ពិធីបើកការប្រលង សិល្បៈប្រចាំឆ្នាំ ២០១២-២០១៣ លើកទី១១


នំពេញ៖ អ៊ិន ធី ស៊ីគ្រុប គឺជាស្ថាប័នអប់រំឯកជនមួយ ដែលមានឧបសម្ព័ន្ធដូចជា សាលារៀនសុវណ្ណភូមិ សាលា រៀនប្រ៊ីជតុន សាលាអាមេរិកាំង ប៉ាស៊ីហ្វិច សាលាអន្តរជាតិចិន-អាមេរិកាំង សាលាញូវតុនធីឡាយ សាលា អន្តរជាតិ អ៊ិសវ៉េស និងមជ្ឈមណ្ឌលបណ្តុះបណ្តាលសុវណ្ណភូមិ កាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៣ បាន ប្រារព្វពិធីបើកការប្រលងសិល្បៈប្រចាំឆ្នាំ២០១២-២០១៣ ក្រោមការអញ្ជើញចូលរួមពី លោក ឃឹម ផុន នាយកប្រតិបត្តិនៃ អ៊ិន ធី ស៊ីគ្រុប ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់នៃ អ៊ិន ធី ស៊ីគ្រុប គណគ្រប់គ្រងសាលា រៀនសុវណ្ណភូមិ សាលារៀនប៊្រីជតុន សាលាញូវតុនធីឡាយ លោកគ្រូ- អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្ស និងសិស្សានុសិស្ស ទូទាំងរាជធានីខេត្ត។
លោក សេង វុទ្ធី បានឲ្យដឹងថា អ៊ិន ធី ស៊ីគ្រុប បានរៀបចំឲ្យមានការប្រលងនេះ ឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងលើកស្ទួយវិស័យ សិល្បៈវប្បធម៌ខ្មែរ ដល់សិស្សានុសិស្ស ដែលជាទំពាំងស្នងឬស្សី ឲ្យមានការ យល់ដឹង អំពី សារៈប្រយោជន៍ និងការចូលរួមចំណែកនៅក្នុងការថែរក្សាសម្បត្តិវប្បធម៌ជាតិ ឲ្យបានគង់ វង្សជារៀងដរាបរៀងទៅ ស្របតាមគោលនយោបាយវប្បធម៌ របស់រាជរដ្ឋាភិបាលពោលគឺ៖ «អភិរក្ស ដើម្បីអភិវឌ្ឍ និងអភិវឌ្ឍលើមូលដ្ឋាន អភិរក្សប្រកបដោយនិរន្តរភាព» សំដៅអភិរក្សអត្តសញ្ញាណជាតិ និង ប្រែក្លាយវិស័យវប្បធម៌ ទៅជាកត្តារួមចំនែក ជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ក្នុងឆ្នាំនេះការចូលរួមប្រកួតរបស់សិស្ស និងវិញ្ញាសារប្រលងមានការកើនឡើង ដោយចំនួនសិល្បករ សិល្បការិនី ទាំងអស់មាន ៥៥២នាក់ ចំណែកវិញ្ញាសាប្រលង ក៏មានការកើនឡើងចំនួន ១១ វិញ្ញាសា លើសកាលពីឆ្នាំមុន។
លោក ឃឹម ផុន នាយកប្រតិបត្តិនៃ អ៊ិន ធី ស៊ីគ្រុប បានមានប្រសាសន៍នាឱកាសនោះថា តាមរយៈរបាយការណ៍ របស់គណៈកម្មការនៃការប្រលងនេះ ស្តែងចេញឲ្យឃើញ នៅការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដោយមានការចូលរួមពី សំណាក់លោកគ្រូ-អ្នកគ្រូ មាតា-បិតា អាណាព្យបាលសិស្ស និងសិស្សានុសិស្សទាំងអស់។
លោកបន្តថា ព្រឹត្តិការណ៍នៃការប្រលងសិល្បៈបែបនេះ គឺមានរយៈពេល ១១ឆ្នាំហើយដែល អ៊ិន ធី ស៊ីគ្រុប បាន រៀបចំការប្រលង ដោយមានការចូលរួម ពីសំណាក់សិស្សមត្តេយ្យ របស់ អ៊ិន ធី ស៊ីគ្រុប គ្រប់សេវាកម្មខេត្ត-ក្រុង ក្នុងគោលបំណងផ្សព្វផ្សាយ និងលើកស្ទួយវិស័យ សិល្បៈវប្បធម៌ខ្មែរ ដល់ក្មួយៗសិស្សានុសិស្ស ដែលជាទំពាំង ស្នងឬស្សី ឲ្យមានការ យល់ដឹង អំពីសារៈប្រយោជន៍ និងការចូលរួមចំណែកនៅក្នុងការថែរក្សាសម្បត្តិវប្បធម៌ជាតិ ឲ្យបានគង់ វង្សជារៀងដរាបរៀងទៅស្របតាមគោលនយោបាយ វប្បធម៌របស់រាជរដ្ឋាភិបាលពោលគឺ៖ «អភិរក្ស ដើម្បីអភិវឌ្ឍ និងអភិវឌ្ឍលើមូលដ្ឋាន អភិរក្សប្រកបដោយនិរន្តរភាព» សំដៅអភិរក្សអត្តសញ្ញាណជាតិ និង ប្រែ ក្លាយ វិស័យវប្បធម៌ ទៅជាកត្តារួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ និងរក្សាបាននូវនិរន្តរភាពវប្បធម៌ពោលគឺ «យើងទាំងអស់គ្នាដើម្បីការការពារវប្បធម៌ជាតិ ហើយវប្បធម៌ជាតិ ដើម្បីយើងទាំងអស់គ្នា» ៕