Drawing Contest for Charity 2014




សន្ទរកថា
លោក ឃឹម ផុន នាយកប្រតិបត្តិ អិិុនធីសីុគ្រុប
ពិធីប្រឡងការគូរគំនូរសិស្សអាយុក្រោម១១ឆ្នាំ
ថ្ងៃអាទិត្យទី០១ ខែមិថុនា ឆ្នាំ២០១៤

សូមគោរពៈ
- Mr. Teoh Oun Kiat នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន GOODHILL
-​ អស់លោក លោកស្រី ភ្ញៀវជាតិ និង អន្តរជាតិ
- ​ថ្នាក់ដឹកនាំគ្រប់សេវាកម្ម និងបុគ្គលិកគ្រប់ផ្នែកទាំងអស់ ព្រមទាំងក្មួយៗសិស្សានុសិស្សទាំងអស់ជាទីស្រលាញ់រាប់អាន
           
ក្នុងឱកាសដ៏ឧត្តុងឧត្តមនាថ្ងៃនេះ ក្នុងនាមខ្ញុំជានាយកប្រតិបត្តិ អ៊ិនធីស៊ីគ្រុប ខ្ញុំសូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានដ៏វិសេសវិសាលរបស់ ថ្នាក់ដឹកនាំ និងបុគ្គលិក      អស់លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិនានា ព្រមទាំងក្មួយៗសិស្សានុសិស្សទាំងអស់ ក្នុងពិធីប្រឡងគូរគំនូររបស់ អ៊ិនធីស៊ីគ្រុប នាពេលនេះ។
            ឆ្លៀតក្នុងឱកាសដ៏ប្រពៃនេះ ខ្ញុំសូមជំរាបជូន អង្គពិធីទាំងមូលថា​ សិល្បៈគំនូរជាវិស័យ អាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពនានា របស់ក្រសួងអប់រំយុវជន និងកីឡា ដែលរាជ រដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់ ក្នុងការរួមចំណែកស្តារវិស័យសិល្បៈគំនូរ អោយកាន់តែ រីកចំរើនឡើង។ កម្មវិធីនេះ គឺជាកាយវិការ និងទឹកចិត្តសប្បុរសធម៌ សម្រាប់យើងទាំងអស់គ្នា ដែលមានលទ្ធភាពជួយដល់កុមារកំព្រារ និងក្រីក្រ ដើម្បីបន្ធូរការលំបាកមួយផ្នែករបស់អង្គការ និង លើកទឹកចិត្តដល់កុមារកំព្រា អោយខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីចូលរួមអភិវឌ្ឍ សង្គមជាតិ។ ម្យ៉ាងវិញទៀត ដើម្បីបណ្តុះគំនិតសិស្សានុសិស្ស អោយមានចិត្តអាណិតអាសូរ ស្រលាញ់រាប់អាន មិនរើសអើង ចេះជួយចែករំលែកធនធានផ្ទាល់ខ្លួន ដល់កុមារកំព្រាទាំងនោះ។

អស់លោក លោកស្រី!
នៅក្នុងផែនការរបស់ អ៊ិនធីស៊ីគ្រុប សិល្បៈគំនូរ គឺជាវិស័យអាទិភាព ដែលត្រូវបានបញ្ចូល ទៅក្នុងកម្មវិធីសិក្សា ក្នុងគោលបំណងដើម្បីបង្កើនគុណភាពនៃការអប់រំ និង ដើម្បីបំពេញទៅតាម គោលនយោបាយ ជាយុទ្ធសាស្រ្តរបស់ក្រសួងអប់រំ យុវជន និងកីឡា ផងដែរ ។
ជាថ្មីម្តងទៀត ក្នុងនាមខ្ញុំជា នយកប្រតិបត្តិ អ៊ិនធីស៊ីគ្រុប ខ្ញុំសូមសំដែងនូវការកោតសរសើរ យ៉ាងក្រៃលែង ចំពោះការខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរបស់ បុគ្គលិក និងក្មួយៗសិស្សានុសិស្សទាំងអស់ ក្នុងការចូលរួមចំណែកជួយស្ថាបនា និង ស្តារសិល្បៈគំនូរ អោយកាន់តែរីកចំរើនទៅមុខថែមទៀត។ ជាមួយគ្នានេះផងដែរ ខ្ញុំសូមថ្លែងអំណរគុណដល់   ក្រុមហ៊ុនជាដៃគូរទាំងអស់ ដែលបានចូលរួមឧបត្ថម្ភ និងគាំទ្រយ៉ាងពេញទំហឹងដល់កម្មវិធីនេះ។
ខ្ញុំសង្ឃឹមយ៉ាងមុតម៉ាំថា ថ្នាក់ដឹកនាំ និងបុគ្គលិក អ៊ិនធីស៊ីគ្រុប ទាំងអស់ លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិនានា ព្រមទាំងក្មួយៗសិស្សានុសិស្សទាំងអស់ នឹងបន្តការជួយគាំទ្រដល់ សិល្បៈគំនូរបន្តទៅទៀត ដើម្បីអនាគតយើងទាំងអស់គ្នា និងសង្គមជាតិទាំងមូល
ជាទីបញ្ចប់នេះ ខ្ញុំសូមប្រសិទ្ធិពរជ័យ ជូនចំពោះ ថ្នាក់ដឹកនំា និងបុគ្គលិកទាំងអស់របស់ អ៊ិនធីស៊ីគ្រុប អស់លោក លោកស្រី ភ្ញៀវជាតិ និងអត្តជាតិ ព្រមទាំងក្មួយៗសិស្សានុសិស្ស ទាំងអស់ សូមបានប្រកបដោយ ពុទ្ធពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ និង ពលៈ  កុំបីឃ្លាងឃ្លាតឡើយ ។
សូមអរគុណ !

No comments: