ពិធីប្រគល់អាហារូបករណ៍ និងរង្វាន់ដល់សិស្សពូកែប្រចាំឆ្នាំ២០១២ នៅសាលារៀនសុវណ្ណភូមិទីតាំងវត្តភ្នំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២

សុន្ទរកថា
លោក ឃឹម ផុន ប្រធាននាយកប្រតិបត្តិ នៃអ៊ិនធីស៊ីគ្រុប
ក្នុងពិធីប្រគល់អាហារូបករណ៍ និងរង្វាន់ដល់សិស្សពូកែប្រចាំឆ្នាំ២០១២
នៅសាលារៀនសុវណ្ណភូមិ ទីតាំងវត្តភ្នំ
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២

សូមគោរព!
- ឯកឧត្តម លោកជំទាវ លោក-លោកស្រីដែលជាមាតាបិតាសិស្ស
- ថ្នាក់ដឹកនាំគ្រប់សេវាកម្មអប់រំរបស់ អ៊ិន ធី ស៊ី គ្រុប
- គណគ្រប់គ្រងសាលារៀនសុវណ្ណភូមិ លោកគ្រូ-អ្នកគ្រូ បុគ្គលិកគ្រប់ផ្នែក
- ព្រមទាំងប្អូនៗសិស្សានុសិស្សទាំងអស់ ជាទីស្រលាញ់រាប់អាន។
ថ្ងៃនេះខ្ញុំមានកិត្តិយស និងក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានចូលរួម​ជាមួយ​ឯកឧត្តម លោកជំទាវ លោក-លោកស្រីជាមាតាបិតាសិស្ស ថ្នាក់ដឹកនាំគ្រប់សេវាកម្មអប់រំអ៊ិនធីស៊ីគ្រុប លោកគ្រូ-អ្នកគ្រូ​ ព្រមទាំងប្អូនៗសិស្សានុសិស្ស​ទាំងអស់ ក្នុងពិធីប្រគល់អាហារូបករណ៍ និងរង្វាន់​ដល់​សិស្សពូកែនាពេលនេះ។ ក្នុងនាមអ៊ិនធីស៊ីគ្រុប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសំដែងនូវ​ការកោត​សរសើរចំពោះគណគ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកទាំងអស់នៅទីនេះ​ ដែលបានខិតខំ ប្រឹងប្រែងបំពេញការងារកន្លងមក និងក៍សូមចូលរួម​អបអរសាទរជាមួយប្អូនៗ ក្មួយៗសិស្សានុសិស្ស​ទាំងអស់​ ដែលបានខិតខំសិក្សារៀនសូត្រ ហើយ​បាន​​ទទួល​ជោគជ័យនៅឪកាសនេះ។​ ការសំរេចបាន​នូវ​​លទ្ធផល​​​ដ៍ថ្លៃថ្លានេះ គឺបានមកពីការ​ខិតខំប្រឹងប្រែងរបស់គណគ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូ ជាពិសេសគឺការខិតខំ​ប្រឹងប្រែង​របស់ប្អូនៗ ក្មួយៗដោយខ្លួនឯងផ្ទាល់ និងដោយមាន​ការជួយ​ឧបត្ថម្ភ​គាំទ្រពីសំណាក់ឯកឧត្តម លោកជំទាវ លោក-លោកស្រី ដែលជាមាតាបិតា និងអាណាព្យាបាល ផងដែរ។​

ឯកឧត្តម លោកជំទាវ​ លោក​​-លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់!
ការអប់រំគឺជាវិស័យអាទិភាពមួយដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់។​  ដូចនេះហើយ ទើបអ៊ិនធីស៊ីគ្រុបបានចូលរួមចំណែក​ជាមួយរាជរដ្ឋាភិបាល ដោយបាន​បង្កើត​នូវសេវាកម្មអប់រំជាច្រើន​ ក្នុងនោះសាលារៀនសុវណ្ណភូមិបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស​ ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំយុវជននិងកីឡា សំដៅលុបបំបាត់ភាពមិនចេះអក្សរ និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
ឆ្លៀតនៅក្នុងឳកាសនេះ ខ្ញុំសូមផ្តាំផ្ញើដល់ប្អូនៗ ក្មួយៗសិស្សានុសិស្សទាំងអស់​សូមយកចិត្ត​​ ទុកដាក់​សិក្សារៀនសូត្រ ជៀសវាងកុំយកពេលវេលាដើរលេងឬសេពគប់មិត្តភ័ក្តិ ដែលនាំឲ្យខ្លួន​ប្រព្រឹត្តអំពើពាលាអាវាសែផ្សេងៗ និងជាពិសេសត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន។

អង្គពិធីទាំងមូលជាទីគោរព!
