ពិធីសម្ពោធសាលារៀនសុវណ្ណភូមិ ទីតាំង១៥ (ទួលគោក) ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៣

សុន្ទរកថា
លោក ឃឹម ផុន ប្រធាននាយកប្រតិបត្តិ នៃអ៊ិនធីស៊ីគ្រុប
ក្នុងពិធីសម្ពោធសាលារៀនសុវណ្ណភូមិ ទីតាំង១៥​​ (ទួលគោក)
ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៣

សូមគោរព!
-  លោក ជា ធីឡាយ អគ្គនាយកអ៊ិនធីស៊ីគ្រុប និងលោកស្រី ជាទីគោរព
- ឯកឧត្តម លោកជំទាវ លោក-លោកស្រីដែលជាមាតាបិតាសិស្ស
- ថ្នាក់ដឹកនាំគ្រប់សេវាកម្មអប់រំរបស់ អ៊ិន ធី ស៊ី គ្រុប
- គណគ្រប់គ្រងសាលារៀនសុវណ្ណភូមិ លោកគ្រូ-អ្នកគ្រូ បុគ្គលិកគ្រប់ផ្នែក
- ព្រមទាំងប្អូនៗសិស្សានុសិស្សទាំងអស់ ជាទីស្រលាញ់រាប់អាន។
           
ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយឃើញវត្តមានឯកឧត្តម លោកជំទាវ លោក-លោកស្រី ដែលជាមាតាបិតាសិស្ស ព្រមទាំងប្អូនៗសិស្សានុសិស្សទាំងអស់ ដែលបានចំណាយពេលវេលាអញ្ជើញចូលរួម ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់អាគារសិក្សាថ្មី របស់សាលារៀនសុវណ្ណភូមិទីតាំង១៥​ (ទួលគោក) នាឪកាសនេះ។
          វត្តមានរបស់ឯកឧត្តម លោកជំទាវ លោក-លោកស្រីនាពេលនេះបានបង្ហាញអោយឃើញ​ នូវការយកចិត្តទុកដាក់ទៅលើការអប់រំ ដល់បុត្រធីតារបស់លោក-អ្នក ដែលមានសាលារៀនសុវណ្ណភូមិ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកបណ្តុះបណ្តាលធនធានមនុស្ស​ ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំយុវជននិងកីឡា សំដៅលុបបំបាត់ភាពមិនចេះអក្សរ និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
          ឆ្លៀតក្នុងឪកាសដ៏មានតំលៃនេះ ‌‌‌ខ្ញុំសូមអនុញ្ញាតបង្ហាញនូវជីវប្រវត្តិរបស់សាលារៀនសុវណ្ណភូមិជូនជ្រាបដូចខាងក្រោមៈ
សាលារៀនសុវណ្ណភូមិគឺជាស្ថាប័នអប់រំមួយ ក្នុងចំណោមស្ថាប័នអប់រំផ្សេងៗទៀតរបស់ អ៊ិន​ ធី ស៊ី គ្រុប ដែលបានបង្កើតឡើងនៅខែកក្កដា ឆ្នាំ២០០៩ ក្នុងគោលបំណងសំខាន់ៗចំនួន៣គឺ³
-រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំ យុវជន និងកីឡា។
-ចែករំលែកបទពិសោធន៍ និងចំណេះដឹងផ្នែកអប់រំ ជូនប្អូនៗសិស្សានុសិស្សគ្រប់មជ្ឈដ្ឋាន ដែលពួកគាត់ចាំបាច់ត្រូវតែទទួលបាន នូវការអប់រំមួយប្រកបដោយគុណភាពពិតប្រាកដ។
-បង្កើតទីផ្សារការងារបន្ថែម ជូនបុគ្គលិកគ្រូបង្រៀន បុគ្គលិករដ្ឋបាល និងបុគ្គលិកផ្សេងៗទៀត អោយពួកគាត់មានឪកាសការងារ ជាមួយសាលារៀនសុវណ្ណភូមិ។
          ចក្ខុវិស័យរបស់សាលារៀនសុវណ្ណភូមិគឺសំរេចអោយបាន​ គុណភាពនៃការអប់រំមួយដ៏ល្អបំផុត ទាំងផ្នែកចំណេះទូទៅខ្មែរនិងភាសាអង់គ្លេស។ ដើម្បីសំរេចបានចក្ខុវិស័យខាងលើ សាលារៀនសុវណ្ណភូមិ​បានកំណត់នូវបេសកកម្មសំខាន់ៗចំនួន៤ដូចតទៅៈ
-ផ្តល់នូវកម្មវិធីសិក្សាដែលមានគុណភាព ដើម្បីអោយសិស្សមានការអភិវឌ្ឍន៍ផ្នែករាងកាយ បញ្ញា ស្មារតី សីលធម៌ និងវប្បធម៌។
-ផ្តល់ជូននូវគ្រូបង្រៀនដែលមានបទពិសោធន៍ និងជំនាញច្បាស់លាស់ ធ្វើអោយសិស្សមានការរីកចំរើនទៅលើការសិក្សានៅក្នុងថ្នាក់រៀន និងសកម្មភាពផ្សេង។
-ផ្តល់ជូននូវបរិយាកាសល្អក្នុងការសិក្សា សិស្សានុសិស្សទាំងអស់ ត្រូវបានជំរុញ និងលើកទឹកចិត្តនូវរាល់សមិទ្ឋិផល និងស្នាដៃផ្សេងៗដែលពួកគេសំរេចបាន។
-ផ្តល់ជូននូវសំភារៈឧបទ្ទេសគ្រប់គ្រាន់ សំភារៈឧបទ្ទេសទាំងអស់ ត្រូវបានធានាអោយមានទៅតាមកំរិតសិក្សានិមួយៗ ធ្វើយ៉ាងណាដើម្បីអោយការសិក្សារបស់សិស្ស មានភាពរីកចំរើន     ជានិច្ច។
          ការសំរេចបាននូវចក្ខុវិស័យ របស់សាលារៀនសុវណ្ណភូមិ កើតចេញពីការខិតខំប្រឹងប្រែងទាំងកំលាំងកាយ កំលាំងចិត្ត និងកំលាំងប្រាជ្ញា របស់គណៈគ្រប់គ្រងគ្រប់លំដាប់ថ្នាក់ លោកគ្រូ-អ្នកគ្រូ បុគ្គលិកគ្រប់ផ្នែក និងមានការចូលរួមយ៉ាងសកម្មពីសំណាក់មាតាបិតាសិស្ស។
          ជាលទ្ឋផលត្រឹមឆ្នាំ២០១៣នេះ សាលារៀនសុវណ្ណភូមិ បានពង្រីកទីតាំងសរុបចំនួន១៦ទីតាំង ដែលបានចំណាយដើមទុនវិនិយោគផ្ទាល់ខ្លួនជាង​ ១០លាន ដុល្លា ដោយមាន១១ទីតាំងនៅ រាជធានីភ្នំពេញ និង៥ទីតាំងទៀតនៅតាមបណ្តាខេត្តមានដូចជាៈ ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ក្រុងប៉ោយប៉ែត និងខេត្តសៀមរាប ហើយបានប្រមូលសិស្សអោយចូលសិក្សាមានចំនួនសរុបជាង ២៧,០០០នាក់ ក្នុងចំណោម១៦ទីតាំង និងបុគ្គលិកសរុបជាង១,២០០នាក់។
          ដោយសារមានការទទួលស្គាល់គុណភាពអប់រំ ផ្នែកចំណេះទូទៅខ្មែរនិងភាសាអង់គ្លេស ពីសំណាក់មាតាបិតាសិស្ស ក៏ដូចជាប្អូនៗសិស្សានុសិស្សគ្រប់មជ្ឈដ្ឋាន គណៈគ្រប់គ្រងសាលាបាននឹងកំពុងសិក្សាទៅលើការពង្រីកទីតាំងថ្មីៗចំនួន៤បន្ថែមទៀត ក្នុងឆ្នាំ២០១៣នេះគឺស្ថិតនៅតំបន់ពោធ៌ចិនតុង ស្ទឹងមានជ័យ ច្បារអំពៅ និងឬស្សីកែវ។
ឯកឧត្តម លោកជំទាវ​ លោក​​​ លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់!
            ការពង្រីកវិសាលភាពអប់រំ របស់សាលារៀនសុវណ្ណភូមិ គឺដើម្បីឆ្លើយតបទៅតាមតំរូវការរបស់អ្នកសិក្សា និងដើម្បីផ្សព្វផ្សាយសេវាអប់រំរបស់សាលារៀនសុវណ្ណភូមិ ជូនដល់ប្រជាពល      រដ្ឋគ្រប់មជ្ឈដ្ឋាន ដែលពួកគាត់ចាំបាច់ត្រូវតែទទួលបាននូវការអប់រំមួយប្រកបដោយចំណេះដឹង និងចំណេះធ្វើពិតប្រាកដ។
          តាមរយៈរបាយការណ៍ខាងលើនេះ បានបញ្ជាក់ជូនអង្គពិធីទាំងមូល អោយឃើញនូវការរីក  ចំរើនឥតឈប់ឈររបស់សាលារៀនសុវណ្ណភូមិ ក្នុងរយៈពេលជាង៣ឆ្នាំកន្លងមកនេះ។ សមិទ្ឋិផល ដ៏ត្រចៈត្រចង់នាពេលនេះ គឺជាមោទនភាពរបស់គណៈគ្រប់គ្រងសាលារៀនសុវណ្ណភូមិ លោកគ្រូ-អ្នកគ្រូ បុគ្គលិកគ្រប់ផ្នែកដែលមានលោក ជា ធីឡាយ អគ្គនាយកអ៊ិនធីស៊ីគ្រុប ជាអ្នកដឹកនាំនិងបានផ្តល់នូវអនុសាសន៍ជាគន្លឹះសំខាន់ៗជាច្រើន ក្នុងការរៀបចំផែនការអភិវឌ្ឍន៍សាលារៀនសុវណ្ណភូមិ ជាពិសេសបានរួមចំណែកក្នុងសកម្មភាពសង្គម និងសកម្មភាពមនុស្សធម៌ផ្សេងៗទៀត ជាក់ស្តែង ក្រោមគំនិតផ្តួចផ្តើមរបស់លោក ជា ធីឡាយ អគ្គនាយកអ៊ិនធីស៊ីគ្រុបបានបង្កើតអោយមានមូលនិធិសប្បុរសធម៌សាលារៀនសុវណ្ណភូមិ ក្នុងគោលបំណងដើម្បីកៀគរនិងប្រមែប្រមូលថវិកាយកទៅជួយសំរាលការលំបាកដល់គ្រួសារក្រីក្រចំនួន៥គ្រួសារ ដែលអញ្ជើញមកពីភូមិទី១៦​ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក​​ ដែលពួកគាត់ទាំង៥គ្រួសារកំពុងជួបប្រទះការខ្វះខាត​។
ចំពោះសម្ភារៈ​ដែលត្រូវប្រគល់ជូនក្នុងមួយគ្រួសារៗរួមមានៈ អង្ករ១បាវ ភួយ១ មុង១ ​ កន្ទេល១ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ធុងទឹក១ នឹងថវិកា២មឺនរៀល  ដែលចំណាយជាទឹកប្រាក់សរុបមានចំនួន ១,១៤០,០០០រៀល (មួយលានដប់បួនមឺនរៀល) ទោះបីជាសម្ភរៈនិងថវិកា ដែលទទួលបានមានចំនួនតិចតួច ប៉ុន្តែនេះគឺសកម្មភាពចូលរួមចែករំលែកទុក្ខលំបាក ទៅដល់គ្រួសារក្រីក្រដែលកំពុងជួបប្រទះការខ្វះខាត និងទុកជាគំរូល្អសំរាប់ប្អូនៗសិស្សានុសិស្សទាំងអស់ របស់សាលារៀនសុវណ្ណភូមិ  អោយមានវប្បធម៌ចេះជួយគ្នានៅពេលមានអាសន្ន និងចេះសាមគ្គីគ្នា។
ជាទីបញ្ចប់ ក្នុងនាមអ៊ិនធីស៊ីគ្រុប ខ្ញុំសូមសំដែងនូវការកោតសរសើរ និងចូលរួមអបអរសារទរចំពោះស្នាដៃនិងសមទ្ធិផលដ៏ថ្លៃថ្លានាពេលនេះ។ ជួសមុខអោយគណៈគ្រប់គ្រងសាលារៀនសុវណ្ណភូមិ សូមថ្លែងអំណរគុណចំពោះគណអធិបតី ឯកឧត្តម លោកជំទាវ លោក-លោកស្រីជាមាតាបិតាសិស្ស ដែលបានចំណាយពេលវេលាដ៏មានតំលៃ​ អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់អាគារសិក្សាថ្មីរបស់សាលារៀនសុវណ្ណភូមិទីតាំងទី១៥ (ទួលគោក) នាឪកាសនេះ និងសូមប្រសិទ្ធិពរជ័យជូនចំពោះគណអធិបតី ឯកឧត្តម លោកជំទាវ លោក-លោកស្រីជាមាតាបិតាសិស្ស ថ្នាក់ដឹកនាំ លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែកទាំងអស់ ជួបប្រទៈតែសេចក្តីសុខ និងទទួលបានជ័យជំនៈគ្រប់ភារកិច្ច។
សូមអរគុណ!

ពិធីប្រលងប្រកបពាក្យជាភាសាអង់គ្លេស និងចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សា នៅសាលារៀនសុវណ្ណភូមិ ទីតាំងក្រុងតាខ្មៅ

សុន្ទរកថា
លោក ឃឹម ផុន ប្រធាននាយកប្រតិបត្តិ នៃអ៊ិនធីស៊ីគ្រុប
ក្នុងពិធីប្រលងប្រកបពាក្យជាភាសាអង់គ្លេស និងចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សា
នៅសាលារៀនសុវណ្ណភូមិ ទីតាំងក្រុងតាខ្មៅ
ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១

សូមគោរព!
- ឯកឧត្តម លោកជំទាវ លោក-លោកស្រី
- ថ្នាក់ដឹកនាំគ្រប់សេវាកម្មអប់រំរបស់ អ៊ិន ធី ស៊ី គ្រុប
- គណគ្រប់គ្រងសាលារៀនសុវណ្ណភូមិ លោកគ្រូ-អ្នកគ្រូ បុគ្គលិកគ្រប់ផ្នែក
- ព្រមទាំងប្អូនៗសិស្សានុសិស្សទាំងអស់ ជាទីស្រលាញ់រាប់អាន។
ថ្ងៃនេះខ្ញុំមានកិត្តិយស និងក្តីសោមនស្សរីករាយក្រៃលែង ដោយបានចូលរួម​ជាមួយ​ឯកឧត្តម លោកជំទាវ លោក-លោកស្រីជាមាតាបិតាសិស្ស ថ្នាក់ដឹកនាំគ្រប់សេវាកម្មអប់រំអ៊ិនធីស៊ីគ្រុប លោកគ្រូ-អ្នកគ្រូ​ ព្រមទាំងប្អូនៗសិស្សានុសិស្ស​ទាំងអស់​ ក្នុងពិធីប្រលងប្រកបពាក្យជាភាសាអង់គ្លេស និង ចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សានាពេលនេះ។ ក្នុងនាមអ៊ិនធីស៊ីគ្រុប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសំដែងនូវ​ការកោត​សរសើរចំពោះគណគ្រប់គ្រងសាលាលោកគ្រូ-អ្នកគ្រូ និងបុគ្គលិកទាំងអស់ នៅទីនេះ​ ដែលបានខិតខំ ប្រឹងប្រែងបំពេញការងារកន្លងមក និងក៍សូមចូលរួម​អបអរសាទរជាមួយ ប្អូនៗក្មួយៗសិស្សានុសិស្ស​ទាំងអស់​ ដែលបានខិតខំសិក្សារៀនសូត្រ ហើយ​បាន​​ទទួល​ជោគជ័យ នៅឪកាសនេះ។​ ការសំរេចបាន​នូវ​​លទ្ធផល​​​ដ៍ថ្លៃថ្លានេះ គឺបានមកពីការ​ខិតខំប្រឹងប្រែងរបស់ គណគ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូ ជាពិសេសគឺការខិតខំ​ប្រឹងប្រែង​របស់ប្អូនៗ ក្មួយៗដោយខ្លួន ឯងផ្ទាល់ និងដោយមាន​ការជួយ​ឧបត្ថម្ភ​គាំទ្រពីសំណាក់ឯកឧត្តម លោកជំទាវ លោក-លោកស្រី ដែលជាមាតាបិតា និងអាណាព្យាបាល ផងដែរ។​

ឯកឧត្តម លោកជំទាវ​ លោក​​-លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់!
ការអប់រំគឺជាវិស័យអាទិភាពមួយដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់។​  ដូចនេះហើយ ទើបអ៊ិនធីស៊ីគ្រុបបានចូលរួមចំណែក​ជាមួយរាជរដ្ឋាភិបាល ដោយបាន​បង្កើត​នូវសេវាកម្មអប់រំជាច្រើន​ ក្នុងនោះសាលារៀនសុវណ្ណភូមិបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស​ ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំយុវជននិងកីឡា សំដៅលុបបំបាត់ភាពមិនចេះអក្សរ និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
ឆ្លៀតនៅក្នុងឳកាសនេះ ខ្ញុំសូមផ្តាំផ្ញើដល់ប្អូនៗ ក្មួយៗសិស្សានុសិស្សទាំងអស់​សូមយកចិត្ត​​ ទុកដាក់​សិក្សារៀនសូត្រ ជៀសវាងកុំយកពេលវេលាដើរលេងឬសេពគប់មិត្តភ័ក្តិ ដែលនាំឲ្យខ្លួន​ប្រព្រឹត្តអំពើពាលាអាវាសែផ្សេងៗ និងជាពិសេសត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន។

អង្គពិធីទាំងមូលជាទីគោរព!
តាងនាមគណគ្រប់គ្រងសាលា លោកគ្រូ​-អ្នកគ្រូ និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមគោរពថ្លែង អំណរគុណ​យ៉ាងជ្រាលជ្រៅ​បំផុតចំពោះ​ ឯកឧត្តម លោកជំទាវ​ លោក-លោកស្រី​ សិស្សានុសិស្ស និងភ្ញៀវកិត្តិយសទាំងអស់​ដែលតែងតែ​បានគាំទ្រ និងផ្តល់ទំនុកចិត្តដល់សេវាកម្ម​អប់រំរបស់សាលា​យើងខ្ញុំកន្លងមក។ យើងខ្ញុំសូមសន្យាថា នឹងខិតខំប្រឹងប្រែង​ផ្តល់ការអប់រំ ដល់ប្អូនៗ​ក្មួយៗ​សិស្សានុសិស្សទាំងអស់ ឲ្យទទួលបាននូវចំណេះដឹងពិតប្រាកដ និងក្លាយជាសិស្សល្អ កូនល្អ និងពលរដ្ឋល្អ សំរាប់ខ្លួនឯង​ គ្រួសារ និងប្រទេសជាតិ។
ជាទីបញ្ចប់! ខ្ញុំសូមកោតសរសើរ និងចូលរួមអបអរសាទរសារជាថ្មីម្តងទៀត ជាមួយស្នាដៃ និងសមិទ្ធិផល ដែលថ្នាក់ដឹកនាំសាលា លោកគ្រូ-អ្នកគ្រូ និងប្អូនៗក្មួយៗសិស្សានុសិស្ស សំរេចបាននៅពេលនេះ។ និងសូមថ្លែងអំណរគុណ ចំពោះវត្តមានឯកឧត្តម លោកជំទាវ​ លោក លោកស្រី គណគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ បុគ្គលិក សិស្សានុសិស្ស និងភ្ញៀវកិត្តិយសទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតំលៃ អញ្ជើញចូលរួមក្នុងពិធីនេះ។​ សូមគោរពជូនពរឯកឧត្តម លោកជំទាវ​ លោក លោកស្រី ភ្ញៀវកិត្តិយស គណគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ បុគ្គលិក និងប្អូនៗ​ក្មួយៗសិស្សានុសិស្សជួបប្រទៈតែសេចក្តីសុខ និងទទួលបានជ័យជំនៈគ្រប់ភារកិច្ច។៕​

សូមអរគុណ!

ពិធីប្រគល់អាហារូបករណ៍ និងរង្វាន់ដល់សិស្សពូកែប្រចាំវគ្គសិក្សា នៅសាលារៀនសុវណ្ណភូមិ ទីតាំងវត្តភ្នំ

សុន្ទរកថា
លោក ឃឹម ផុន ប្រធាននាយកប្រតិបត្តិ នៃអ៊ិនធីស៊ីគ្រុប
ក្នុងពិធីប្រគល់អាហារូបករណ៍ និងរង្វាន់ដល់សិស្សពូកែប្រចាំវគ្គសិក្សា
នៅសាលារៀនសុវណ្ណភូមិ ទីតាំងវត្តភ្នំ
ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១
3
សូមគោរព!
- ឯកឧត្តម លោកជំទាវ លោក-លោកស្រី
- ថ្នាក់ដឹកនាំគ្រប់សេវាកម្មអប់រំរបស់ អ៊ិន ធី ស៊ី គ្រុប
- គណគ្រប់គ្រងសាលារៀនសុវណ្ណភូមិ លោកគ្រូ-អ្នកគ្រូ បុគ្គលិកគ្រប់ផ្នែក
- ព្រមទាំងប្អូនៗសិស្សានុសិស្សទាំងអស់ ជាទីស្រលាញ់រាប់អាន។
ថ្ងៃនេះខ្ញុំមានកិត្តិយស និងក្តីសោមនស្សរីករាយក្រៃលែង ដោយបានចូលរួម​ជាមួយ​ឯកឧត្តម លោកជំទាវ លោក-លោកស្រីជាមាតាបិតាសិស្ស ថ្នាក់ដឹកនាំគ្រប់សេវាកម្មអប់រំអ៊ិនធីស៊ីគ្រុប លោកគ្រូ-អ្នកគ្រូ​ ព្រមទាំងប្អូនៗសិស្សានុសិស្ស​ទាំងអស់ ក្នុងពិធីប្រគល់អាហារូបករណ៍ និងរង្វាន់​ដល់​សិស្សពូកែនាពេលនេះ។ ក្នុងនាមអ៊ិនធីស៊ីគ្រុប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសំដែងនូវ​ការកោត​សរសើរចំពោះគណគ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកទាំងអស់នៅទីនេះ​ ដែលបានខិតខំ ប្រឹងប្រែងបំពេញការងារកន្លងមក និងក៍សូមចូលរួម​អបអរសាទរជាមួយប្អូនៗ ក្មួយៗសិស្សានុសិស្ស​ទាំងអស់​ ដែលបានខិតខំសិក្សារៀនសូត្រ ហើយ​បាន​​ទទួល​ជោគជ័យនៅឪកាសនេះ។​ ការសំរេចបាន​នូវ​​លទ្ធផល​​​ដ៍ថ្លៃថ្លានេះ គឺបានមកពីការ​ខិតខំប្រឹងប្រែងរបស់គណគ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូ ជាពិសេសគឺការខិតខំ​ប្រឹងប្រែង​របស់ប្អូនៗ ក្មួយៗដោយខ្លួនឯងផ្ទាល់ និងដោយមាន​ការជួយ​ឧបត្ថម្ភ​គាំទ្រពីសំណាក់ឯកឧត្តម លោកជំទាវ លោក-លោកស្រី ដែលជាមាតាបិតា និងអាណាព្យាបាល ផងដែរ។​