អ៊ិនធីស៊ីគ្រុប​ ​​ស្ថាប័ន​អប់រំ​ឯក​​ជន​ដង្ហែ​បុណ្យ​ផ្កាមហាសាមគ្គី




រាជ​ធានី​ភ្នំពេញ​ ៖ អីន​ ធី​ ស៊ីគ្រុប​ ​ជា​ស្ថាប័ន​​​អប់​រំឯ​កជន​មួយ​ដែល​មាន​ឧប​សម្ព័ន្ធ​រួម​មាន​​ សាលារៀន​សុវណ្ណភ​ូមិ ​​សាលា​រៀន​ប្រ៊ីជ​​តុន ​សាលា​​ញូវតុន​ធីឡាយ​​ សាលា​អាមេរិ​​កាំង​ប៉ា​ស៊ី​​​ហ្វិច​​ សាលា​​អន្តរ​ជាតិ​ចិន​អាមេរិ​កាំង​ ​មជ្ឈ​មណ្ឌ​ល​​​​បណ្តុះ​បណ្តាល​សុវ​ណ្ណភូមិ​ និង​សា​លា​អន្តរ​​ជាតិ​អីុស​វ៉ែស ​​នា​ថ្ងៃទី​៣​ ​មីនា​ បាន​​រៀប​ចំ​​​​ដង្ហែ​បុណ្យ​ផ្កា​មហា​សាម​គ្គីមួយ​ទៅ​កាន់​វត្ត​ស្រះ​ស្រង់​ ​​ដើម្បី​កសាង​កុដិ​មួយ​ដែល​មាន​ទំហំ​​៤ម៉ែត្រ​ x៦​ ម៉ែត្រ​ ដោយ​មាន​គំនិត​ផ្តួច​ផ្តើម​ពី​ ​​​លោក​​អគ្គ​នាយក​​ជា​ ធី​ឡាយ​និង​លោក​ស្រី​ ព្រម​ទាំង​បុត្រ​លោក​នាយ​ក​​ប្រតិបត្តិ​​ឃឹម​​ ផុន​ និង​​លោក​ស្រី​​ ព្រម​ទាំង​​បុត្រ​​ថ្នាក់​ដឹក​នាំ​ បុគ្គលិក​គ្រប់​លំដាប់​ថ្នាក់​នៃ​​អីន​ ធី​ ស៊ីគ្រុប​ គណៈ​គ្រប់​គ្រង​ បុគ្គ​លិក​ លោក​គ្រូ​ ​អ្នក​​គ្រូ​​ មាតា​បិតា ​អា​ណា​​​​ព្យា​បាលសិស្ស​ និង​សិស្សា​​នុ​ស​ិស្ស​ សាលា​រៀន​​​សុវ​ណ្ណភូមិ​ សាលា​រៀន​ប្រ៊ីជ​តុន​ និង​សា​​លា​ញូវ​​តុន​ធីឡាយ​ ។


លោក​ជា​ តុលា​ ប្រធាន​គណៈ​កម្មការ​​​រៀប​ចំ​បុណ្យ​ជាតិ​ និង​អន្ត​រ​​ជាតិ​នៃ​អីន​ ធី​ ស៊ី ​គ្រុប​ បាន​មាន​ ប្រសាសន៍​​​ថា បុណ្យ​ផ្កា​មហា​សាម​គ្គី​នេះ​ប្រារព្ធ​​ធ្វើ​​ឡើង​នា​ថ្ងៃ​សៅរ៍​ ៥រោច​ ខែមាឃ​ ឆ្នាំ​រោង​ ចត្វ​ាស័ក ​ពុទ្ធ​​សករាជ​​​២៥៥៦​ ត្រូវនឹ​ង​ថ្ងៃទី​២​​ ខែ​មីនា​ ឆ្នាំ​២០​១​៣​ ​ជួប​ជុំ​ពុទ្ធ​បរិស័ទ​ញាតិ​​មិត្ត​​​ជិត​ឆ្ងាយ​​ និង​​និមន្ត​ព្រះ​សង្ឃ​​ចម្រើន​ព្រះប​រិត្ត​ និង​សម្តែង​ធម៌​ទេស​នា​ ។​ លុះ​ព្រឹក​ឡើង​​ថ្ងៃ​អាទិ​ត្យ​​ ៦រោច​ ​ត្រូវ​និង​ថ្ងៃទី​៣​​​ ខែឆ្នាំ​ដដែល​វេលា​ម៉ោង​៧ ​និង​៣០​នា​ទី​ព្រឹក ​​​ចាប់​ដង្ហែ​​បុណ្យ​ផ្កា​មហា​សាម​​គ្គី​ឆ្ពោះ​ទៅ​កាន់​ វត្ត​ស្រះ​ស្រង់​ ​​ស្ថិត​​ក្នុង​​ឃុំ​សែន​​ដី​​ ស្រុក​សំរោង​ទង​ ខេត្ត​កំពង់​ស្ពឺ ។
លោកជា តុលា ​បាន​បន្ត​​ទៀត​ថា​ អីន​ ធី ស៊ី​គ្រុប​ បាន​រៀប​ចំ​បុណ្យ​ផ្កា​មហា​សាម​គ្គី​នេះ​ឡើង​ក្នុ​ង​គោល​បំណង​​​បង្កើន​ភាព​ ស្និទ្ធ​ស្នាល​ និង​បង្កើ​ត​​ឱ្យ​​មាន​សា​មគ្គីភាព​រវាង​ថ្នាក់​ដឹក​នាំ​​​បុគ្គលិ​ក​មា​​តា ​​​បិតា​​ អាណា​ព្យា​បាល​សិស្សា​នុសិស្ស​ ។​ ​​បច្ច័យ​​​​​ដែល​ទទួល​បាន​ពី​ទឹក​ចិត្ត​ជ្រះ​ថ្លា​របស់​​ថ្នាក់​ដឹក​នាំ​​​ បុគ្គ​លិក​គ្រប់​លំដាប់​ថ្នាក់​ ​លោក​គ្រូ អ​្នក​គ្រូ​​មាតា​​បិតា​​អាណា​ព្យា​បាល​សិស្ស​ និង​សិស្សា​​នុ-​​សិស្ស​​​មាន​ចំនួន​​​​សរុ​ប​ចំនួន​​១៧.​៨៩​៦​,​៧​៥​​​ ដុល្លារ​​​​​​ ។ ​នេះ​ស​បញ្ជាក់​ឱ្យ​ឃើញ​ពី​ការ​ចូល​រួម​​យ៉ា​ងស​ស្រាក់​សស្រាំពី​សំណាក​ ថ្នាក់​ដឹក​នាំ​​​គ្រប់​លំ​ដា​ប់​​ថ្នាក់​ ​លោក​គ្រូ​ អ្នក​គ្រូ​ មាតា​បិតា​ និង​អាណា​​​ព្យា​បាល​សិស្ស​ និង​សិស្ស ៕