អបអរសារទបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី ឆស័ក ព.ស ២៥៥៨ និងអបអរសារដល់លោកអគ្គនាយក ជា ធីឡាយ ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់តែងតាំងជា ឧកញ្ញ៉ា



សន្ទរកដា
លោក ឃឹម ផុន ប្រធាននាយកប្រត្តិបត្តិ អិុន ធី សីុ គ្រុប
អបអរសារទបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី ឆស័ក ព.ស ២៥៥៨ និង
អបអរសារដល់លោកអគ្គនាយក ជា ធីឡាយ ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជា ឧកញ្ញ៉ា ថ្ងែទី១១ ែខមេសា ឆ្នាំ២០១៤
3
សូមគោរព
- លោកឧកញ្ញ៉ា ជា ធីឡាយ អគ្គនាយក អិុនធីសីុគ្រុប និងលោកជំទាវជាទីគោរព
- ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញាជាភ្ញៀវកិត្តិយស
- ថ្នាក់ដឹកនាំការិយាល័យ ថ្នាក់ដឹកនាំសាលារៀនសុវណ្ណភូមិ សាលារៀនប្រ៊ីជតុន និងសាលាញូវតុនធីឡាយ ព្រមបុគ្គលិកទាំងអស់ជាទីស្រលាញ់រាប់អាន។

ឆ្នាំចាស់កន្លងផុតទៅឆ្នាំថ្មីនឹងចូលមកដល់ នេះគឺជាឆ្នាំទី១៨ដែលអិុនធីសីុគ្រុប បានរៀបចំពិធីជប់លៀងអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងគោលបំណងដើម្បីបង្កើតបរិយាកាសសប្បាយរីករាយប្រចាំឆ្នាំជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់និងបុគ្គលិកគ្រប់ផ្នែក ធ្វើយ៉ាងណាដើម្បីពង្រឹងនូវទំនាក់ទំនងល្អ បន្តអោយមានការចូលរួម និងការសហការហ៍គ្នាក្នុងការបំពេញការងារ ។

ឆ្នាំនេះគឺជាឆ្នាំមួយដ៏វិសេសវិសាលបំផុតរបស់អិុនធីសុីគ្រុប និងជាមោទនភាពរបស់ថ្នាក់ដឹកនាំ លោកគ្រូអ្នកគ្រូ និងបុក្គលិកគ្រប់ផ្នែក ព្រមទាំងសិក្សានុសិស្សទាំងអស់ ដែលលោក ជា ធីឡាយ អគ្គនាយកអិុនធីសីុគ្រុប ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជា ឧកញ្ញ៉ា ដោយសារលោកឧកញ្ញ៉ាមានស្នាៃដល្អ និងគុណបំណាច់ខ្ពស់ ក្នុងការចូលរួមកសាង និងអភិវឌ្ឈជាតិ-មាតុភូមិ។

លោកឧកញ្ញា៉ ជា ធីឡាយ អគ្គនាយកអិុនធីសីុគ្រុប បាននឹងកំពុងរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាលធនធានមនុស្សចាប់តាំងពីឆ្នាំ១៩៩៦ មកទល់បច្ចប្បន្ន។ អស់រយៈពេល១៨ឆ្នាំកន្លងមកនេះ លោក ឧកញ្ញ៉ា បានបង្កើតទីផ្សាការងារជូនដល់ប្រជាពលរដ្ឋកម្ពុជារាប់ពាន់នាក់ និងនិងបណ្តុះបណ្តាលសិសុ្សានុសិស្សរាប់មឺុននាក់ ដើម្បីអោយពួកគេក្លាយទៅជាសិស្សល្អ កូនល្អ និងពលរដ្ឋល្អនៅក្នុងសង្គម លើសពីេនះទៅទៀតលោកឧកញ្ញ៉ាបានរួមចំណែកក្នុងការកសាងនូវសមិទ្ធិផលធំៗជាច្រើនទៀតទាំងក្នុងវិស័យពុទ្ធិចក្រនិងអាណាចក្រ ដើម្បីទុកជាទ្រព្យសម្បត្តិរបស់ជាតិសំរាប់បំរើផលប្រយោជន៌សាធារណៈ។

ជាទីបញ្ចប់ ជួសមុខអោយថា្នក់ដឹកនាំ បុគ្គលិក និងសិសុ្សានុសិស្សទាំងអស់ នៃអិុនធីសីុគ្រុប ខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកឧកញ្ញ៉ានិងលោកជំទាវ ែដលបានផ្តល់ឪកាសអោយពួកយើងខ្ញុំទាំងអស់គ្នាបានបំរើការងារ និងសិក្សាជាមួយអិុនធីសីុគ្រុប និងសូមប្រសិទ្ធិពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូនចំពោះលោកឧកញ្ញ៉ានិងលោកជំទាវ ព្រមទាំងបុត្រាបុត្រី សូមប្រកបដោយពុទ្ធិពរទាំងបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

No comments: