Drawing Contest for Charity 2014




សន្ទរកថា
លោក ឃឹម ផុន នាយកប្រតិបត្តិ អិិុនធីសីុគ្រុប
ពិធីប្រឡងការគូរគំនូរសិស្សអាយុក្រោម១១ឆ្នាំ
ថ្ងៃអាទិត្យទី០១ ខែមិថុនា ឆ្នាំ២០១៤

សូមគោរពៈ
- Mr. Teoh Oun Kiat នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន GOODHILL
-​ អស់លោក លោកស្រី ភ្ញៀវជាតិ និង អន្តរជាតិ
- ​ថ្នាក់ដឹកនាំគ្រប់សេវាកម្ម និងបុគ្គលិកគ្រប់ផ្នែកទាំងអស់ ព្រមទាំងក្មួយៗសិស្សានុសិស្សទាំងអស់ជាទីស្រលាញ់រាប់អាន
           
ក្នុងឱកាសដ៏ឧត្តុងឧត្តមនាថ្ងៃនេះ ក្នុងនាមខ្ញុំជានាយកប្រតិបត្តិ អ៊ិនធីស៊ីគ្រុប ខ្ញុំសូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានដ៏វិសេសវិសាលរបស់ ថ្នាក់ដឹកនាំ និងបុគ្គលិក      អស់លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិនានា ព្រមទាំងក្មួយៗសិស្សានុសិស្សទាំងអស់ ក្នុងពិធីប្រឡងគូរគំនូររបស់ អ៊ិនធីស៊ីគ្រុប នាពេលនេះ។
            ឆ្លៀតក្នុងឱកាសដ៏ប្រពៃនេះ ខ្ញុំសូមជំរាបជូន អង្គពិធីទាំងមូលថា​ សិល្បៈគំនូរជាវិស័យ អាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពនានា របស់ក្រសួងអប់រំយុវជន និងកីឡា ដែលរាជ រដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់ ក្នុងការរួមចំណែកស្តារវិស័យសិល្បៈគំនូរ អោយកាន់តែ រីកចំរើនឡើង។ កម្មវិធីនេះ គឺជាកាយវិការ និងទឹកចិត្តសប្បុរសធម៌ សម្រាប់យើងទាំងអស់គ្នា ដែលមានលទ្ធភាពជួយដល់កុមារកំព្រារ និងក្រីក្រ ដើម្បីបន្ធូរការលំបាកមួយផ្នែករបស់អង្គការ និង លើកទឹកចិត្តដល់កុមារកំព្រា អោយខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីចូលរួមអភិវឌ្ឍ សង្គមជាតិ។ ម្យ៉ាងវិញទៀត ដើម្បីបណ្តុះគំនិតសិស្សានុសិស្ស អោយមានចិត្តអាណិតអាសូរ ស្រលាញ់រាប់អាន មិនរើសអើង ចេះជួយចែករំលែកធនធានផ្ទាល់ខ្លួន ដល់កុមារកំព្រាទាំងនោះ។

អស់លោក លោកស្រី!
នៅក្នុងផែនការរបស់ អ៊ិនធីស៊ីគ្រុប សិល្បៈគំនូរ គឺជាវិស័យអាទិភាព ដែលត្រូវបានបញ្ចូល ទៅក្នុងកម្មវិធីសិក្សា ក្នុងគោលបំណងដើម្បីបង្កើនគុណភាពនៃការអប់រំ និង ដើម្បីបំពេញទៅតាម គោលនយោបាយ ជាយុទ្ធសាស្រ្តរបស់ក្រសួងអប់រំ យុវជន និងកីឡា ផងដែរ ។
ជាថ្មីម្តងទៀត ក្នុងនាមខ្ញុំជា នយកប្រតិបត្តិ អ៊ិនធីស៊ីគ្រុប ខ្ញុំសូមសំដែងនូវការកោតសរសើរ យ៉ាងក្រៃលែង ចំពោះការខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរបស់ បុគ្គលិក និងក្មួយៗសិស្សានុសិស្សទាំងអស់ ក្នុងការចូលរួមចំណែកជួយស្ថាបនា និង ស្តារសិល្បៈគំនូរ អោយកាន់តែរីកចំរើនទៅមុខថែមទៀត។ ជាមួយគ្នានេះផងដែរ ខ្ញុំសូមថ្លែងអំណរគុណដល់   ក្រុមហ៊ុនជាដៃគូរទាំងអស់ ដែលបានចូលរួមឧបត្ថម្ភ និងគាំទ្រយ៉ាងពេញទំហឹងដល់កម្មវិធីនេះ។
ខ្ញុំសង្ឃឹមយ៉ាងមុតម៉ាំថា ថ្នាក់ដឹកនាំ និងបុគ្គលិក អ៊ិនធីស៊ីគ្រុប ទាំងអស់ លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិនានា ព្រមទាំងក្មួយៗសិស្សានុសិស្សទាំងអស់ នឹងបន្តការជួយគាំទ្រដល់ សិល្បៈគំនូរបន្តទៅទៀត ដើម្បីអនាគតយើងទាំងអស់គ្នា និងសង្គមជាតិទាំងមូល
ជាទីបញ្ចប់នេះ ខ្ញុំសូមប្រសិទ្ធិពរជ័យ ជូនចំពោះ ថ្នាក់ដឹកនំា និងបុគ្គលិកទាំងអស់របស់ អ៊ិនធីស៊ីគ្រុប អស់លោក លោកស្រី ភ្ញៀវជាតិ និងអត្តជាតិ ព្រមទាំងក្មួយៗសិស្សានុសិស្ស ទាំងអស់ សូមបានប្រកបដោយ ពុទ្ធពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ និង ពលៈ  កុំបីឃ្លាងឃ្លាតឡើយ ។
សូមអរគុណ !

