ពិធីប្រគល់អាហារូបករណ៍ និងរង្វាន់ដល់សិស្សពូកែប្រចាំឆ្នាំ២០១៣ នៅសាលារៀនសុវណ្ណភូមិ ទីតាំងវត្តភ្នំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣


សន្ទរកថា
លោក ឃឹម ផុន ប្រធាននាយកប្រត្តិបត្តិ អិុន ធី សីុ គ្រុប
ក្នុងពិធីប្រគល់អាហារូបករណ៍ និងរង្វាន់ដល់សិស្សពូកែប្រចាំឆ្នាំ២០១៣ នៅសាលារៀនសុវណ្ណភូមិ ទីតាំងវត្តភ្នំ
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣
សូមគោរព!
·      ឯកឧត្តម លោកជំទាវ លោក-លោកស្រី ដែលជាមាតាបិតានិងអាណាព្យាបាលសិស្ស
·      ថ្នាក់ដឹកនាំ គ្រប់សេវាកម្មរបស់ អិុន ធី សីុ គ្រុប
·      គណគ្រប់គ្រងសាលារៀនសុវណ្ណភូមិ លោកគ្រូអ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែក
·      ព្រមទាំងប្អូនៗក្មួយសិស្សានុសិស្សទាំងអស់ ជាទីស្រលាញ់រាប់អាន។
ថ្ងៃនេះខ្ញុំមានកិត្តិយស និងក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានចូលរួម​ជាមួយ​ឯកឧត្តម លោកជំទាវ លោក-លោកស្រីជាមាតាបិតាសិស្ស ថ្នាក់ដឹកនាំគ្រប់សេវាកម្មអប់រំអិុនធីស៊ីគ្រុប លោកគ្រូ-អ្នកគ្រូ​ព្រមទាំងប្អូនៗក្មួយៗសិស្សានុសិស្ស​ទាំងអស់ ក្នុងពិធីប្រគល់អាហារូបករណ៍និងរង្វាន់​ ដល់​សិស្សពូកែប្រចាំឆ្នាំ២០១៣នាឪកាសនេះ។ ក្នុងនាមអិុនធីស៊ីគ្រុប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូម សំដែងនូវ​ការកោត​សរសើរ ចំពោះគណគ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកទាំងអស់ នៅទីនេះ​ដែលបានខិតខំប្រឹងប្រែងបំពេញការងារកន្លងមក និងសូមចូលរួម​អបអរសាទរ ជាមួយប្អូនៗ ក្មួយៗសិស្សានុសិស្ស​ទាំងអស់​ ដែលបានខិតខំសិក្សារៀនសូត្រ ហើយ​ទទួលបាននូវ​ភាពជោគជ័យ។
កិច្ចខិតខំប្រឹងប្រែង របស់ប្អូនៗក្មួយៗសិស្សានុសិស្ស​ គឺជាកិត្តិយសនិងមោទនភាពរបស់ សាលារៀនសុវណ្ណភូមិ ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល ដោយបានឃើញប្អូនៗក្មួយៗសិស្សា នុសិស្សទាំងអស់​បានក្លាយទៅជាសិស្សល្អ កូនល្អ  និងពលរដ្ឋល្អនៅក្នុងសង្គម។ លទ្ធផល​​​ដ៍ថ្លៃថ្លានេះ គឺបានមកពីការ​ចង្អុលបង្ហាញ របស់គណគ្រប់គ្រងសាលា ការខិតខំបង្ហាត់បង្រៀនរបស់លោកគ្រូ-អ្នកគ្រូ ជាពិសេសគឺការខិតខំ​ប្រឹងប្រែង​របស់ប្អូនៗក្មួយៗដោយខ្លួនឯងផ្ទាល់ និងមាន​ការជួយ​ឧបត្ថម្ភ​គាំទ្រពីសំណាក់ឯកឧត្តម លោកជំទាវ លោក-លោកស្រី ដែលជាមាតាបិតា និងអាណាព្យាបាល ផងដែរ។​

ឯកឧត្តម លោកជំទាវ លោក-លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់!
វិស័យអប់រំ គឺជាវិស័យអាទិភាពមួយក្នុង ចំណោមវិស័យអាទិភាពផ្សេងទៀត ដែលរាជរដ្ឋាភិ បាលនៃព្រះរាជាណាចក្រកម្ពុជាបាននឹងកំពុងយកចិត្តទុកដាក់ ដោយមានក្រសួងអប់រំយុវជននិងកីឡា បានដើរតួនាទីយា៉ងសំខាន់ក្នុងពង្រឹងគុណភាពអប់រំ ដើម្បីឆ្លើយតបទៅនឹងតំរូវការទីផ្សារការងារ និង ការប្រកួតប្រជែងគុណភាពក្នុងតំបន់ ក៏ដូចជាលើឆាកអរន្តជាតិ។  
ហេតុដូច្នេះហើយទើបអិុនធីស៊ីគ្រុប បានបង្កើតសាលារៀនសុវណ្ណភូមិនេះឡើង ក្នុងគោល បំណងដើម្បីរួមចំណែក​ជាមួយរាជរដ្ឋាភិបាល ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំយុវជន និងកីឡា ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស​ សំដៅពង្រឹងគុណភាពអប់រំ ដើម្បីធានាបាននូវ ចំណេះដឹង និងចំណេះធ្វើពិតប្រាកដជូនដល់សិស្សានុសិស្សគ្រប់រូប។ ពាក្យស្លោកមួយឃ្លាពោលថា "ដាំដុះក្នុងសាលា ផ្លែផ្លាក្នុងសង្គម" សង្គមមួយរីកចំរើនទៅបាន និងមាននិរន្តភាពគឺអាស្រ័យទៅប្រភព នៃធនធានមនុស្ស ដែលផ្តើមចេញពីថ្នាលបណ្តុះវិជ្ជាប្រកដទៅដោយគុណភាព និងគុណធម៌។
ជាការពិត គុណភាពនិងប្រសិទ្ធិភាពនៅក្នុងប្រព័ន្ឋអប់រំ គឺពឹងផ្អែកទាំងស្រុងទៅលើគុណភាព របស់គ្រូបង្រៀន ការចូលរួមរបស់មាតាបិតាសិស្សជាមួយសាលារៀន និងការចូលរួមគាំទ្រពីសំណាក់ សហគមន៍ទាំងមូល ដើម្បីសម្រាចបាននូវគោលដៅរួមរបស់សាលា ក្នុងការធានាបាននូវគុណភាព សំរាប់ការបណ្តុះបណ្តាល។ ជាក់ស្តែង សាលារៀនសុវណ្ណភូមិ បាននឹងកំពុងយកចិត្តទុកដាក់ទៅលើ សមិទ្ធិផលក្នុងការសិក្សារបស់សិស្សពីមួយឆ្នាំទៅមួយឆ្នាំ តាមរយៈការធ្វើទំនើបកម្ម លើកម្មវិធីសិក្សា ការភិវឌ្ឍន៍សមត្ថភាពគ្រូបង្រៀន និងការបង្កើតអោយមានបរិយាកាសល្អក្នុងការសិក្សា ធ្វើយា៉ងណា ដើ់ម្បីអោយលទ្ធផលក្នុងការសិក្សារបស់សិស្ស មានការប្រកួតប្រជែងនិងទទួលបាននូវភាពរីកចំរើន ជានិច្ច។
អង្គពិធីទាំងមូលជាទីគោរព!
តាងនាមគណគ្រប់គ្រងសាលា លោកគ្រូ​-អ្នកគ្រូ បុគ្គលិកគ្រប់ផ្នែក និងក្នុងនាមខ្លួនខ្ញុំផ្ទាល់  ខ្ញុំសូមថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ​បំផុតចំពោះ​ ឯកឧត្តម លោកជំទាវ​ លោក-លោកស្រី​ និងភ្ញៀវ កិត្តិយសទាំងអស់​ដែលតែងតែ​បានគាំទ្រ និងផ្តល់នូវទំនុកចិត្តដល់សេវាកម្ម​អប់រំ របស់សាលា​រៀន សុវណ្ណភូមិ ហើយយើងខ្ញុំទាំងអស់គ្នា សូមសន្យាថានឹងបន្តកិច្ចខិតខំប្រឹងប្រែងនេះតទៅទៀត​ ដើម្បីជា ប្រយោជន៍ដល់ប្អូនៗក្មួយសិស្សានុសិស្ស ក្រុមគ្រួសារ និងប្រទេសជាតិទាំងមូល។
ឆ្លៀតក្នុងឳកាសនេះដែរ ខ្ញុំសូមផ្តាំផ្ញើដល់ប្អូនៗក្មួយៗសិស្សានុសិស្សទាំងអស់​ សូមយកចិត្ត​​ ទុកដាក់​ក្នុងការសិក្សារៀនសូត្រ ជៀសវាងកុំយកពេលវេលាដើរលេង រឺសេពគប់មិត្តភ័ក្តមិនល្អដែល នាំឲ្យខ្លួន​ប្រព្រឹត្តអំពើផ្សេងៗ ដែលសង្គមយើងទាំងមូលស្អប់ខ្ពើម និងជាពិសេសសូមអោយប្អូនៗ ក្មួយៗទាំងអស់ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន គ្រឿងញៀនគឺបំផ្លាញអនាគតរបស់ប្អូន
ជាទីបញ្ចប់!​ ខ្ញុំសូមកោតសរសើរ និងចូលរួមអបអរសាទរសារជាថ្មីម្តងទៀត ជាមួយស្នាដៃ និងសមិទ្ធិផលដែលគណគ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកកគ្រប់ផ្នែក ព្រមទាំងប្អូនៗ ក្មួយៗសិស្សានុសិស្សសំរេចបាននាពេលនេះ និងសូមថ្លែងអំណរគុណ ចំពោះវត្តមានឯកឧត្តម លោកជំទាវ​ លោក-លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតំលៃ អញ្ជើញចូលរួមក្នុងពិធីនេះ។​ សូមគោរពជូនពរឯកឧត្តម លោកជំទាវ​ លោក-លោកស្រី ភ្ញៀវកិត្តិយស គណគ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែក ព្រមទាំងប្អូនៗ​ក្មួយៗសិស្សានុសិស្ស ទាំងអស់អោយជួបប្រទៈតែសេចក្តីសុខ និងទទួលបានជ័យជំនៈគ្រប់ភារកិច្ច៕​


សូមអរគុណ!

Tesol Graduation Ceremony, Dec 27, 2013 at CJCC


TESOL GRADUATION CEREMONY
BATCH 23-24-25
Speech by CEO, NTC Group
Date: December 27, 2013
GREETING:

-       Mr. Chea Thilay, General Director of NTC Group and madam
-       Management team of NTC Group
-       Teachers
-       Graduates
-       Red Cross Youths
-       National & International Guests
-       Ladies and gentlemen,

Today on behalf of the NTC Group, management team, staff and trainers of all operations and on my behalf, I have the great honor of expressing my profound thanks and warmest welcome to the honorable presence of Mr. Chea Thilay, General Director of NTC Group and his wife, and I would also like to take this opportunity to thank and warmly welcome national and international guests, TESOL Graduates, teachers, trainers and ladies and gentlemen.

NTC Group is an institution that is committed to being one of the leading educational communities in Cambodia.  It is locally and internationally recognized for the formal and non-formal education that is being offered to Cambodians and non-Cambodians, in partnership with the Ministry of Education Youth and Sports for the development of human resources in Cambodia. Now, NTC Group has its own potential human resources of 2,000 employees with more than 35, 000 prospective students.

Adhering to the specific goal as mentioned above, NTC Group has been gradually implementing its strategies which mainly focus on the teacher quality as the first priority. The assessment processes have been conducted with all EFL teachers in Sovannaphumi and Bridgeton Schools. As the result, 207 teachers have been sought and awarded NTC Group license of recognition for the qualified teachers.

Ladies and gentlemen!

Sovannaphumi Training Center(STC), established in 2008,  is also a service of the NTC Group. Since then, the center has achieved a high reputation, and has instructed more than 2000 trainees and helped them be more prepared for the challenges of life.    

The Courses under the STC operations are as follows:

1.         TESOL Level K, which mainly focuses on teaching language to children;
2.         TESOL Level A, which importantly focuses on teaching language to young adult and adult learners;
3.         The American Accent Training Program
4.         Diploma in English Studies;
5.         Diploma in Business Studies;
6.         Diploma in English for Foundation Studies;
7.         And Technical Writing.

The TESOL Training Program is an Intensive Methodology Course of Language Teaching of Sovannaphumi Training Center which is made up of 105 hours of classroom lessons excluding the Practicum which is conducted close to the end of the course. This course focuses on the following 5 key areas:

1.         Teaching professionalism,
2.         Teaching psychology such as cognitive process, mental phenomena, student development,
3.         Teaching concepts,
4.         Teaching techniques, and
5.         Lesson planning.

Besides the courses just named, we are planning to provide more TESOL services (both on-campus and off-campus) relating to the expansion of our TESOL Training Program purposefully to contribute to the strengthening of language teaching careers for the betterment and convenience of learners. In this sense, Sovannaphumi Training Center can fully share the responsibility of teacher education development in Cambodia, which is the front line workforce of the country.

-       Honorable Guest!
-       Ladies and gentlemen!

Because of these benefits being received by our trainees and students as well as the country as a whole, 25 promotions of TESOL Training Program and 01 promotion of the American Accent Training Program have been successfully run so far. However, without the students and trainees’ reliability, punctuality, and cooperation, the programs would not be smooth and prosperous.

What has made STC TESOL Training Program more reputable? It is accredited by INTERNATIONAL TESOL ACCREDITED AUTHORITY. That’s why it is very helpful and recognized not only in Cambodia but the whole world.  STC TESOL Training Program has trained not only Cambodians but also some other nationalities such as Singaporean, Chinese, Pilipino, British, Malaysian and American trainees who are dedicated to work as English Teachers in Cambodia and around the world.  
Beloved audience! Because of such quality and ethical achievements, presently, we have trained 2000 trainees of different nationalities as mentioned, 81.5 percent of them are employed throughout the country as teachers.

Last but not least, in the connection to this event, I would like to say “congratulations” to all of the trainees of the TESOL Training Program, the American Accent Training Program and the qualified teachers of NTC Group.

Finally I would like to wish you all success with your future endeavors. The future is in your hand. Please, try to get your passport to the future with your knowledge, skills and attitude. Tomorrow belongs to the people who prepare for it today.”

 Thank you very much for your attention!