តាងនាមគណគ្រប់គ្រងសាលា លោកគ្រូ​-អ្នកគ្រូ និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមគោរពថ្លែង អំណរគុណ​យ៉ាងជ្រាលជ្រៅ​បំផុតចំពោះ​ ឯកឧត្តម លោកជំទាវ​ លោក-លោកស្រី​ សិស្សានុសិស្ស និងភ្ញៀវកិត្តិយសទាំងអស់​ដែលតែងតែ​បានគាំទ្រ និងផ្តល់ទំនុកចិត្តដល់សេវាកម្ម​អប់រំរបស់សាលា​យើងខ្ញុំកន្លងមក។ យើងខ្ញុំសូមសន្យាថា នឹងខិតខំប្រឹងប្រែង​ផ្តល់ការអប់រំ ដល់ប្អូនៗ​ក្មួយៗ​សិស្សានុសិស្សទាំងអស់ ឲ្យទទួលបាននូវចំណេះដឹងពិតប្រាកដ និងក្លាយជាសិស្សល្អ កូនល្អ និងពលរដ្ឋល្អ សំរាប់ខ្លួនឯង​ គ្រួសារ និងប្រទេសជាតិ។
ជាទីបញ្ចប់! ខ្ញុំសូមកោតសរសើរ និងចូលរួមអបអរសាទរសារជាថ្មីម្តងទៀត ជាមួយស្នាដៃ និងសមិទ្ធិផល ដែលថ្នាក់ដឹកនាំសាលា លោកគ្រូ-អ្នកគ្រូ និងប្អូនៗក្មួយៗសិស្សានុសិស្ស សំរេចបាននៅពេលនេះ។ និងសូមថ្លែងអំណរគុណ ចំពោះវត្តមានឯកឧត្តម លោកជំទាវ​ លោក លោកស្រី គណគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ បុគ្គលិក សិស្សានុសិស្ស និងភ្ញៀវកិត្តិយសទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតំលៃ អញ្ជើញចូលរួមក្នុងពិធីនេះ។​ សូមគោរពជូនពរឯកឧត្តម លោកជំទាវ​ លោក លោកស្រី ភ្ញៀវកិត្តិយស គណគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ បុគ្គលិក និងប្អូនៗ​ក្មួយៗសិស្សានុសិស្សជួបប្រទៈតែសេចក្តីសុខ និងទទួលបានជ័យជំនៈគ្រប់ភារកិច្ច។៕​
សូមអរគុណ!

ពិធីសម្ពោធសាលារៀនសុវណ្ណភូមិ ទីតាំង១២​​ (ក្រុងប៉ោយប៉ែត) ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១២



សុន្ទរកថា
លោក ឃឹម ផុន ប្រធាននាយកប្រតិបត្តិ នៃអ៊ិនធីស៊ីគ្រុប
ក្នុងពិធីសម្ពោធសាលារៀនសុវណ្ណភូមិ ទីតាំង១២​​ (ក្រុងប៉ោយប៉ែត)
ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១២
សូមគោរព!
-  លោក ជា ធីឡាយ អគ្គនាយកអ៊ិនធីស៊ីគ្រុប និងលោកស្រី ជាទីគោរព
- ឯកឧត្តម លោកជំទាវ លោក-លោកស្រីដែលជាមាតាបិតាសិស្ស
- ថ្នាក់ដឹកនាំគ្រប់សេវាកម្មអប់រំរបស់ អ៊ិន ធី ស៊ី គ្រុប
- គណគ្រប់គ្រងសាលារៀនសុវណ្ណភូមិ លោកគ្រូ-អ្នកគ្រូ បុគ្គលិកគ្រប់ផ្នែក
- ព្រមទាំងប្អូនៗសិស្សានុសិស្សទាំងអស់ ជាទីស្រលាញ់រាប់អាន។
ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយឃើញវត្តមានឯកឧត្តម លោកជំទាវ លោក-លោកស្រី ដែលជាមាតាបិតាសិស្ស ព្រមទាំងប្អូនៗសិស្សានុសិស្សទាំងអស់ ដែលបានចំណាយពេលវេលាអញ្ជើញចូលរួម ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់អាគារសិក្សាថ្មី របស់សាលារៀនសុវណ្ណភូមិទីតាំង១២​​ (ក្រុងប៉ោយប៉ែត) នាឪកាសនេះ។
          វត្តមានរបស់ឯកឧត្តម លោកជំទាវ លោក-លោកស្រីនាពេលនេះបានបង្ហាញអោយឃើញ​ នូវការយកចិត្តទុកដាក់ទៅលើការអប់រំ ដល់បុត្រធីតារបស់លោក-អ្នក ដែលមានសាលារៀនសុវណ្ណភូមិ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកបណ្តុះបណ្តាលធនធានមនុស្ស​ ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំយុវជននិងកីឡា សំដៅលុបបំបាត់ភាពមិនចេះអក្សរ និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។    ឆ្លៀតក្នុងឪកាសដ៏មានតំលៃនេះ ‌‌‌ខ្ញុំសូមអនុញ្ញាតបង្ហាញនូវជីវប្រវត្តិរបស់សាលារៀនសុវណ្ណភូមិជូនជ្រាបដូចខាងក្រោមៈ
សាលារៀនសុវណ្ណភូមិគឺជាស្ថាប័នអប់រំមួយ ក្នុងចំណោមស្ថាប័នអប់រំផ្សេងៗទៀតរបស់ អ៊ិន​ ធី ស៊ី គ្រុប ដែលបានបង្កើតឡើងនៅខែកក្កដា ឆ្នាំ២០០៩ ក្នុងគោលបំណងសំខាន់ៗចំនួន៣គឺ³
-រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំ យុវជន និងកីឡា។
-ចែករំលែកបទពិសោធន៍ និងចំណេះដឹងផ្នែកអប់រំ ជូនប្អូនៗសិស្សានុសិស្សគ្រប់មជ្ឈដ្ឋាន ដែលពួកគាត់ចាំបាច់ត្រូវតែទទួលបាន នូវការអប់រំមួយប្រកបដោយគុណភាពពិតប្រាកដ។
-បង្កើតទីផ្សារការងារបន្ថែម ជូនបុគ្គលិកគ្រូបង្រៀន បុគ្គលិករដ្ឋបាល និងបុគ្គលិកផ្សេងៗទៀត អោយពួកគាត់មានឪកាសការងារ ជាមួយសាលារៀនសុវណ្ណភូមិ។
          ចក្ខុវិស័យរបស់សាលារៀនសុវណ្ណភូមិគឺសំរេចអោយបាន​ គុណភាពនៃការអប់រំមួយដ៏ល្អបំផុត ទាំងផ្នែកចំណេះទូទៅខ្មែរនិងភាសាអង់គ្លេស។ ដើម្បីសំរេចបានចក្ខុវិស័យខាងលើ សាលារៀនសុវណ្ណភូមិ​បានកំណត់នូវបេសកកម្មសំខាន់ៗចំនួន៤ដូចតទៅៈ
-ផ្តល់នូវកម្មវិធីសិក្សាដែលមានគុណភាព ដើម្បីអោយសិស្សមានការអភិវឌ្ឍន៍ផ្នែករាងកាយ បញ្ញា ស្មារតី សីលធម៌ និងវប្បធម៌។
-ផ្តល់ជូននូវគ្រូបង្រៀនដែលមានបទពិសោធន៍ និងជំនាញច្បាស់លាស់ ធ្វើអោយសិស្សមានការរីកចំរើនទៅលើការសិក្សានៅក្នុងថ្នាក់រៀន និងសកម្មភាពផ្សេង។
-ផ្តល់ជូននូវបរិយាកាសល្អក្នុងការសិក្សា សិស្សានុសិស្សទាំងអស់ ត្រូវបានជំរុញ និងលើកទឹកចិត្តរាល់សមិទ្ឋិផល និងស្នាដៃផ្សេងៗដែលពួកគេសំរេចបាន។
-ផ្តល់ជូននូវសំភារៈឧបទ្ទេសគ្រប់គ្រាន់ សំភារៈឧបទ្ទេសទាំងអស់ ត្រូវបានធានាអោយមានទៅតាមកំរិតសិក្សានិមួយៗ ធ្វើយ៉ាងណាដើម្បីអោយការសិក្សារបស់សិស្ស មានភាពរីកចំរើន     ជានិច្ច។
          ការសំរេចបាននូវចក្ខុវិស័យ របស់សាលារៀនសុវណ្ណភូមិ កើតចេញពីការខិតខំប្រឹងប្រែងទាំងកំលាំងកាយ កំលាំងចិត្ត និងកំលាំងប្រាជ្ញា របស់គណៈគ្រប់គ្រងគ្រប់លំដាប់ថ្នាក់ លោកគ្រូ-អ្នកគ្រូ បុគ្គលិកគ្រប់ផ្នែក និងមានការចូលរួមយ៉ាងសកម្មពីសំណាក់មាតាបិតាសិស្ស។
          ជាលទ្ឋផលត្រឹមឆ្នាំ២០១២នេះ សាលារៀនសុវណ្ណភូមិ បានពង្រីកទីតាំងសរុបចំនួន១៦ទីតាំង ដែលបានចំណាយដើមទុនវិនិយោគផ្ទាល់ខ្លួនជាង​ ១០លាន ដុល្លា ដោយមាន១១ទីតាំងនៅ រាជធានីភ្នំពេញ និង៥ទីតាំងទៀតនៅតាមបណ្តាខេត្តមានដូចជាៈ ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ក្រុងប៉ោយប៉ែត និងខេត្តសៀមរាប ហើយបានប្រមូលសិស្សអោយចូលសិក្សាមានចំនួនសរុបជាង ២៧,០០០នាក់ ក្នុងចំណោម១៦ទីតាំង និងបុគ្គលិកសរុបជាង១,២០០នាក់។
          ដោយសារមានការទទួលស្គាល់គុណភាពអប់រំ ផ្នែកចំណេះទូទៅខ្មែរនិងភាសាអង់គ្លេស ពីសំណាក់មាតាបិតាសិស្ស ក៏ដូចជាប្អូនៗសិស្សានុសិស្សគ្រប់មជ្ឈដ្ឋាន គណៈគ្រប់គ្រងសាលាបាននឹងកំពុងសិក្សាទៅលើការពង្រីកទីតាំងថ្មីៗចំនួន៤បន្ថែមទៀត ក្នុងឆ្នាំ២០១៣ខាងមុខនេះគឺស្ថិតនៅតំបន់ពោធ៌ចិនតុង ស្ទឹងមានជ័យ ច្បារអំពៅ និងឬស្សីកែវ។ស
ឯកឧត្តម លោកជំទាវ​ លោក​​​ លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់!
            ការពង្រីកវិសាលភាពអប់រំ របស់សាលារៀនសុវណ្ណភូមិ គឺដើម្បីឆ្លើយតបទៅតាមតំរូវការរបស់អ្នកសិក្សា និងដើម្បីផ្សព្វផ្សាយសេវាអប់រំរបស់សាលារៀនសុវណ្ណភូមិ ជូនដល់ប្រជាពល      រដ្ឋគ្រប់មជ្ឈដ្ឋាន ដែលពួកគាត់ចាំបាច់ត្រូវតែទទួលបាននូវការអប់រំមួយប្រកបដោយចំណេះដឹង និងចំណេះធ្វើពិតប្រាកដ។
          តាមរយៈរបាយការណ៍ខាងលើនេះ បានបញ្ជាក់ជូនអង្គពិធីទាំងមូល អោយឃើញនូវការរីក  ចំរើនឥតឈប់ឈររបស់សាលារៀនសុវណ្ណភូមិ ក្នុងរយៈពេលជាង៣ឆ្នាំកន្លងមកនេះ។ សមិទ្ឋិផល ដ៏ត្រចៈត្រចង់នាពេលនេះ គឺជាមោទនភាពរបស់គណៈគ្រប់គ្រងសាលារៀនសុវណ្ណភូមិ លោកគ្រូ-អ្នកគ្រូ បុគ្គលិកគ្រប់ផ្នែកដែលមានលោក ជា ធីឡាយ អគ្គនាយកអ៊ិនធីស៊ីគ្រុប ជាអ្នកដឹកនាំនិងបានផ្តល់នូវអនុសាសន៍ជាគន្លឹះសំខាន់ៗជាច្រើន ក្នុងការរៀបចំផែនការអភិវឌ្ឍន៍សាលារៀនសុវណ្ណភូមិ ជាពិសេសបានរួមចំណែកក្នុងសកម្មភាពសង្គម និងសកម្មភាពមនុស្សធម៌ផ្សេងៗទៀត ជាក់ស្តែង ក្រោមគំនិតផ្តួចផ្តើមរបស់លោក ជា ធីឡាយ អគ្គនាយកអ៊ិនធីស៊ីគ្រុបបានបង្កើតអោយមានមូលនិធិសប្បុរសធម៌សាលារៀនសុវណ្ណភូមិ ក្នុងគោលបំណងដើម្បីកៀគរនិងប្រមែប្រមូលថវិកាយកទៅជួយសំរាលការលំបាកដល់គ្រួសារក្រីក្រចំនួន៥គ្រួសារ ដែលអញ្ជើញមកពីភូមិព្រៃព្រិច​ សង្កាត់ប៉ោយ  ប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ ដែលពួកគាត់ទាំង៥គ្រួសារកំពុងជួបប្រទះការខ្វះខាត​។ ចំពោះសម្ភារៈ​ដែលត្រូវប្រគល់ជូនក្នុងមួយគ្រួសារៗរួមមានៈ  អង្ករ១បាវ ភួយ១ មុងជ្រលក់ថ្នាំ១ ​ កន្ទេល១ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ធុងទឹក១ ផ្តឹលទឹក១ ឆ្នាំងដាំបាយ១ និងមី១កេស ដែលចំណាយជាទឹកប្រាក់សរុបមានចំនួន ១,១២០,០០០រៀល (មួយលានដប់ពីរមឺនរៀល) ទោះបីជាសម្ភរៈ   ដែលទទួលបានមានចំនួនតិចតួច ប៉ុន្តែនេះគឺសកម្មភាពចូលរួមចែករំលែកទុក្ខលំបាក ទៅដល់គ្រួសារក្រីក្រដែលកំពុងជួបប្រទះការខ្វះខាត និងទុកជាគំរូល្អសំរាប់ប្អូនៗសិស្សានុសិស្សទាំងអស់ របស់សាលារៀនសុវណ្ណភូមិ  អោយមានវប្បធម៌ចេះជួយគ្នានៅពេលមានអាសន្ន និងចេះសាមគ្គីគ្នា។
ជាទីបញ្ចប់ ក្នុងនាមអ៊ិនធីស៊ីគ្រុប ខ្ញុំសូមសំដែងនូវការកោតសរសើរ និងចូលរួមអបអរសារទរចំពោះស្នាដៃនិងសមទ្ធិផលដ៏ថ្លៃថ្លានាពេលនេះ។ ជួសមុខអោយគណៈគ្រប់គ្រងសាលារៀនសុវណ្ណភូមិ សូមថ្លែងអំណរគុណចំពោះគណអធិបតី ឯកឧត្តម លោកជំទាវ លោក-លោកស្រីជាមាតាបិតាសិស្សដែលបានចំណាយពេលវេលាមានតំលៃ អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់អាគារសិក្សាថ្មីរបស់សាលារៀនសុវណ្ណភូមិទីតាំងទី១២ (ក្រុងប៉ោយប៉ែត) នាឪកាសនេះ និងសូមប្រសិទ្ធិពរជ័យជូនចំពោះគណអធិបតី ឯកឧត្តម លោកជំទាវ លោក-លោកស្រីជាមាតាបិតាសិស្ស ថ្នាក់ដឹកនាំ លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែកទាំងអស់ ជួបប្រទៈតែសេចក្តីសុខ និងទទួលបានជ័យជំនៈគ្រប់ភារកិច្ច។
សូមអរគុណ!

ពិធីសម្ពោធសាលារៀនសុវណ្ណភូមិ ទីតាំង១៤ (ជម្ពូវ័ន) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២






សុន្ទរកថា
លោក ឃឹម ផុន ប្រធាននាយកប្រតិបត្តិ នៃអ៊ិនធីស៊ីគ្រុប
ក្នុងពិធីសម្ពោធសាលារៀនសុវណ្ណភូមិ ទីតាំង១៤​​ (ជម្ពូវ័ន)
ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២

សូមគោរព!
-  លោក ជា ធីឡាយ អគ្គនាយកអ៊ិនធីស៊ីគ្រុប និងលោកស្រី ជាទីគោរព
- ឯកឧត្តម លោកជំទាវ លោក-លោកស្រីដែលជាមាតាបិតាសិស្ស
- ថ្នាក់ដឹកនាំគ្រប់សេវាកម្មអប់រំរបស់ អ៊ិន ធី ស៊ី គ្រុប
- គណគ្រប់គ្រងសាលារៀនសុវណ្ណភូមិ លោកគ្រូ-អ្នកគ្រូ បុគ្គលិកគ្រប់ផ្នែក
- ព្រមទាំងប្អូនៗសិស្សានុសិស្សទាំងអស់ ជាទីស្រលាញ់រាប់អាន។
         
ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយឃើញវត្តមានឯកឧត្តម លោកជំទាវ លោក-លោកស្រី ដែលជាមាតាបិតាសិស្ស ព្រមទាំងប្អូនៗសិស្សានុសិស្សទាំងអស់ដែលបាន ចំណាយពេលវេលាអញ្ជើញចូលរួម ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់អាគារសិក្សាថ្មីរបស់ សាលារៀនសុវណ្ណភូមិទីតាំងទី១៤(ជម្ពូវ័ន)នាឪកាសនេះ។
          វត្តមានរបស់ឯកឧត្តម លោកជំទាវ លោក-លោកស្រីនាពេលនេះបានបង្ហាញអោយឃើញ​ នូវការយកចិត្តទុកដាក់ទៅលើការអប់រំ ដល់បុត្រធីតារបស់លោក-អ្នក ដែលមានសាលារៀន សុវណ្ណភូមិ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកបណ្តុះបណ្តាលធនធានមនុស្ស​ ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំយុវជននិងកីឡា សំដៅលុបបំបាត់ភាព មិនចេះអក្សរ និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
          ឆ្លៀតក្នុងឪកាសដ៏មានតំលៃនេះ ‌‌‌ខ្ញុំសូមអនុញ្ញាតបង្ហាញនូវជីវប្រវត្តិរបស់សាលារៀនសុវណ្ណភូមិជូនជ្រាបដូចខាងក្រោមៈ
សាលារៀនសុវណ្ណភូមិគឺជាស្ថាប័នអប់រំមួយ ក្នុងចំណោមស្ថាប័នអប់រំផ្សេងៗទៀតរបស់ អ៊ិន​ ធី ស៊ី គ្រុប ដែលបានបង្កើតឡើងនៅខែកក្កដា ឆ្នាំ២០០៩ ក្នុងគោលបំណងសំខាន់ៗចំនួន៣គឺ
-រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំ យុវជន និងកីឡា។
-ចែករំលែកបទពិសោធន៍ និងចំណេះដឹងផ្នែកអប់រំ ជូនប្អូនៗសិស្សានុសិស្សគ្រប់មជ្ឈដ្ឋាន ដែលពួកគាត់ចាំបាច់ត្រូវតែទទួលបាន នូវការអប់រំមួយប្រកបដោយគុណភាពពិតប្រាកដ។
-បង្កើតទីផ្សារការងារបន្ថែម ជូនបុគ្គលិកគ្រូបង្រៀន បុគ្គលិករដ្ឋបាល និងបុគ្គលិកផ្សេងៗទៀត អោយពួកគាត់មានឪកាសការងារ ជាមួយសាលារៀន សុវណ្ណភូមិ។
          ចក្ខុវិស័យរបស់សាលារៀនសុវណ្ណភូមិគឺសំរេចអោយបាន​ គុណភាពនៃការអប់រំមួយ ដ៏ល្អបំផុត ទាំងផ្នែកចំណេះទូទៅខ្មែរនិងភាសាអង់គ្លេស។ ដើម្បីសំរេចបានចក្ខុវិស័យខាងលើ សាលារៀនសុវណ្ណភូមិ​បានកំណត់នូវបេសកកម្មសំខាន់ៗចំនួន៤ដូចតទៅៈ
-ផ្តល់នូវកម្មវិធីសិក្សាដែលមានគុណភាព ដើម្បីអោយសិស្សមានការអភិវឌ្ឍន៍ផ្នែករាងកាយ បញ្ញា ស្មារតី សីលធម៌ និងវប្បធម៌។
-ផ្តល់ជូននូវគ្រូបង្រៀនដែលមានបទពិសោធន៍ និង ជំនាញច្បាស់លាស់ ធ្វើអោយសិស្សមានការរីកចំរើនទៅលើការសិក្សានៅក្នុងថ្នាក់រៀន និងសកម្មភាពផ្សេង។
-ផ្តល់ជូននូវបរិយាកាសល្អក្នុងការសិក្សា សិស្សានុសិស្សទាំងអស់ ត្រូវបានជំរុញ និងលើកទឹកចិត្តរាល់សមិទ្ឋិផល និងស្នាដៃផ្សេងៗដែលពួកគេសំរេចបាន។
-ផ្តល់ជូននូវសំភារៈឧបទ្ទេសគ្រប់គ្រាន់ សំភារៈឧបទ្ទេសទាំងអស់ ត្រូវបានធានាអោយ មានទៅតាមកំរិតសិក្សានិមួយៗ ធ្វើយ៉ាងណាដើម្បីអោយការសិក្សារបស់សិស្ស មានភាពរីកចំរើនជានិច្ច។
          ការសំរេចបាននូវចក្ខុវិស័យ របស់សាលារៀនសុវណ្ណភូមិ កើតចេញពីការខិតខំប្រឹងប្រែង ទាំងកំលាំងកាយ កំលាំងចិត្ត និងកំលាំងប្រាជ្ញា របស់គណៈគ្រប់គ្រងគ្រប់លំដាប់ថ្នាក់ លោកគ្រូ-អ្នកគ្រូ បុគ្គលិកគ្រប់ផ្នែក និងមានការចូលរួមយ៉ាងសកម្មពីសំណាក់មាតាបិតាសិស្ស។
          ជាលទ្ឋផលត្រឹមឆ្នាំ២០១២នេះ សាលារៀនសុវណ្ណភូមិ បានពង្រីកទីតាំងសរុបចំនួន ១៦ទីតាំង ដែលបានចំណាយដើមទុនវិនិយោគផ្ទាល់ខ្លួនជាង​ ១០លាន ដុល្លា ដោយមាន១១ទីតាំងនៅ រាជធានីភ្នំពេញគឺស្ថិតនៅ ដូនពេញ បាក់ទូក ទេពផន ទួលទំពូងទី១  ទួលទំពូងទី២ តាខ្មៅ វត្តភ្នំ អូឡាំពិក ផ្សារតូច ជម្ពូវ័ន​ ទួលគោក និង៥ទីតាំងទៀត នៅតាមបណ្តាខេត្តមានដូចជាៈ ខេត្តព្រះ  សីហនុ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ក្រុងប៉ោយប៉ែត និងខេត្តសៀមរាបហើយបានប្រមូលសិស្សអោយចូលសិក្សាមានចំនួនសរុប ជាង ២៧,០០០នាក់ ក្នុងចំណោម១៦ទីតាំង និងបុគ្គលិកសរុបជាង១,២០០នាក់។
          ដោយសារមានការទទួលស្គាល់គុណភាពអប់រំ ផ្នែកចំណេះទូទៅខ្មែរនិងភាសាអង់គ្លេស ពីសំណាក់មាតាបិតាសិស្ស ក៏ដូចជាប្អូនៗសិស្សានុសិស្សគ្រប់មជ្ឈដ្ឋាន គណៈគ្រប់គ្រងសាលា បាននឹងកំពុងសិក្សាទៅលើការពង្រីកទីតាំងថ្មីៗចំនួន៤បន្ថែមទៀត ក្នុងឆ្នាំ២០១៣ខាងមុខនេះគឺ ស្ថិតនៅតំបន់ពោធ៌ចិនតុង ស្ទឹងមានជ័យ ច្បារអំពៅ និងឬស្សីកែវ។ 
ឯកឧត្តម លោកជំទាវ​ លោក​​​ លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់!
          ការពង្រីកវិសាលភាពអប់រំ របស់សាលារៀនសុវណ្ណភូមិ គឺដើម្បីឆ្លើយតបទៅតាមតំរូវការរបស់អ្នកសិក្សា និងដើម្បីផ្សព្វផ្សាយសេវាអប់រំរបស់សាលារៀន សុវណ្ណភូមិ ជូនដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលពួកគាត់ចាំបាច់ត្រូវតែទទួលបាននូវការ អប់រំមួយប្រកបដោយចំណេះដឹង និងចំណេះធ្វើពិតប្រាកដ។
          តាមរយៈរបាយការណ៍ខាងលើនេះ បានបញ្ជាក់ជូនអង្គពិធីទាំងមូល អោយឃើញនូវការរីក  ចំរើនឥតឈប់ឈររបស់សាលារៀនសុវណ្ណភូមិ ក្នុងរយៈពេលជាង៣ឆ្នាំកន្លងមកនេះ។ សមិទ្ឋិផល ដ៏ត្រចៈត្រចង់នាពេលនេះ គឺជាមោទនភាពរបស់គណៈគ្រប់គ្រងសាលារៀនសុវណ្ណភូមិ លោកគ្រូ-អ្នកគ្រូ បុគ្គលិកគ្រប់ផ្នែកដែលមានលោក ជា ធីឡាយ អគ្គនាយកអ៊ិនធីស៊ីគ្រុប ជាអ្នកដឹកនាំនិង បានផ្តល់នូវអនុសាសន៍ជាគន្លឹះសំខាន់ៗជាច្រើន ក្នុងការរៀបចំផែនការអភិវឌ្ឍន៍សាលា រៀនសុវណ្ណភូមិ ជាពិសេសបានរួមចំណែកក្នុងសកម្មភាពសង្គម និង សកម្មភាពមនុស្ស ធម៌ផ្សេងៗទៀត ជាក់ស្តែង ក្រោមគំនិតផ្តួចផ្តើមរបស់លោក ជា ធីឡាយ អគ្គនាយក អ៊ិនធីស៊ីគ្រុបបានបង្កើតអោយមានមូលនិធិសប្បុរសធម៌សាលារៀនសុវណ្ណភូមិ ក្នុងគោលបំណង ដើម្បីកៀគរនិងប្រមែប្រមូលថវិកាយកទៅជួយសំរាលការលំបាកដល់គ្រួសារក្រីក្រចំនួន៥គ្រួសារ ដែលមាន៣គ្រួសារអញ្ជើញមកពីភូមិកន្ទោក សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ១គ្រួសារ អញ្ជើញមកពីភូមិអញ្ចាញទី១​ និង១គ្រួសារទៀតអញ្ជើញមកពីភូមិអញ្ចាញទី៦​ នៅក្នុងសង្កាត់ ត្រពាំងក្រសំាង ខណ្ឌពោធិ៍សែនជ័យ រាជធានីភំ្នពេញ​ ដែលពួកគាត់ទាំង៥គ្រួសារ កំពុងជួបប្រទះការខ្វះខាត​។ ចំពោះសម្ភារៈ និង ថវិការដែលត្រូវប្រគល់ជូនក្នុងមួយ គ្រួសារៗរួមមានៈ  អង្ករ១បាវ ភួយ១ មុង១​ កន្ទេល១ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ប៊ីចេង១កញ្ចប់ អំបិល ១កញ្ចប់ និង ថវិការ៥មឺនរៀល ដែលចំណាយជាទឹកប្រាក់សរុបមានចំនួន ១,២៥០,០០០រៀល (មួយលានម្ភៃប្រាំមឺនរៀល) ។
ទោះបីជាទឹកប្រាក់​និងសម្ភារៈដែលទទួលបានមានចំនួនតិចតួច ប៉ុន្តែនេះគឺសកម្មភាព ចូលរួមចែករំលែកទុក្ខលំបាកទៅដល់គ្រួសារក្រីក្រដែលកំពុងជួបប្រទះការខ្វះខាត និងទុកជាគំរូល្អ សំរាប់ប្អូនៗសិស្សានុសិស្សទាំងអស់ របស់សាលារៀនសុវណ្ណភូមិ  អោយមានវប្បធម៌ចេះ ជួយគ្នានៅពេលមានអាសន្ន និងចេះសាមគ្គីគ្នា។
ជាទីបញ្ចប់ ក្នុងនាមអ៊ិនធីស៊ីគ្រុប ខ្ញុំសូមសំដែងនូវការកោតសរសើរ និងចូលរួមអបអរ សារទរចំពោះស្នាដៃនិងសមទ្ធិផលដ៏ថ្លៃថ្លានាពេលនេះ។ ជួសមុខអោយគណៈគ្រប់គ្រង សាលារៀនសុវណ្ណភូមិ សូមថ្លែងអំណរគុណចំពោះគណអធិបតី ឯកឧត្តម លោកជំទាវ លោក-លោកស្រីជាមាតាបិតាសិស្សដែលបានចំណាយពេលវេលាមានតំលៃ អញ្ជើញចូលរួម ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់អាគារសិក្សាថ្មីរបស់សាលារៀនសុវណ្ណភូមិទីតាំងទី១៤ (ជម្ពូវ័ន) នាឪកាសនេះ និងសូមប្រសិទ្ធិពរជ័យជូនចំពោះគណអធិបតី ឯកឧត្តម លោកជំទាវ លោក-លោកស្រីជាមាតាបិតាសិស្ស ថ្នាក់ដឹកនាំ លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែកទាំងអស់ ជួបប្រទៈតែសេចក្តីសុខ និងទទួលបានជ័យជំនៈគ្រប់ភារកិច្ច។
សូមអរគុណ!