ពីធីជប់លៀងអបអរសាទរចូលឆ្នាំសកល២០១៣​ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១២


សុន្ទរកថា
លោក ឃឹម ផុន ប្រធាននាយកប្រតិបត្តិ នៃអ៊ិនធីស៊ីគ្រុប
ពីធីជប់លៀងអបអរសាទរចូលឆ្នាំសកលឆ្នាំ២០១៣​
ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១២

សួមគោរព!
-       លោក ជា​ ធីឡាយ អគ្គនាយក អ៊ិនធីស៊ីគ្រុប នឹងលោកស្រី ជាទីគោរព!
-       ថ្នាក់ដឹកនាំគ្រប់សេវាកម្មអប់រំ របស់អ៊ិនធីស៊ីគ្រុប​ ជាទីស្រលាញ់រាប់អាន!

ថ្ងៃនេះ​ ខ្ញុំមានសេចក្តីសប្បាយរីករាយក្រៃលេង ដោយឃើញវត្តមានរបស់   ថ្នាក់ដឹកនាំពីសាលាញូវតុនធីឡាយនៅភ្នំពេញនិងតាមបណ្តាខេត្ត ថ្នាក់ដឹកនាំ​សាលារៀនប្រ៊ីជតុនទាំងបួនទីតាំង​ ថ្នាក់ដឹកនាំ​សាលារៀនសុវណ្ណភូមិនៅ​ភ្នំពេញ​​និងតាមបណ្តាខេត្ត និងថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកគ្រប់ផ្នែក​នៅ ការិយាល័យ​កណ្តាល​​ បានអញ្ជើញចូលរួមក្នុងពីធី​ ជប់លៀងអបអរសាទរ ចូលឆ្នាំសកលឆ្នាំ២០១៣​នាឪកាសនេះ។​​

ជាង១៦ឆ្នាំកន្លងមកហើយ ដែលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងបុគ្គលិក គ្រប់ផ្នែកទាំងអស់បាននឹងកំពុងធ្វើការជាមូយគ្នា​ និងបានបង្កើតនូវបរិយា កាសវិជ្ជមានជាច្រើនក្នុងការបំពេញការងារ ក្នុងគោលបំណងរួមគ្នាតែមួយ​គឺ​​ដើម្បីអនាគតយើងទាំងអស់គ្នា។​ ពួកយើងទាំងអស់គ្នាបានរួមចំណែកយ៉ាង​ សកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឈន៏ធនធានមនុស្សនៅ​កម្ពុជា​ ដោយ បានបណ្តុះបណ្តាលសិស្សានុសិស្សរាប់មឺននាក់​ ក្នុងរយះពេល១៦ឆ្នាំនេះ។

ជំនួយមុខអោយលោក ជា​ ធីឡាយ​ និង​លោកស្រី ក្នុងឪកាសចូលឆ្នាំថ្មី ឆ្នាំសកល២០១៣នេះ សូមអោយថ្នាក់ដឹកនាំ​គ្រប់លំដាប់ថ្នាក់ លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែក​ ព្រមទាំងប្អូនៗសិស្សានុសិស្ស​ទាំងអស់ អោយជួបប្រទះ តែសុខភាព សំណាងល្អ ភាពសប្បូសប្បាយ ឧដុង្គឧត្តម និងសុភមង្គលគ្រប់ៗ​គ្នា​និងសូមចូលរួមចំណែកអភិវឌ្ឈន៏ធនធានមនុស្ស​​នៅ​កម្ពុជា​យើង​បន្តទៀត។

សូមអរគុណ!

No comments: