ពិធីជួបជុំសិស្សឆ្នើមប្រចាំឆ្នាំ២០១៣

សន្ទរកថា
លោក ឃឹម ផុន ប្រធាននាយកប្រត្តិបត្តិ អិុន ធី សីុ គ្រុប
ក្នុងពិធីជួបជុំសិស្សឆ្នើមប្រចាំឆ្នាំ២០១៣
របស់សាលារៀនសុវណ្ណភូមិនិងសាលារៀនប្រ៊ីជតុន
ថ្ងៃទី០៧ ខែគុម្ភៈ ឆ្នាំ២០១៤
សូមគោរព!
·      ឯកឧត្តម ហ្សង់ហ្វ្រង់ស្គ័រ គូតង់ ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងលោកជំទាវ សូនីញា៉គូតង់ ជាទីគោរព!
·      លោក ជា ធីឡាយ អគ្គនាយក អិុនធីសីុគ្រុប និងលោកស្រី ជាទីគោរព!
·      ថ្នាក់ដឹកនាំ គ្រប់សេវាកម្មអប់រំរបស់ អិុន ធី សីុ គ្រុប
·      លោក-លោកស្រី អ្នកនាងកញ្ញា ដែលជាអ្នកដំណាងអញ្ញើញមកពីស្ថាប័នផ្សេងៗ
·      លោក-លោកស្រី ដែលជាមាតាបិតានិងអាណាព្យាបាលសិស្ស
·      ព្រមទាំងប្អូនៗសិស្សានុសិស្សទាំងអស់ ជាទីស្រលាញ់រាប់អាន។
ថ្ងៃនេះខ្ញុំមានកិត្តិយស និងក្តីសោមនស្សរីករាយក្រៃលែង ដោយឃើញវត្តមាន​របស់ឯកឧត្តម លោកជំទាវ លោក-លោកស្រី អ្នកនាងកញ្ញា ព្រមទាំងប្អូនៗសិស្សានុសិស្ស​ទាំងអស់ ក្នុងពិធី ជួបជុំសិស្សឆ្នើមប្រចាំឆ្នាំ២០១៣នាឪកាសនេះ។
សាលារៀនសុវណ្ណភូមិ សាលារៀនប្រ៊ីជតុន មានតួនាទីនិងទំនួលខុសត្រូវខ្ពស់ក្នុងការបណ្តុះ បណ្តាលប្អូនៗសិស្សានុសិស្សទាំងអស់ អោយសម្រេចបាននូវលទ្ធផលល្អក្នុងការសិក្សា តាមរយៈ លោកគ្រូអ្នកគ្រូែដលមានបទពិេសាធន៍ និងជំនាញច្បាស់លាស់ ផ្គួបផ្សំជាមួយការខិតខំ​ប្រឹងប្រែង​របស់ប្អូនៗដោយខ្លួនឯងផ្ទាល់ និងមាន​ការជួយ​​គាំទ្រពីសំណាក់ មាតាបិតា អាណាព្យាបាលផង។​
វិស័យអប់រំ គឺជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពផ្សេងទៀត ដែលរាជរដ្ឋាភិ បាលនៃព្រះរាជាណាចក្រកម្ពុជាបាននឹងកំពុងយកចិត្តទុកដាក់ ដោយមានក្រសួងអប់រំយុវជននិងកីឡា បានដើរតួនាទីយា៉ងសំខាន់ក្នុងការពង្រឹងគុណភាពអប់រំ ដើម្បីឆ្លើយតបទៅនឹងតំរូវការទីផ្សារការងារ និង ការប្រកួតប្រជែងគុណភាពក្នុងតំបន់ ក៏ដូចជាលើឆាកអរន្តជាតិ។ 
ឯកឧត្តម លោកជំទាវ លោក-លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់!
ជាក់ស្តែងសិស្សរបស់សាលារៀនសុវណ្ណភូមិ និងសាលារៀនប្រ៊ីជតុន ក្នុងឆ្នាំសិក្សា ២០១២-២០១៣កន្លងទៅនេះ ទទួលបាននូវជ័យលាភីធំៗជាច្រើន ក្នុងការប្រគួតប្រជែងជាលក្ខណថ្នាក់ជាតិ និងអន្តរជាតិទាំងភាសាខ្មែរ និងភាសាអង់គ្លេស រួមមាន៖
1.   ការប្រកួតវិញ្ញាសារគណិតវិទ្យាជាភាសាអង់គ្លេស រៀបចំដោយ Rexpo ទទួលចំណាត់ ថ្នាក់លេខ១និងលេខ២ សំរាប់រង្វាន់គឺអាហារូបករណ៍ ១០០% សំរាប់លេខ១ និង៥០% សំរាប់លេខ២ ទៅសិក្សានៅសកលវិទ្យាល័យ UCSI នៃប្រទេសម៉ាឡេសីុ។
2.  ការប្រកួតប្រជែងផ្នែកនិយាយភាសាអង់គ្លេសរៀបចំដោយ SpringBoard4Cambodia  
ទទួលជ័យលាភីលេខ២សំរាប់រង្វាន់គឺដំណើរទស្សនកិច្ចសិក្សាទៅប្រទេសសឹង្ហបូរី ១សប្តាហ៍។
3.  ការប្រកួតប្រជែងថតរូបយុវជនស្តីពី ស្ថានភាពទន្លេមេគង្គរៀបចំដោយសហភាពអឺរ៉ុប ទទួលជ័យលាភីចំនួន៤នាក់់ពីលេខ១-៤សំរាប់រង្វាន់គឺទឹកប្រាក់និងម៉ាសីុនថត Canon
4.   ការប្រលងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០១២-២០១៣ ជាប់១០០% និទ្ទេស A និង B  ទូទាំងប្រទេស។
5.  ការប្រលងជ្រើសរើសសិស្សពូកែថ្នាក់ទី៥ ចូលក្នុងកម្មវិធីទូរទស្សន៍ CTN ទទួលជ័យ លាភីក្នុងចំណោមសិស្សសរុប៣០០នាក់មកពីសាលាផ្សេងៗទៀត។
អង្គពិធីទាំងមូលជាទីគោរព!
ជាការពិត គុណភាពនិងប្រសិទ្ធិភាពនៅក្នុងប្រព័ន្ឋអប់រំ គឺពឹងផ្អែកទាំងស្រុងទៅលើគុណភាព គ្រូបង្រៀន លទ្ធផលរបស់ប្អូនៗសិស្សានុសិស្សខាងលើនេះ​ គឺជាកិត្តិយស និងមោទនភាពរបស់គណ គ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។ ជ័យលាភី​​​ទាំងអស់ ដែលប្អូនៗទទួលបាននាពេលនេះ វាគឺជាគុណតំលៃនៃការសិក្សារបស់ប្អូន និងជាទុនមួយដ៏សំខាន់ សំរាប់ប្អូនក្នុងការចាប់យកឪកាសបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សាទាំងក្នុងស្រុកនិងអន្តរជាតិ។
ឆ្លៀតក្នុងឳកាសនេះដែរ ខ្ញុំសូមផ្តាំផ្ញើដល់ប្អូនៗសិស្សានុសិស្សទាំងអស់​ សូមយកចិត្ត​​ទុកដាក់​ក្នុងការសិក្សារៀនសូត្រ ជៀសវាងកុំយកពេលវេលាដើរលេង រឺសេពគប់មិត្តភ័ក្តមិនល្អ ដែលនាំឲ្យខ្លួន​ប្រព្រឹត្តអំពើផ្សេងៗដែលសង្គមយើងទាំងមូលស្អប់ខ្ពើម និងជាពិសេសសូមអោយប្អូនៗទាំងអស់ត្រូវ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន គ្រឿងញៀនគឺបំផ្លាញអនាគតរបស់ប្អូន
ជាទីបញ្ចប់!​ ខ្ញុំសូមកោតសរសើរ និងចូលរួមអបអរសាទរសារជាថ្មីម្តងទៀត ជាមួយជ័យលាភី ដែលគណគ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូ ព្រមទាំងប្អូនៗសិស្សានុសិស្សទាំងអស់ ទទួលបាន    នាពេលនេះ និងសូមថ្លែងអំណរគុណចំពោះវត្តមាន គណធិបតី ឯកឧត្តម លោកជំទាវ​ លោក-លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតំលៃ អញ្ជើញចូលរួម ក្នុងពិធីនេះ។​ សូមគោរពជូនពរគណធិបតី ឯកឧត្តម លោកជំទាវ​ លោក-លោកស្រី ភ្ញៀវកិត្តិយស គណគ្រប់គ្រងសាលា ព្រមទាំងប្អូនៗ​សិស្សានុសិស្សទាំងអស់ អោយជួបប្រទៈតែសេចក្តីសុខ និងទទួលបានជ័យជំនៈថ្មីៗគ្រប់ភារកិច្ច៕​ សូមអរគុណ!

3 comments:

Blogger said...

ClixSense is the best get-paid-to website.

Blogger said...

Discover how THOUSAND of individuals like YOU are earning their LIVING by staying home and are living their dreams right NOW.
SUBSCRIBE NOW

Blogger said...

The best things about Clixsense's GPT Click Feature:
1. $0.001 - $0.02/click.
2. 5 seconds starting timer.
3. Revisit every 24 hours.