Happy Khmer New Year 2014, NTC Group


Members of Management Team, NTC Group 


សន្ទរកថា
លោក ឃឹម ផុន ប្រធាននាយកប្រត្តិបត្តិ អិុន ធី សីុ គ្រុប
អបអរសារទបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី ឆស័ក ព.ស ២៥៥៨ និង
ពិធីអបអរសារដល់លោកអគ្គនាយក ជា ធីឡាយ ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជា ឧកញ្ញ៉ា ថ្ងែទី១១ ែខមេសា ឆ្នាំ២០១៤
3
សូមគោរព
- លោកឧកញ្ញ៉ា ជា ធីឡាយ អគ្គនាយក អិុនធីសីុគ្រុប និងលោកជំទាវជាទីគោរព
- ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ែដលអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស
- ថ្នាក់ដឹកនាំការិយាល័យ ថ្នាក់ដឹកនាំសាលារៀនសុវណ្ណភូមិ សាលារៀនប្រ៊ីជតុន និងសាលាញូវតុនធីឡាយ ព្រមបុគ្គលិកទាំងអស់ជាទីស្រលាញ់រាប់អាន។

ឆ្នាំចាស់កន្លងផុតទៅឆ្នាំថ្មីនឹងចូលមកដល់ នេះគឺជាឆ្នាំទី១៨ដែលអិុនធីសីុគ្រុប បានរៀបចំពិធី ជប់លៀងអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងគោលបំណងដើម្បីបង្កើតបរិយាកាស សប្បាយរីករាយប្រចាំឆ្នាំ ជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់និងបុគ្គលិកគ្រប់ផ្នែក ធ្វើយ៉ាងណាដើម្បី ពង្រឹងនូវទំនាក់ទំនងល្អ បន្តអោយមានការចូលរួម និងការសហការហ៍គ្នាក្នុងការបំពេញការងារ ។
ឆ្នាំនេះគឺជាឆ្នាំមួយដ៏វិសេសវិសាលបំផុតរបស់អិុនធីសុីគ្រុប និងជាមោទនភាពរបស់ថ្នាក់ដឹកនាំ លោកគ្រូអ្នកគ្រូ និងបុក្គលិកគ្រប់ផ្នែក ព្រមទាំងសិក្សានុសិស្សទាំងអស់ ដែលលោក ជា ធីឡាយ អគ្គនាយកអិុនធីសីុគ្រុប ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជា ឧកញ្ញ៉ា ដោយសារលោកឧកញ្ញ៉ាមានស្នាៃដល្អ និងគុណបំណាច់ខ្ពស់ ក្នុងការចូលរួមកសាងនិង អភិវឌ្ឈជាតិ-មាតុភូមិ។
លោកឧកញ្ញា៉ ជា ធីឡាយ អគ្គនាយកអិុនធីសីុគ្រុប បាននឹងកំពុងរួមចំណែកយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាលធនធានមនុស្សចាប់តាំងពីឆ្នាំ១៩៩៦ មកទល់បច្ចប្បន្ន។ អស់រយៈពេល១៨ឆ្នាំកន្លងមកនេះ លោក ឧកញ្ញ៉ា បានបង្កើតទីផ្សាការងារជូនដល់ប្រជាពលរដ្ឋកម្ពុជា រាប់ពាន់នាក់ និងនិងបណ្តុះបណ្តាលសិសុ្សានុសិស្សរាប់មឺុននាក់ ដើម្បីអោយពួកគេក្លាយទៅជាសិស្ស ល្អ កូនល្អ និងពលរដ្ឋនៅក្នុងសង្គម លើសពីេនះទៅទៀតលោកឧកញ្ញ៉ាបានរួមចំណែក្នុងការកសាងនូវ សមិទ្ធិផលធំៗជាច្រើនទៀតទាំងក្នុងវិស័យពុទ្ធិចក្រនិងអាណាចក្រ ដើម្បីទុកជាទ្រព្យសម្បត្តិរបស់ជាតិ សំរាប់បំរើផលប្រយោជន៌សាធារណៈ។

ជាទីបញ្ចប់ ជួសមុខអោយថា្នក់ដឹកនាំ បុគ្គលិក និងសិសុ្សានុសិស្សទាំងអស់ នៃអិុនធីសីុគ្រុប ខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកឧកញ្ញ៉ានិងលោកជំទាវ ែដលបាន ផ្តល់ឪកាសអោយពួកយើងខ្ញុំទបានបំរើការងារនិងសិក្សាជាមួយអិុនធីសីុគ្រុប និងសូមប្រសិទ្ធិពរ ជ័យ សិរីមង្គល បវរមហាប្រសើរ ជូនចំពោះលោកឧកញ្ញ៉ានិងលោកជំទាវ ព្រមទាំងបុត្រាបុត្រី សូមប្រកបដោយពុទ្ធិពរទាំងបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

ពិធីប្រលងសិល្បៈសិស្សលើកទី១២ប្រចាំឆ្នាំ២០១៤ របស់អិុនធីសីុគ្រុប

Members of Management Team, NTC Group