ថ្នាក់ដឹកនាំ អិនធីស៊ីគ្រុបចូលគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមសព


រាជ​ធានី​ភ្នំ​ពេញ​​​​ ៖ ​​ថ្នាក់​ដឹក​នាំ​​ និង​បុគ្គ​លិក​​អិន​ធីស៊ី​ ​​​គ្រុប​​​ ​​ដឹក​នាំ​​ដោយ​លោក​​ ជា​ ធី​ឡាយ ​អគ្គ​នាយក​​អិ​ន​ធីស៊ី​​គ្រុប និង​​ភរិយា​ ​និង​លោក ​​​​​ឃឹម​ ​​​​ផុន នាយក​​​​ប្រតិ​​បត្តិ​​នៃ​អិន​ធី​ស៊ី​​គ្រុប​​​​​​ កាល​​ពី​ថ្ងៃ​​ទី​​១៤ ​​វិច្ឆិកា ​បាន​​អញ្ជើញ​​​ចូល​រួម​​គោរព​​ព្រះ​វិញ្ញាណ​​ក្ខន្ធ​​ព្រះ​​ករុណា​​ព្រះ​ បាទ ​សម្តេច​​ព្រះ​នរោ​ត្តម​ សីហនុ ​ព្រះ​មហា​​វីរ​ក្សត្រ​​​ ​ព្រះ​​​វរ​រាជ​​​​បិតា​​​​ឯក​រាជ្យ​​ ​​បូរណ​ភាព​​ទឹក​ដី ​និង​​ឯក​ភាព​​ជាតិ​ខ្មែរ ​នៅ​ក្នុង​​ព្រះ​បរម​រាជ​វាំង ។​​

​លោក​ ឃឹម ​ផុន ​បាន​មាន​ប្រ​សាសន៍​​ថា ថ្នាក់​ដឹក​នាំ​​​អិន​ធី​ស៊ី​គ្រុប​​ ដែល​បាន​​​​ចូល​រួម​​​​លើក​​នេះ​​មាន​មក​ពី​​សាលា​រៀន​​សុវណ្ណ​ភូមិ ​សាលា​​រៀន​​ប្រ៊ីជ​តុន ​និង​សាលា​​​ញូវ​​តុន​ធី​ឡាយ ។​​លោក​បាន​​គូស​​​បញ្ជាក់​​​​ឱ្យ​​​ដឹង​បន្ថែម​​​​​​ទៀត​ថា ​​បុគ្គលិក​​​អិ​ន​ធី​ស៊ី​​គ្រុប​ទាំង​អស់​​ ក៏​ដូច​ជា​​​​ប្រជា​​រាស្ត្រ​​ខ្មែរ​​នៅ​ទូ​ទាំង​​ប្រទេស​​​ គឺ​ពិត​ជា​នៅ​មាន​​​ការ​អាឡោះ​អាល័យ​​ សោ​ក​ស្តាយ​ ព្រះ​​អង្គ​​ខ្លាំង​ណាស់​ ព្រោះ​ព្រះ​អង្គ​​គឺ​ជា​ក្សត្រ​​មួយ​​អង្គ​ដែល​​​ជា​ម្លប់​​យ៉ាង​​ត្រជាក់​​ ​សម្រាប់​កូន​​ចៅ​​​ ចៅ​ទួត​ទាំង​អស់​គ្នា ​ហើយ​​កូន​ចៅ​​ក៏​​នៅ​​ចង​ចាំ​​មិន​ភ្លេច​​ផង​ដែរ​​នូវ​​ស្នា​ព្រះ​ហស្ត​​ របស់​ព្រះ​​​អង្គ ក្នុង​​ព្រះ​​​រាជ​បូជ​​នីយ​​កិច្ច​​​ទាម​ទារ​​​​​ឯក​រាជ្យ​​​ជាតិ ​ពី​​អាណា​​និ​គម​​និយម​​បារាំង​​រហូត​ទទួល​​បាន​ជោគ​​ជ័យ​​យ៉ាង​​ត្រចះ​ ត្រចង់​ ។ ជាង​​នេះ​ទៀត​​ ព្រះ​អង្គ​​បាន​​ធ្វើ​ការ​ទាម​ទារ​​បាន​មក​​វិញ​នូវ​​ខេត្ត​ចំនួន​​​៤ និង​​​ប្រាសាទ​ព្រះ​វិហារ​​ដែល​ប្រទេស​ថៃ​​បាន​ឈ្លាន​ពាន​​យក​ទៀត​​ផង ។

ការ​បាត់​បង់​​ព្រះ​វត្ត​​មាន​​ដ៏​ឧត្តុង្គ​​ឧត្តម​​ នៃ​ព្រះ​មហា​​វីរ​ក្សត្រ​​ដ៏​ឆ្នើម​​នា​ពេល​នេះ​ គឺ​ជា​ការ​​បាត់​បង់​​​មហា​វី​រ​​​ជន​ខ្មែរគ្មាន​​​​​​​គូ​​ប្រដូច​​ ។ ​សូម​ដួង​​ព្រះ​វិញ្ញា​ក្ខន្ធ​​ព្រះ​​ករុណា​ ព្រះ​​មហា​​វី​រក្សត្រ​​​យាង​ទៅ​​កាន់​​ព្រះ​បរម​​សុគ​តិ​ភព​​កុំ​បី​​ឃ្លៀង ​​​ឃ្លាត​​ឡើយ​​ ​និង​សូម​​​ជួយ​​ឱ្យ​ព្រះ​រាជា​​ណា​ចក្រ​​កម្ពុជា​​​​​របស់​យើង​​​​រុង​រឿង​ ​ប្រកប​ដោយ​​​សុខ​សន្តិ​ភាព​ជា​រៀង​​រហូត​ ក្រោម​មាគ​ា៌ដឹកនាំ​ដ៏​ឈ្លាសវៃ​នៃ​សម្តេច​តេជោ  ៕​        

No comments: