លោក ឃឹម ផុន ប្រធាននាយកប្រតិបត្តិសាលារៀនសុវណ្ណភូមិ ផ្តល់បទសម្ភាសន៍ជាមួយទូរទស្សន៍អាសីុអាគ្នេយ៍ក្នុងកម្មវិធីេវទិកាអ្នកដឹកនាំធុរកិច្ច ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤(វគ្គទី៣)

លោក ឃឹម ផុន ប្រធាននាយកប្រតិបត្តិសាលារៀនសុវណ្ណភូមិ ផ្តល់បទសម្ភាសន៍ជាមួយទូរទស្សន៍អាសីុអាគ្នេយ៍ក្នុងកម្មវិធីេវទិកាអ្នកដឹកនាំធុរកិច្ច ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤(វគ្គទី២)

លោក ឃឹម ផុន ប្រធាននាយកប្រតិបត្តិសាលារៀនសុវណ្ណភូមិ ផ្តល់បទសម្ភាសន៍ជាមួយទូរទស្សន៍អាសីុអាគ្នេយ៍ក្នុងកម្មវិធីេវទិកាអ្នកដឹកនាំធុរកិច្ច ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤(វគ្គទី១)

ពិធីសម្ភោធអាគារសិក្សាថ្មីរបស់សាលារៀនសុវណ្ណភូមិទីតាំងខេត្តសៀមរាប ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៤





សន្ទរកថា
លោក ឃឹម ផុន ប្រធាននាយកប្រត្តិបត្តិ អិុន ធី សីុ គ្រុប ក្នុងពិធីសម្ភោធ អាគារសិក្សាថ្មីរបស់សាលារៀនសុវណ្ណភូមិ ទីតាំងខេត្តសៀមរាប
ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៤
3
សូមគោរព!
-       លោកឧកញ្ញ៉ា ជា ធីឡាយ អគ្គនាយកអិុនធីស៊ីគ្រុប និងលោកទំទាវ ជាទីគោរព
-       លោក អ៊ុង សិរីឌី ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តសៀមរាប ជាទីគោរព
-       លោកស្រី ពៅសោភ័ណ ពិសី អនុប្រធានអង្គការភូមិកុមារអរុណរៈអង្គរ ខេត្តសៀមរាប
-       ឯកឧត្តម លោកជំទាវ លោក-លោកស្រីដែលជាមាតាបិតានិងអាណាព្យាបាលសិស្ស
-       ថ្នាក់ដឹកនាំគ្រប់សេវាកម្មអប់រំរបស់ អិុន ធី ស៊ី គ្រុប គណគ្រប់គ្រងសាលារៀនសុវណ្ណភូមិ ទីតំាងខេត្តសៀមរាប លោកគ្រូ-អ្នកគ្រូ បុគ្គលិកគ្រប់ផ្នែក ព្រមទាំងប្អូនៗសិស្សានុសិស្ស ទាំងអស់ជាទីស្រលាញ់រាប់អាន។
ថ្ងៃនេះ សាលារៀនសុវណ្ណភូមិទីតាំងខេត្តសៀមរាប មានកិត្តិយសដ៏វិេសសវិសាលបំផុត និង សូមផ្តល់នូវការស្វាគមន៍យ៉ាងកក់ក្តៅនូវវត្តមានរបស់ឯកឧត្តម លោកជំទាវ លោក-លោកស្រីដែល ជាមាតាបិតានិងអាណាព្យាបាលសិស្ស ព្រមទាំងប្អូនៗសិស្សានុសិស្សទាំងអស់ ដែលបានចំណាយ ពេលវេលាដ៏មានតំលៃ អញ្ជើញចូលរួមក្នុងពិធីសម្ពោធ ដាក់អោយប្រើប្រាស់អាគារសិក្សាថ្មី របស់ សាលារៀនសុវណ្ណភូមិទីតាំងទី១៦​​ខេត្តសៀមរាបនាឪកាសនេះ។ វត្តមានរបស់ឯកឧត្តមលោកជំទាវ លោក-លោកស្រីនាពេលនេះ បានបង្ហាញអោយឃើញ​នូវការយកចិត្តទុកដាក់ ទៅលើការងារអប់រំ ដល់បុត្រធីតារបស់លោក-អ្នក ដែលមានសាលារៀនសុវណ្ណភូមិ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការ រួមចំណែកបណ្តុះបណ្តាលធនធានមនុស្ស​ ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំយុវជន និងកីឡាសំដៅលុបបំបាត់ភាពមិនចេះអក្សរនិងការ កាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
ឆ្លៀតក្នុងឪកាសដ៏មានតំលៃនេះ ‌‌‌ខ្ញុំសូមអនុញ្ញាតបង្ហាញជូន នូវដំណើរការនិងការវិវត្តន៍របស់ សាលារៀនសុវណ្ណភូមិជូនជ្រាបដូចតទៅ៖ សាលារៀនសុវណ្ណភូមិ គឺជាសាលាចំណេះទូទៅឯកជន មួយ​ក្នុងចំណោមសាលា​ចំណេះ​ទូទៅ​ឯកជន​ផ្សេង​ទៀតរបស់ អិុន ធី ស៊ី គ្រុប ដែលបានបង្កើតឡើង​នៅក្នុង​​ខែកក្កដា ឆ្នាំ២០០៩ ក្រោម​គំនិត​ផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់លោក ឧកញ្ញ៉ា ជា ធីឡាយ  អគ្គនាយក​​ អិុន ធី ស៊ី​ គ្រុប។
លក្ខណៈ​​ពិសេសរបស់សាលារៀនសុវណ្ណភូ​មិ អគារសិក្សាផ្ទាល់ខ្លួន កម្មវិធីសិក្សាមានការ​ទទួលស្គាល់​ពីក្រសួងអប់រំយុវជន​និង​កីឡា​ ប្រជុំគ្រូដែលមានបទពិសោធន៏និងជំនាញច្បាស់លាស់ សម្ភារៈ​ឧបទ្ទេសគ្រប់គ្រាន់ទៅ​តាម​​កំរិតនិមួយៗ​ បរិយាកាសក្នុង​ការ​សិក្សាមានការប្រកួត​ប្រជែង និង​មាន​ទីធ្លា​សាលា​ធំទូលាយដើម្បីធានាបាន​នូវ​​គុណភាព និងសុវត្ថិភាពជូនដល់​សិស្សានុសិស្សមក​ពី គ្រប់មជ្ឈដ្ឋាន។ ការធ្វើទំនើបកម្មកម្មវិធីសិក្សា​ ការបណ្តុះបណ្តាលគ្រូបន្ថែម ការអភិវឌ្ឍន៏សមត្ថភាព​គ្រូបង្រៀន និងការបង្កើត​អោយមានបរិយាកាសសាលារៀនបែបវិជ្ជមាន គឺជាកម្លាំងចលករមួយ​ដ៏ សំខាន់​ដើម្បីជំរុញអោយមានភាព​រីកចំរើន​ក្នុងការ​សិក្សា​​ អោយមានវិន័យល្អ មាន​សណ្តាប់ធ្នាប់និង របៀបរៀបរយត្រឹមត្រូវ និងមានទំនាក់ទំនងល្អ​ទាំងនៅក្នុងសាលា គ្រួសារ និង​សង្គម​ទាំងមូល។​​
កម្មវិធីសិក្សារបស់សាលារៀនសុវណ្ណភូមិ រៀបចំឡើងក្នុងគោលបំណងដើម្បី​បំពេញនូវតំរូវ​ការ​របស់អ្នកសិក្សា ដោយផ្អែកទៅលើភាពរីកចំរើនរបស់សង្គម ការប្រគួតប្រជែងគុណភាព​ក្នុង​តំបន់ និងឪកាសទីផ្សារការងារ ហើយបាននឹងកំពុងអនុវត្ត​​យ៉ាងយកចិត្តទុកដាក់បំផុត ទៅតាមនិយាម​គរុកោសល្យនៅក្នុង​សាលា​រៀន​​សុវណ្ណភូមិ ។

អង្គពិធីទាំងមូលជាទីគោរព!
ចក្ខុវិស័យរបស់សាលារៀនសុវណ្ណភូមិគឺ ផ្តល់សេវាអប់រំប្រកបដោយគុណភាពខ្ពស់ជូន​ដល់ សិស្សានុសិស្សគ្រប់មជ្ឈដ្ឋាន ទាំងផ្នែកចំណេះទូទៅខ្មែរចាប់ពីកំរិត​មត្តេយ្យ​សិក្សា រហូតដល់​វិទ្យា ល័យ និងភាសាអង់គ្លេសទូទៅចាប់ពីមត្តេយ្យរហូតដល់មធ្យមសិក្សា។​
បេសកកម្ម​របស់សាលារៀនសុវណ្ណភូមិមាន៤គឺ៖
-ផ្តល់នូវកម្មវិធីសិក្សាដែលមានគុណភាព
-ផ្តល់ជូននូវគ្រូបង្រៀនដែលមានបទពិសោធន៍និងជំនាញច្បាស់លាស់
-ផ្តល់ជូននូវសំភារៈឧបទ្ទេសគ្រប់គ្រាន់
-ផ្តល់ជូននូវបរិយាកាសល្អក្នុងការសិក្សា
ជាលទ្ឋផលត្រឹមឆ្នាំសិក្សា២០១៣-២០១៤នេះ សាលារៀនសុវណ្ណភូមិ បានពង្រីកទីតាំង សរុបចំនួន២០កន្លែងទូទាំងប្រទេស ដោយមាន១៤ទីតាំងនៅរាជធានីភ្នំពេញ និង៦ទីតាំងទៀតនៅ តាមបណ្តាខេត្តសំខាន់ៗមានដូចជាៈ ខេត្តកណ្តាល ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ខេត្តបន្ទាយ មានជ័យ ក្រុងប៉ោយប៉ែត និងខេត្តសៀមរាប ហើយបានប្រមូលសិស្សអោយចូលសិក្សាសរុបមាន ចំនួនជាង ៣៥,០០០នាក់ និងបុគ្គលិកសរុបជាង១,៨០០នាក់។
នៅក្នុងផែនការយុទ្ធ​សាស្រ្ត​រយៈពេល៥ឆ្នាំ​ របស់សាលារៀនសុណ្ណភូមិ បានបង្ហាញអំពីការ ពង្រីកទីតាំងបន្ថែម ក្នុងតំបន់សក្តានុពលមួយចំនួនទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាទីរួម ខេត្តសំខាន់ៗអោយបានចន្លោះពី២៣-២៥ទីតាំងទូទាំងប្រទេស ត្រឹមឆ្នាំ២០១៧។

ឯកឧត្តម លោកជំទាវ​ លោក​​​ លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់!
យោងតាមរយៈរបាយការណ៍ខាងលើនេះ បានបញ្ជាក់ជូនអង្គពិធីទាំងមូល អោយឃើញនូវ ការរីកចំរើនឥតឈប់ឈររបស់សាលារៀនសុវណ្ណភូមិ ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ។ សមិទ្ឋិផល ដ៏ត្រចៈត្រចង់នាពេលនេះ គឺជាមោទនភាពរបស់គណៈគ្រប់គ្រងសាលារៀនសុវណ្ណភូមិ លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែក ដែលមានលោក ឧកញ្ញ៉ា ជា ធីឡាយ   អគ្គនាយកអិុនធីស៊ីគ្រុប ជាអ្នកដឹកនាំ និងបានផ្តល់នូវអនុសាសន៍ជាគន្លឹះសំខាន់ៗជាច្រើន ក្នុងការរៀបចំផែនការអភិវឌ្ឍន៍ សាលារៀនសុវណ្ណភូមិ។ លើសពីនេះលោកឧកញ្ញ៉ាអគ្គនាយក បានរួមចំណែកក្នុងការងារសង្គម និងសកម្មភាពមនុស្សធម៌ផ្សេងៗទៀត ជាក់ស្តែងក្រោមគំនិតផ្តួចផ្តើមរបស់លោកឧកញ្ញ៉ាអគ្គនាយក បានបង្កើតអោយមាន មូលនិធិសប្បុរសធម៌សាលារៀនសុវណ្ណភូមិ ក្នុងគោលបំណងដើម្បីជួយ សំរាលការលំបាកដល់ក្រុមគ្រួសារក្រីក្រ ជនចាស់ជរាគ្មានទីពឹង និងកុមារកំព្រាដែលកំពុងជួបប្រទះ ការខ្វះខាត។
 ស្ថិតក្នងឪកាសនេះដែរ លោកឧកញ្ញ៉ាអគ្គនាយក និងលោកជំទាវ បានចំណាយថវិការផ្ទាល់ ខ្លួនមួយចំនួន ដើម្បីជួយឧបត្តមដល់គ្រួសារក្រក្រីក្រចំនួន៥គ្រួសារ ដែលអញ្ជើញមកពីភូមិតាវៀន​ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប​ ដែលពួកគាត់ទាំង៥គ្រួសារកំពុងជួបប្រទះ ការខ្វះខាតយ៉ាងធ្ងន់ធ្ងរ ​ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ចំពោះសម្ភារៈ​ដែលត្រូវប្រគល់ជូនក្នុងមួយ គ្រួសារៗរួមមានៈ អង្ករ១បាវ ភួយ១ មុង១ ​កន្ទេល១ ទឹកត្រី១យួរ ទឹកស៊ីអីុវ១យួរ ធុងទឹក១ ផ្តឹលទឹក១ ឆ្នាំងដាំបាយ១និងថវិការ១០មឺុនរៀល ហើយចំណាយជាទឹកប្រាក់សរុបចំនួនមួយលានពីរមឺុនរៀល។
ទោះបីជាសម្ភរៈដែលទទួលបានមានចំនួនតិចតួច ប៉ុន្តែេនះគឺជាសកម្មភាពចែករំលែកទុក្ខ លំបាកទៅដល់គ្រួសារក្រីក្រដែលកំពុងជួបប្រទះការខ្វះខាត និងទុកជាគំរូល្អសំរាប់ប្អូនៗសិស្សានុ សិស្សទាំងអស់នៃសាលារៀនសុវណ្ណភូមិ អោយមានវប្បធម៌ចេះជួយគ្នានៅគ្រាមានអាសន្ន និងត្រូវ ចេះអោយតំលៃគ្នា។
ជាទីបញ្ចប់ ក្នុងនាមអិុនធីស៊ីគ្រុប ខ្ញុំសូមសំដែងនូវការកោតសរសើរ និងចូលរួមអបអរសារទរ ចំពោះស្នាដៃនិងសមទ្ធិផលដ៏ថ្លៃថ្លានាពេលនេះ។ ជួសមុខអោយគណៈគ្រប់គ្រងសាលារៀនសុវណ្ណ ភូមិសូមថ្លែងអំណរគុណចំពោះគណអធិបតី ឯកឧត្តម លោកជំទាវ លោក-លោកស្រី ជាមាតាបិតា និងអាណាព្យាបាលសិស្សដែលបានចំណាយពេលវេលាដ៏មានតំលៃ អញ្ជើញចូលរួមក្នុងពិធីសម្ពោធ ដាក់អោយប្រើប្រាស់អាគារសិក្សាថ្មី របស់សាលារៀនសុវណ្ណភូមិទីតាំងទី១៦ ខេត្តសៀមរាបនា ពេលនេះ និងសូមប្រសិទ្ធិពរជ័យជូនចំពោះគណអធិបតី ឯកឧត្តម លោកជំទាវ លោក-លោកស្រី ជាមាតាបិតានិងអាណាព្យាបាលសិស្ស ថ្នាក់ដឹកនាំ លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែកទាំងអស់ អោយជួបប្រទៈតែសេចក្តីសុខ និងទទួលបានជ័យជំនៈគ្រប់ភារកិច្ច និងសូមអោយប្អូនៗសិស្សានុ សិស្សទាំងអស់ខិតខំប្រឹងប្រែងរៀនសូត្រអោយក្លាយទៅជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ។

សូមអរគុណ!

កិច្ចសម្ភាសន៍លោក ឃឹម ផុន ប្រធាននាយកប្រតិបត្តិអិុនធីសីុគ្រុប ប្រធានបទៈ ការចូលរួមរបស់មាតាបិតាសិស្សនៅក្នុងវិស័យអប់រំថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