ទំនើប ដូចជា​ការ​ពង្រឹង​ និង​ពង្រីក​ក្លិប​សិក្សា​ ក្រុមកុមារជួយដល់​កុមារ​ សិស្ស​ពូកែ​ជួយ​ដល់​សិស្ស​រៀន​យឺត​ ជា​ពិសេស​ជំរុញ​ឲ្យ​មាន​សកម្មភាព​បំណិន​ជីវិត ។
ផ្អែក​លើ​ខ្លឹម​សារ​នៃ​កម្មវិធី​គាំទ្រ​វិស័យ​អប់រំ​ ឆ្នាំ​សិក្សា២០១២-២០១៣ និង​ប្រធាន​បទ​ទាំង​ ៨គឺ៖
១.ការ​គាំពារ និងអភិវឌ្ឍ​កុមារ​តូច
២.គុណភាព ប្រសិទ្ធភាព ការគ្រប់​គ្រង​អប់រំ​នៅ​បឋមសិក្សា
៣.​គុណភាព និង​ប្រសិទ្ធ​ភាព​អប់រំ​នៅ​មធ្យម​សិក្សា​
៤.​​ប្រសិទ្ធភាព​សេវាកម្ម​អប់រំ ​និង​ការ​អភិវឌ្ឍ​គ្រូបង្រៀន​
៥.ការ​អភិវឌ្ឍ​កុមារ និងយុវជន
៦.ការងារអភិវឌ្ឍអប់រំកាយ និងកីឡា
៧.ការងារអប់រំក្រៅប្រព័ន្ធ
៨.ប្រសិទ្ធភាពនៃការប្រើប្រាស់ថវិកា
​លោក​អគ្គ​នាយក​បាន​បន្តទៀត​ថា  ស្ថិត​ក្នុង​បរិយាកាស​ដ៏ថ្លៃថ្លា​នេះ​ដែរ​! តាង​នាម​ថ្នាក់​ដឹក​នាំ លោកគ្រូ-អ្នកគ្រូ និង​បុគ្គលិក​គ្រប់​លំដាប់​ថ្នាក់​នៃសាលារៀន​សុវណ្ណ​ភូមិ និង​ក្នុងនាម​ខ្ញុំជា​អគ្គនាយក អិុ​ន ធី ស៊ីគ្រុប ខ្ញុំសូមសន្យាថា នឹង​ខិត​​ខំប្រឹង​ប្រែងឲ្យ​អស់ពី​កម្លាំងកាយចិត្ត​ និង​ប្រាជ្ញា​​ក្នុងការជួយផ្តល់​នូវចំណេះដឹង​ប្រកប​ដោយ​​​គុណ​ភាព​ដល់ប្អូនៗ និងក្មួយៗ​សិស្សា​នុ​សិស្ស​​ទាំង​អស់​ដែល​សិក្សា​នៅសាលារៀន​សុវណ្ណ​ភូមិ​ ឲ្យ​ក្លាយ​ជាកូន​ល្អ សិស្សល្អ មិត្តល្អ​ ពល​រដ្ឋ​ល្អ និង​ទទួល​បាន​អនាគត​ភ្លឺ​ថ្លា​ត្រចះ​​ត្រចង់​​សម្រាប់​​គ្រួសារ​ និង​ជា​ទំពាំង​ស្នង​ឬស្សី​ដ៏ល្អ​សម្រាប់​​ប្រទេសជាតិ ៕   

ពិធី​​ប្រគល់​រង្វាន់​និង​អាហារូបករណ៍​ជូន​ដល់ សិស្ស​​ពូកែ​ក្នុង​ការប្រ​កួត​ប្រកប​វាក្យ​ស័ព្ទ​ភាសា​អង់គ្លេស


រាជ​ធានី​ភ្នំពេញ​ ៖កាលពី​ថ្ងៃ​ទី៤ កក្កដា​សាលារៀន​សុវណ្ណ​ភូមិ​ទីតាំង​វត្ដ​ភ្នំ​ បាន​រៀបចំ​ពិធី​​ប្រគល់​
 រង្វាន់​និង​អាហារូបករណ៍​ជូន​ដល់ សិស្ស​​ពូកែ​ក្នុង​ការប្រ​កួត​ប្រកប​វាក្យ​ស័ព្ទ​ភាសា​អង់គ្លេស​ (Spelling Bee Contest ​) ដែល​បាន​ធ្វើការ​ប្រឡងជ្រើសរើស​ផ្ដាច់​ព្រ័ត្រ​ ​កាលពី​ថ្ងៃ​ទី ​៨ ​មិថុនា​ ឆ្នាំ​២០១២ កន្លង​មក​ ក្រោម​អធិប​តី​​​ភាព​របស់​លោកឃឹម ផុ​ន ជានា​យក​ប្រតិ​បត្ដិ​អិុន​ធី​ស៊ី​គ្រុប​ ។
លោកណុ​ប ប៉ុណ្ណ​ នាយក​សាលារៀន​សុវណ្ណ​ភូមិ​ទីតាំង​វត្ដ​ភ្នំ​ បាន​ជម្រាប​​ជូន​ពី​ទិស​ដៅ​និង​សេវា​កម្ម​របស់​សាលា​ថា​ សាលារៀន​សុវណ្ណ​ភូមិ​មាន​ផ្ដល់​នូវ​សេវាកម្ម​អប់រំ​២សំខាន់​គឺ​៖
១-ចំណេះ ​ទូទៅ​ខ្មែរ ពី​ថ្នាក់​ម​ត្ដេ​យ្យ​ដល់​ថ្នាក់​​ទី​១២ ដោយ​កម្មវិធី​សិក្សា​ស្រប​តាម​កម្មវិធី​សិក្សា​របស់​ក្រសួង​អប់រំ​យុវជន​ និង​កីឡានៃ​ព្រះ​រាជា​ណា​ចក្រ​ក​ម្ពុ​ជា​ និង​បង្រៀន​ដោយ​លោកគ្រូ​-​អ្នក​គ្រូ​ ដែល​មាន​គរុកោសល្យ​ និង​ប្រកបដោយ​បទ​​ពិសោធន៍​បង្រៀនយូរ​ឆ្នាំ​នៅ​សាលា​រដ្ឋ​ ហើយ​មានការ​ទទួលស្គាល់​ពី​មន្ទីរ​អប់រំ​យុវជន​និង​​កីឡា​រាជធានី​ភ្នំពេញ​ ដែល​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​​លោក​-​លោកស្រី​អាណាព្យាបាល​សិស្ស​​ទាំងអស់​ អាច​ប្ដូរ​ការ​សិក្សា​របស់​បុត្រ​ធីតា​ទៅ​សាលា​រដ្ឋ​វិញ​ ឬ​ពី​សាលា​រដ្ឋ​មក​សាលា​រៀន​​សុវណ្ណ​​ភូមិ​វិញ​ ។
២-ភាសា​អង់គ្លេស​ទូទៅ ​មាន​គ្រប់​កម្រិត​​បង្រៀន​តាម​បែប​ស្ដង់ដា​អា​មេ​រិ​កាំ​ង​ ដោយ​កម្មវិធី​សិក្សា​ដកស្រង់​ចេញពី​សៀវភៅ​ទំនើប​ៗ របស់​អា​មេ​រិ​ក​ដែល​មានការ​ប្រឹក្សា​យោបល់​យ៉ាង​​ល្អិតល្អន់​ជាមួយ​ អ្នកជំនាញ​មក​ពី​អា​មេ​រិ​ក ដោយ​ប្អូន​ៗ​សិស្សានុសិស្ស​ទាំងអស់​អាច​សិក្សា​ជា​មួយ​គ្រូខ្មែរ​ និង​បរទេស​​ដែល​មាន​បទ​ពិសោធន៍​បង្រៀន​យូរ​ឆ្នាំ​ និង​ទទួល​បានការ​បណ្ដុះ​បណ្ដាល​គរុកោសល្យ​គ្រប់គ្រាន់​ ។
លោក​បាន​បន្ថែម​ថា សាលារៀន​សុវណ្ណ​ភូមិ នា​​ពេល​ថ្មី​ៗ​នេះ​ បាន​រៀបចំ​នូវ​សកម្មភាព​ជា​ច្រើន​ដូច​ជា​ទស្សនកិច្ច​សិក្សា ការ​ចូលរួម​ដាំ​កូន ឈើ​​ ការ​ចូលរួម​សកម្មភាព​សប្បុរសធម៌​ក្នុង​សង្គម​ និង​ជា​ពិសេស​បាន​រៀបចំ​ការ​ប្រឡង​ការ​ប្រកួត​វាក្យ​ស័ព្ទ​ភាសា​អង់គ្លេស ដែល​ការ​រៀបចំ នេះ​ក្នុង​គោលបំណង​លើក​ទឹ​ក​ចិត្ដ​ដល់​សិស្ស​ដែល​មានការ​ចង​ចាំ​វាក្យ​ស័ព្ទ ​ភាសា​អង់គ្លេស​បាន​ល្អ ទាំង​ការ​ប្រកប​ការ​បញ្ចេញ​សំឡេង និង​អត្ថន័យ របស់​ពាក្យ​ ហើយ​ជា​ការ​ជំរុញ​ឱ្យ​សិស្ស​ទាំងអស់ ព្យាយាម​ពង្រឹងសមត្ថភាព​ភាសា​អង់គ្លេស​របស់​ពួក​គេ​ឱ្យ​រឹត​តែ​ប្រសើរ​ថែម​ ទៀត​ ។ ជា​លទ្ធផល​យើង​បាន​ជ្រើសរើសបាន​សិស្ស​ពូកែ​ពី​តាមកម្រិត​សិក្សា​នីមួយ​ៗ​ ចំនួន​១៨​រូប​ ក្នុង​នោះចំណាត់​ ថ្នាក់​​​លេខ​​១ ចំនួន​៦​រូប លេខ​២ ចំនួន​៦​រូប លេខ​៣ ​ចំនួន​៦​រូប ដែល​ពួក​គេ​ម្នាក់​ៗ​នឹង​ត្រូវ​បាន​ទទួល​ការ​លើកទឹកចិត្ដ​ដូច​ខាងក្រោម ៖
១-​ចំណាត់ថ្នាក់​លេខ​១ ទទួល​បាន​អាហា​រូប​ករណ៍​១០០​ភាគរយ​ មេដាយមាស​មួយ​ សម្ភារ​សិក្សា​មួយ​ឈុត និង​ប័ណ្ណសរសើរ​មួយ ។
២-ចំណាត់ថ្នាក់​លេខ​២ ទទួល​បាន​អាហា​រូប​ករណ៍​៥០​ភាគរយ​ សម្ភារ​សិក្សា និង​ប័ណ្ណ​សរសើរ​​មួយ ​​។
៣-ចំណាត់ថ្នាក់​លេខ​៣ ទទួល​បាន​អាហា​រូប​ករណ៍​​៣០​​ភាគរយ​ សម្ភារ​សិក្សា និង​ប័ណ្ណ​សរសើរ​​មួយ ​​។
លោក ឃឹម ផុន ជានាយក​ប្រតិបត្តិ​អិុន​ធី​ស៊ី​គ្រុបបាន​សម្តែង​នូវការ​កោតសរសើរ​ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​គណៈគ្រប់គ្រង​សាលា​ លោក​គ្រូ អ្ន​ក​គ្រូ និង​បុគ្គលិក​ទាំងអស់​នៅទីនេះ ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញការ​ងារកន្លង​មក ​និង​ក៏​សូម​ចូលរួម​អបអរសាទរ​ផងដែរ​ជាមួយ​​ប្អូនៗ ​ក្មួយៗ​សិស្សានុសិស្ស​ទាំងអស់​ ដែលបាន​ខិត​ខំ​សិក្សា​រៀន​សូត្រ ហើយ​បានទទួល​ជោគជ័យ​នៅ​ពេលនេះ។​ លោកបានបន្ថែម​ទៀតថា ការអប់រំ​គឺ​ជាវិស័យ​អាទិភាពមួយ​ដែលរាជ​រដ្ឋាភិបាល​កំពុង​យកចិត្ត​ទុកដាក់​។ ដោយ​មើល​ឃើញពី​ភាព​ចាំបាច់​ដូចនេះ​ហើយ ទើបអិុន​​ធីស៊ីគ្រុប​​បាន​ចូល​រួម​ចំណែកជាមួយរាជរដ្ឋា​ភិ​បាល​ ដោយបាន​បង្កើត​នូវសេវា​កម្មអប់រំ​ជាច្រើន ដែលក្នុង​នោះ​ក៏​មានសាលារៀន​សុវណ្ណភូមិ​ផងដែរ ​ដែលមក​ដល់​ពេល​បច្ចុប្បន្ន​នេះ សាលារៀន​សុវណ្ណភូមិ​កំពុង​តែ​បានពង្រីក​ទីតាំងរបស់​ខ្លួន​នៅទូទាំង​ប្រទេស​ ទាំង​រាជ​ធានី និងខេត្ត​មានចំនួន១២​កន្លែ​ង ​ហើយ​​ក៏កំពុងតែ​បន្តពង្រីក​ទីតាំង​ថ្មីៗជា​បន្ត​បន្ទាប់​​ទៀត​។ សាលារៀន​សុវណ្ណ​ភូមិមាន​ចក្ខុ​វិស័យ​ផ្តល់សេវា​អប់រំ ដែលមាន​គុណ​ភាព​ ដើម្បី​រួម​ចំណែក​ជាមួយរា​ជរដ្ឋាភិ​បាល​​ក្នុងការ​អភិ​វឌ្ឍ​​ធនធាន​មនុស្ស។ ដើម្បី​សម្រេច​បានចក្ខុ​វិស័យ​ខាង​លើនេះ សាលាបាន​ដាក់ចេញ​នូវបេសក​កម្ម​ចំនួ​ន៤សំខាន់​គឺ ផ្តល់ជូន​នូវកម្ម​វិធីសិក្សា​ប្រកប​ដោយ​គុណភាព ​​ផ្តល់ជូន​​នូវគ្រូ​ដែលមាន​គុណ​ភាពផ្តល់​ជូននូវ​បរិយា​កាសសិក្សា​ប្រកប​ដោយ ​គុណ​ភាព និងផ្តល់​ជូន​នូវសម្ភារ​សិក្សា​គ្រប់គ្រាន់ ​។
កុមា​រា សាម​ហេង​ សុភា​វណ្ណ ជា​សិស្ស​ពូកែ​និង​ជា​តំណាង​សិស្ស​ពេញ​ម៉ោង​ និង​ក្រៅ​​ម៉ោង​ភាសា​អង់គ្លេស​នៃ​សាលា​សុវណ្ណ​ភូមិ​ទីតាំង​វត្ដ​ភ្នំ​ទាំង​ អស់​ បាន​បង្ហាញ​នូវ​ចំណាប់អារម្មណ៍​ថា​ ប្អូន​មាន​អារម្មណ៍​រីករាយ​និង​មាន​ភាព​ស្និ​ទ្ធ​​ស្នាល​ក្រៃ​លែង​ដែល​បាន​ សិក្សា​នៅ​សាលារៀន​សុវណ្ណ​ភូមិ​ទីតាំង​វត្ដ​ភ្នំ​នេះ​ ព្រោះ​សាលា​បាន​យកចិត្ដ​ទុក​ដាក​់​លើ​ការ​ពង្រឹងគុណភាព​សិក្សា​របស់​សិស្ស​ ដោយ​មានការ​រៀបចំ​ជ្រើ​សរើស​គ្រូខ្មែរ​ និង​បរទេស​ជន​ជាតិ​​ដើម​ ដែល​មាន​សមត្ថភាព​និង​បទ​ពិសោធ​ន៍​ខ្ពស់​ក្នុង​ការ​បង្រៀន​ សិក្សា​កុំព្យូទ័រ សម្ភារ​សិក្សា​ បន្ទប់​សិក្សា​ស្អាត​ប្រកប​ដោយ​ផា​សុកភាព​ ដែល​​អាច​ជួយ​ឱ្យ​សិស្សានុសិស្ស​ទាំង​អស់​មាន​ឱកាស​ទទួល​បានការ​ងារ​ល្អ​ និង​អនា​គត​​ភ្លឺស្វាង​។ ឆ្លៀត​​​ក្នុង​ឱកាស​ដ៏​មានតម្លៃ​​នេះ តាង​​នាម​ឱ្យ​សិស្សានុសិស្ស​ទាំងអស់​នៅ​សាលា​រៀន​សុវណ្ណ​ភូមិ​ទីតាំង​វត្ដ​ ភ្នំ ប្អូន​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​គណៈ​គ្រប់គ្រង​សាលា​​​ លោកគ្រូ​អ្នកគ្រូ​ ទាំងអស់​នៅ​សាលា​រៀន​​​​សុវណ្ណ​ភូមិ​ទីតាំង​វត្ដ​ភ្នំ​ ដែល​បាន​ខិតខំ​អស់ពី​កម្លាំង​កាយ​ចិត្ដ​ដោយ​​មិន​គិតការ​នឿយហត់​ក្នុង​ការ​ ផ្ដល់​ដំបូន្មាន​ល្អ​ៗ និង​បង្ហាត់បង្រៀន​ប្អូន​ៗ​ឱ្យ​ក្លាយជា​កូន​ល្អ មិត្ដ​ល្អ និង​សិស្ស​ល្អ​ ។ ប្អូន​សូម​សន្យា​ថា​ នឹង​បន្ដ​ការ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ដើម្បី​ឱ្យ​ក្លាយជា​ពលរដ្ឋ​ ប្រកបដោយ​សក្តា​​នុ​ពល​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ ។
ក្នុង​ឱកាស​នោះ​ដែរ​ តំណាង​បិតា​សិស្ស​បាន​បង្ហាញ​នូវ​ចំណាប់អារម្មណ៍​ថា​ គាត់​មាន​អារម្មណ៍​រំភើប​រីករាយ​ក្រៃ​លែង​ ដែល​បានឃើញ​ការ​ផ្លាស់​ប្ដូរ​ថ្មី​ ទាំង​បរិយាកាស​សិក្សា​ និង​គុណភាព​សិក្សា​របស់​សិស្ស​ ។ គាត់​ក៏​បាន​លើក​ឡើង​ថា​គាត់​មាន​ទំនុកចិត្ដ​យ៉ាង​មុត​មាំ​លើ​ការ​គ្រប់គ្រង ​និង​កម្មវិធី​សិក្សា​របស់​សាលារៀន​សុវណ្ណ​ភូមិ​ក្នុង​ការ​អប់រំ​ និងផ្ដល់​ចំណេះដឹង​ដល់​សិស្សានុសិស្ស​គ្រប់​រូប​ ដោយ​គាត់​ឃើញ​ថា ក្រោយ​ពី​បាន​សិក្សា​​​នៅ​សាលា​សុវណ្ណ​ភូមិ​មក ​កូន​របស់​គាត់​មាន​ការ​រីក​ចម្រើន​​ល្អ​ប្រសើរ​ជាង​មុន​ពិតប្រាកដ​មែន ហើយ​ក្នុង​នាម​ជា​តំណាង​មាតាបិតា​សិស្ស​លោក​សូម​វាយតម្លៃ​​ខ្ពស់ និង​កោតសរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​យកចិត្ដទុកដាក់​​ពី​ថ្នាក់​ដឹក​ នាំ​ លោកគ្រូ​ អ្នកគ្រូនៃ​សាលារៀន​សុវណ្ណ​ភូមិ​​ទាំងមូល​ ​៕

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសាលារៀនសុវណ្ណភូមិ ទីតាំងទី១១ ខេត្តបន្ទាយមានជ័យ


ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារ
សាលារៀនសុវណ្ណភូមិ ទីតាំងទី១១ ខេត្តបន្ទាយមានជ័យ
កាលពីព្រឹក ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១២ សាលារៀនសុវណ្ណភូមិ ទីតាំងទី១១ (ខេត្តបន្ទាយមានជ័យ) បានប្រារព្ធពិធីសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មី
របស់ខ្លួនដែលមានទីតាំង ផ្លូវលេខ៤ ភូមិកំពង់ស្វាយ ក្រុងសិរីសោភណ័ ខេត្តបន្ទាយមានជ័យ ក្រោមការអញ្ជើញចូលរូមពី៖
លោក ជា ធីឡាយ អគ្គនាយក អ៊ិន ធី ស៊ីគ្រុប
លោក ឃឹម ផុន នាយកប្រតិបត្តិនៃ អ៊ិន ធី ស៊ីគ្រុប
ថ្នាក់ដឹកនាំគ្រប់សេវាកម្មអប់រំរបស់ អ៊ិន ធី ស៊ីគ្រុប គណៈគ្រប់គ្រងសាលារៀនសុវណ្ណភូមិ លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សានុសិស្សទាំងអស់។
សាលារៀនសុវណ្ណភូមិ គឺជាគ្រឹះស្ថានអប់រំរបស់ អ៊ិន ធី ស៊ីគ្រុប ដែលផ្តល់ជួននូវ ថ្នាក់ចំណេះទូទៅខ្មែរ ពីមត្តេយ្យដល់ ថ្នាក់ទី១២ និងភាសាអង់គ្លេសទូទៅគ្រប់កម្រិត។
ក្នុងឱកាសនោះដែរលោក ឃឹម ផុន នាយកប្រតិបត្តិ នៃអ៊ិនធីស៊ីគ្រុប មានប្រសាសន៍ ថា៖ វត្តមានរបស់ ឯកឧត្តម លោកជំទាវ លោក-លោកស្រីនាពេលនេះ បានបង្ហាញអោយឃើញយ៉ាងច្បាស់ នូវការយកចិត្តទុកដាក់ ទៅលើការអប់រំដល់បុត្រធីតារបស់លោកអ្នក ដែលមានសាលារៀនសុវណ្ណភូមិដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សជាមួយរាជរដ្ឋាភិបាល ក្រោមកិច្ចសហប្រត្តិបត្តិការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា សំដៅលុបបំបាត់ភាពមិនចេះអក្សរ និងការកាត់បន្ថយភាពក្រីក្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សាលារៀនសុវណ្ណភូមិគឺជាស្ថាប័នអប់រំមួយក្នុងចំណោមស្ថាប័នផ្សេងទៀត របស់អ៊ិន ធី ស៊ីគ្រុប ដែលបានបង្កើតឡើងក្នុង ខែ កក្កដា ឆ្នាំ២០០៩ មាន ទីតាំងសរុប ចំនួន ១២ទីតាំង ដែលមាន ៧ទីតាំងនៅក្នុងរាជធានីភ្នំពេញ ១ទីតាំងនៅក្រុងតាខ្មៅ ១ទីតាំងខេត្តព្រះសីហនុ ១ទីតាំងខេត្តបាត់ដំបង ១ទីតាំងខេត្តបន្ទាយមានជ័យ និង ១ទីតាំង ក្រុងប៉ោយប៉ែត ។
សាលារៀនសុវណ្ណភូមិ មានចក្ខុវិស័យ ផ្តល់សេវាអប់រំប្រកបដោយគុណភាព ជូនដល់សិស្សានុសិស្សគ្រប់ មជ្ឍដ្ឋានទាំងអស់ចាប់ពីកម្រិតមត្តេយ្យសិក្សារហូតដល់វិទ្យាល័យ និងភាសាអង់គ្លេសទូទៅចាប់ពីកម្រិតមត្តេយ្យដល់មធ្យមសិក្សា។
ដើម្បីសម្រេចឲ្យបាននូវចក្ខុវិស័យខាងលើ សាលារៀនសុវណ្ណភូមិមានបេសកកម្ម សំខាន់ៗចំនួន ៤ដូចខាងក្រោម៖
១. ផ្តល់ជូននូវកម្មវិធីសិក្សាដែលមានគុណភាព ដើម្បីឲ្យសិស្សមានការអភិវឌ្ឍន៍ លើផ្នែករាងកាយ បញ្ញា ស្មារតី សីលធម៌ និងវប្បធម៌ ។
២. ផ្តល់ជូននូវគ្រូបង្រៀនដែលមានបទពិសោធន៍ និងជំនាញច្បាស់លាស់ អាចធ្វើឲ្យសិស្សានុសិស្សមានការ រីកចម្រើនទៅលើការសិក្សានៅក្នុងថ្នាក់រៀន និងសកម្មភាពផ្សេងៗទៀត។
៣. ផ្តល់ជូននូវបរិយាកាសល្អក្នុងការសិក្សា សិស្សានុសិស្សទាំងអស់ ត្រូវបានជំរុញ និងលើកទឹកចិត្តនូវរាល់សមិទ្ធិផល និងស្នាដៃផ្សេងៗដែលពួកគេសម្រេចបាន។
៤. ផ្តល់នូវសំភារៈឧបន្ទេសគ្រប់គ្រាន់ សំភារៈឧបន្ទេសទាំងអស់ ត្រូវបានធានាឲ្យមានទៅតាមកម្រិតសិក្សា និមួយៗ ធ្វើយ៉ាងណាដើម្បីឲ្យការសិក្សារបស់សិស្សមានការ រីកចម្រើន៕
លោក ឃឹម ផុន បានបន្តទៀតថា៖ ការសម្រេចបាននូវចក្ខុវិស័យ របស់សាលារៀនសុវណ្ណភូមិ កើតចេញពីការខិតខំប្រឹងប្រែងទាំងកំលាំងកាយ កំលាំងចិត្ត និងកំលាំងប្រាជ្ញា របស់គណៈគ្រប់គ្រងសាលារៀនសុវណ្ណភូមិ គ្រប់លំដាប់ថ្នាក់ លោកគ្រូ/អ្នកគ្រូ បុគ្គលិកគ្រប់ផ្នែក និងការចូលរួមយ៉ាងសកម្មពីសំណាក់មាតាបិតាសិស្សនៅក្នុង សហគមន៍ទាំងមូល។
ជាលទ្ធផល ត្រឹមការសិក្សាឆ្នាំ ២០១១ ២០១២ មកនេះ សាលារៀនសុវណ្ណភូមិបានប្រមូលសិស្សឲ្យចូលសិក្សា ជាងពីរម៉ឺននាក់ ក្នុងចំណោម ១២ទីតាំង។ ដោយសារមានការទទួលស្គាល់នូវគុណភាពអប់រំផ្នែកចំណេះទូទៅខ្មែរនិងភាសាអង់គ្លេស ពីសំណាក់មាតាបិតាសិស្សក៏ដូចជាប្អូនៗ សិស្សានុសិស្សគ្រប់មជ្ឈដ្ឋាន គណៈគ្រប់គ្រងសាលារៀនសុវណ្ណភូមិ បាននឹងកំពុងសិក្សាទៅលើការពង្រីកទីតាំងថ្មីៗបន្ថែមទៀតនាឆ្នាំសិក្សា ២០១២ ២០១៣ ខាងមុខនេះ ទាំងនៅក្នុងទីក្រងភ្នំពេញ និងនៅតាមទីរួមខេត្តសំខាន់ៗមួយចំនួនទៀត។
ការពង្រឹងវិសាលភាពសេវាកម្មអបរំ របស់សាលារៀនសុវណ្ណភូមិ គឺដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់អ្នកសិក្សា ដែលពួកគេចាំបាច់ត្រូវទទួលបាននូវការអប់រំមួយ ប្រកបដោយចំណេះដឹង និងចំណេះធ្វើពិតប្រាកដ ដោយមានក្រសួងអប់រំយុវជននិងកីឡា និងមន្ទីរ អប់រំយុវជន និងកីឡា ជាអាណាព្យាបាលផ្ទាល់។

លោក ជា ធីឡាយ អគ្គនាយក អ៊ិន ធី ស៊ីគ្រុប បានថ្លែងសុន្ទរកថាក្នុងឱកាសនោះថា៖ ការបើកឲ្យ ដំណើរការនូវសាលារៀនសុវណ្ណភូមិ ទីតាំងទី១១(ខេត្តបន្ទាយមានជ័យ) នេះគោលបំណងនាំមកនូវសេវាកម្មអប់រំប្រកប ដោយគុណភាពរបស់សាលារៀនសុវណ្ណភូមិ ដែលធ្លាប់ទទួលស្គាល់ពី ឯកឧត្តម លោកជំទាវ លោក លោកស្រីជាមាតាបិតា អាណាព្យាបាលសិស្សកន្លងមក មកជួនដល់ប្អូនៗ ក្មួយៗ សិស្សានុសិស្សដែលជាបុត្រធីតារបស់លោក លោកស្រីនៅទីនេះ។ លើសពីនេះទៅទៀតដើម្បី ផ្តល់នូវទីផ្សារការងារដល់យុវជនជំនាន់ក្រោយនៅទីនេះ មានឱកាសបានទទួលការងារក្នុងវិស័យអប់រំ រឺ ជំនាញ ណាមួយដែលពួកគេបានសិក្សាកន្លងមក។ ជាពិសេសដើម្បីចូលរូមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ធនធានមនុស្សស្របតាមយុទ្ធសាស្រ្ត ចតុកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី ០៤ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។ ក្នុងនាម ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកក្រប់លំដាប់ថ្នាក់នៅសាលារៀនសុវណ្ណភូមិ រូបខ្ញុំផ្ទាល់ ខ្ញុំសូម សន្យាថា និងខិតខំប្រឹងប្រែងឲ្យអស់កំលាំងកាយចិត្ត និងប្រាជ្ញា ក្នុងការនាំមកនូវចំណេះដឹង ប្រកបដោយគុណភាពដល់ប្អូនៗ និងក្មួយៗ សិស្សានុសិស្សទាំងអស់ដែលសិក្សានៅសាលារៀនសុវណ្ណភូមិ អោយក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ និងទទួលបានអនាគតភ្លឺថ្លា ត្រចេះត្រចង់ សម្រាប់គ្រួសារ និងប្រទេសជាតិ៕

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសាលារៀនសុវណ្ណភូមិទីតាំងទី១០ ទទួលទំពូង២

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារ
សាលារៀនសុវណ្ណភូមិទីតាំងទី១០ ទទួលទំពូង២
កាលពីព្រឹក ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១២ សាលារៀនសុវណ្ណភូមិ ទីតាំងទី១០(ទួលទំពូង២)បានប្រារព្ធពិធីសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សាថ្មីរបស់ខ្លួនដែលមានទីតាំ
ង ផ្ទះលេខ២៤៣ ផ្លូវ១៦៣ សង្កាត់ទទួលទំពូង២ ខណ្ឌ ចំការមន រាជធានីភ្នំពេញ ក្រោមការអញ្ជើញចូលរូមពី៖
លោក ជា ធីឡាយ អគ្គនាយក អ៊ិន ធី ស៊ីគ្រុប
លោក ឃឹម ផុន នាយកប្រតិបត្តិនៃ អ៊ិន ធី ស៊ីគ្រុប
ថ្នាក់ដឹកនាំគ្រប់សេវាកម្មអប់រំរបស់ អ៊ិន ធី ស៊ីគ្រុប គណៈគ្រប់គ្រងសាលារៀនសុវណ្ណភូមិ លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សានុសិស្សទាំងអស់។
សាលារៀនសុវណ្ណភូមិ គឺជាគ្រឹះស្ថានអប់រំរបស់ អ៊ិន ធី ស៊ីគ្រុប ដែលផ្តល់ជួននូវ ថ្នាក់ចំណេះទូទៅខ្មែរ ពីមត្តេយ្យដល់ ថ្នាក់ទី១២ និងភាសាអង់គ្លេសទូទៅគ្រប់កម្រិត។
ក្នុងឱកាសនោះដែរលោក ឃឹម ផុន នាយកប្រតិបត្តិ នៃអ៊ិនធីស៊ីគ្រុប មានប្រសាសន៍ ថា៖ វត្តមានរបស់ ឯកឧត្តម លោកជំទាវ លោក-លោកស្រីនាពេលនេះ បានបង្ហាញអោយឃើញយ៉ាងច្បាស់ នូវការយកចិត្តទុកដាក់ទៅលើការអប់រំដល់បុត្រធីតារបស់លោកអ្នក ដែលមានសាលារៀនសុវណ្ណភូមិដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សជាមួយរាជរដ្ឋាភិបាល ក្រោមកិច្ចសហប្រត្តិបត្តិការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា សំដៅលុបបំបាត់ភាពមិនចេះអក្សរ និងការកាត់បន្ថយភាពក្រីក្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា។សាលារៀនសុវណ្ណភូមិគឺជាស្ថាប័នអប់រំមួយក្នុងចំណោមស្ថាប័នផ្សេងទៀត របស់អ៊ិន ធី ស៊ីគ្រុប ដែលបានបង្កើតឡើងក្នុង ខែ កក្កដា ឆ្នាំ២០០៩ មានទីតាំងសរុប ចំនួន ១២ទីតាំង ដែលមាន ៧ទីតាំងនៅក្នុងរាជធានីភ្នំពេញ ១ទីតាំងនៅក្រុងតាខ្មៅ១ទីតាំងខេត្តព្រះសីហនុ ១ទីតាំងខេត្តបាត់ដំបង ១ទីតាំងខេត្តបន្ទាយមានជ័យ និង ១ទីតាំងក្រុងប៉ោយប៉ែត ។
សាលារៀនសុវណ្ណភូមិ មានចក្ខុវិស័យ ផ្តល់សេវាអប់រំប្រកបដោយគុណភាព ជូនដល់សិស្សានុសិស្សគ្រប់ មជ្ឍដ្ឋានទាំងអស់ចាប់ពីកម្រិតមត្តេយ្យសិក្សារហូតដល់វិទ្យាល័យ និងភាសាអង់គ្លេសទូទៅចាប់ពីកម្រិតមត្តេយ្យដល់មធ្យមសិក្សា។
ដើម្បីសម្រេចឲ្យបាននូវចក្ខុវិស័យខាងលើ សាលារៀនសុវណ្ណភូមិមានបេសកកម្ម សំខាន់ៗចំនួន ៤ដូចខាងក្រោម៖
១. ផ្តល់ជូននូវកម្មវិធីសិក្សាដែលមានគុណភាព ដើម្បីឲ្យសិស្សមានការអភិវឌ្ឍន៍ លើផ្នែករាងកាយ បញ្ញា ស្មារតី សីលធម៌ និងវប្បធម៌ ។
២. ផ្តល់ជូននូវគ្រូបង្រៀនដែលមានបទពិសោធន៍ និងជំនាញច្បាស់លាស់ អាចធ្វើឲ្យសិស្សានុសិស្សមានការ រីកចម្រើនទៅលើការសិក្សានៅក្នុងថ្នាក់រៀន និងសកម្មភាពផ្សេងៗទៀត។
៣. ផ្តល់ជូននូវបរិយាកាសល្អក្នុងការសិក្សា សិស្សានុសិស្សទាំងអស់ ត្រូវបានជំរុញ និងលើកទឹកចិត្តនូវរាល់សមិទ្ធិផល និងស្នាដៃផ្សេងៗដែលពួកគេសម្រេចបាន។
៤. ផ្តល់នូវសំភារៈឧបន្ទេសគ្រប់គ្រាន់ សំភារៈឧបន្ទេសទាំងអស់ ត្រូវបានធានាឲ្យមានទៅតាមកម្រិតសិក្សា និមួយៗ ធ្វើយ៉ាងណាដើម្បីឲ្យការសិក្សារបស់សិស្សមានការ រីកចម្រើន៕
លោកឃឹម ផុនបានបន្តទៀតថា៖ ការសម្រេចបាននូវចក្ខុវិស័យ របស់សាលារៀនសុវណ្ណភូមិ កើតចេញពីការខិតខំប្រឹងប្រែងទាំងកំលាំងកាយ កំលាំងចិត្ត និងកំលាំងប្រាជ្ញា របស់គណៈគ្រប់គ្រងសាលារៀនសុវណ្ណភូមិគ្រប់លំដាប់ថ្នាក់ លោកគ្រូ/អ្នកគ្រូ បុគ្គលិកគ្រប់ផ្នែក និងការចូលរួមយ៉ាងសកម្មពីសំណាក់មាតាបិតាសិស្សនៅក្នុងសហគមន៍ទាំងមូល។
ជាលទ្ធផល ត្រឹមការសិក្សាឆ្នាំ ២០១១ ២០១២ មកនេះ សាលារៀនសុវណ្ណភូមិបានប្រមូលសិស្សឲ្យចូលសិក្សា ជាងពីរម៉ឺននាក់ ក្នុងចំណោម ១២ទីតាំង។ ដោយសារមានការទទួលស្គាល់នូវគុណភាពអប់រំផ្នែកចំណេះទូទៅខ្មែរនិងភាសាអង់គ្លេស ពីសំណាក់មាតាបិតាសិស្សក៏ដូចជាប្អូនៗ សិស្សានុសិស្សគ្រប់មជ្ឈដ្ឋាន គណៈគ្រប់គ្រងសាលារៀនសុវណ្ណភូមិ បាននឹងកំពុងសិក្សាទៅលើការពង្រីកទីតាំងថ្មីៗបន្ថែមទៀតនាឆ្នាំសិក្សា ២០១២ ២០១៣ ខាងមុខនេះ ទាំងនៅក្នុងទីក្រងភ្នំពេញ និងនៅតាមទីរួមខេត្តសំខាន់ៗមួយចំនួនទៀត។
ការពង្រឹងវិសាលភាពសេវាកម្មអបរំ របស់សាលារៀនសុវណ្ណភូមិ គឺដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់អ្នកសិក្សា ដែលពួកគេចាំបាច់ត្រូវទទួលបាននូវការអប់រំមួយ ប្រកបដោយចំណេះដឹង និងចំណេះធ្វើពិតប្រាកដ ដោយមានក្រសួងអប់រំយុវជននិងកីឡា និងមន្ទីរ អប់រំយុវជន និងកីឡា ជាអាណាព្យាបាលផ្ទាល់។

លោក ជា ធីឡាយ អគ្គនាយក អ៊ិន ធី ស៊ីគ្រុប បានថ្លែងសុន្ទរកថាក្នុងឱកាសនោះថា៖ ការបើកឲ្យ ដំណើរការនូវសាលារៀនសុវណ្ណភូមិ ទីតាំងទី១០(ទួលទំពូង២) នេះគោលបំណងនាំមកនូវសេវាកម្មអប់រំប្រកប ដោយគុណភាពរបស់សាលារៀនសុវណ្ណភូមិ ដែលធ្លាប់ទទួលស្គាល់ពី ឯកឧត្តម លោកជំទាវ លោក លោកស្រីជាមាតាបិតា អាណាព្យាបាលសិស្សកន្លងមក មកជួនដល់ប្អូនៗ ក្មួយៗ សិស្សានុសិស្សដែលជាបុត្រធីតារបស់លោក លោកស្រីនៅទីនេះ។ លើសពីនេះទៅទៀតដើម្បីផ្តល់នូវទីផ្សារការងារដល់យុវជនជំនាន់ក្រោយនៅទីនេះ មានឱកាសបានទទួលការងារក្នុងវិស័យអប់រំ រឺ ជំនាញណាមួយដែលពួកគេបានសិក្សាកន្លងមក។ ជាពិសេសដើម្បីចូលរូមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ធនធានមនុស្សស្របតាមយុទ្ធសាស្រ្ត ចតុកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី ០៤ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។ ក្នុងនាម ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកក្រប់លំដាប់ថ្នាក់នៅសាលារៀនសុវណ្ណភូមិ រូបខ្ញុំផ្ទាល់ ខ្ញុំសូម សន្យាថា និងខិតខំប្រឹងប្រែងឲ្យអស់កំលាំងកាយចិត្ត និងប្រាជ្ញា ក្នុងការនាំមកនូវចំណេះដឹង ប្រកបដោយគុណភាពដល់ប្អូនៗ និងក្មួយៗ សិស្សានុសិស្សទាំងអស់ដែលសិក្សានៅសាលារៀនសុវណ្ណភូមិ អោយក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ និងទទួលបានអនាគតភ្លឺថ្លា ត្រចេះត្រចង់ សម្រាប់គ្រួសារ និងប្រទេសជាតិ៕