ពិធីប្រគល់ប័ណ្ណសរសើរនិងរង្វាន់ដល់សិក្សាពូកែផ្នែកភាសាខ្មែរនិងអង់គ្លេស នៅសាលារៀនសុវណ្ណភូមិទីតាំងផ្សារតូច ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤


សន្ទរកថា
លោក ឃឹម ផុន ប្រធាននាយកប្រត្តិបត្តិ អិុន ធី សីុ គ្រុប
ក្នុងពិធីប្រគល់ប័ណ្ណសរសើរ និងរង្វាន់ដល់សិក្សាពូកែផ្នែកភាសាខ្មែរនិងអង់គ្លេស សាលារៀនសុវណ្ណភូមិទីតាំងផ្សារតូច 
ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤
3
សូមគោរព!
-       ឯកឧត្តម លោកជំទាវ លោក-លោកស្រីដែលជាមាតាបិតានិងអាណាព្យាបាលសិស្ស
-       ថ្នាក់ដឹកនាំគ្រប់សេវាកម្មអប់រំរបស់ អិុន ធី ស៊ី គ្រុប គណគ្រប់គ្រងសាលារៀនសុវណ្ណភូមិ ទីតំាងផ្សារតូច លោកគ្រូ-អ្នកគ្រូ បុគ្គលិកគ្រប់ផ្នែក ព្រមទាំងប្អូនៗសិស្សានុសិស្ស ទាំងអស់ជាទីស្រលាញ់រាប់អាន។

ជារៀងរាល់ឆ្នាំ សាលារៀនសុវណ្ណភូមិទាំង១៨ទីតាំងទូទាំងប្រទេស បានបង្កើតអោយមាន កម្មវិធីជាច្រើនសំរាប់សិស្សានុសិស្សដូចជាៈ ដំណើរទស្សនៈកិច្ចសិក្សា ការចូលរួមក្នុងសកម្មភាព សង្គម ការចូលរួមក្នុងសកម្មភាពមនុស្សធម៌ និងការប្រលងប្រជែងសិស្សពូកែប្រចាំឆ្នាំ។ សកម្មភាព ទាំងនេះធ្វើឡើងក្នុងគោលបំណងដើម្បីជំរុញនិងលើកទឹកចិត្ត ដល់សិស្សានុសិស្សទាំងអស់អោយ មានការសិក្សាស្វែងយល់បន្ថែមទៀត ទៅលើសកម្មភាពជាក់ស្តែងទាំងនៅក្នុងថ្នាក់រៀន និងនៅខាង ក្រៅថ្នាក់រៀន ជាពិេសសចង់អោយប្អូនៗទទួលបានលទ្ធផលល្អក្នុងការសិក្សា។

ជាក់ស្តែងថ្ងៃនេះ សាលារៀនសុវណ្ណភូមិទីតាំងផ្សារតូច បានរៀបចំពីធីប្រគល់ប័ណ្ណសរសើរ និងរង្វាន់ដល់សិស្សពូកែផ្នែកភាសាខ្មែរនិងអង់គ្លេស ហើយនេះគឺជាកម្មវិធីដ៏ពិេសសមួយ ដែលមាន ការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក-លោកស្រី ដែលជាមាតាបិតានិង អាណាព្យាបាលសិស្ស ក្នុងគោលបំណងដើម្បីចូលរួមអបអរសាទរ និងលើកទឹកចិត្តដល់បុត្រធិតា របស់លោកអ្នកដែលទទួលបានជ័យលាភីនាពេលនេះ។
វត្តមានរបស់ឯកឧត្តម លោកជំទាវ លោក-លោកស្រីក្នុងឪកាសនេះ គឺជាកំលាំងចលករមួយ ដ៏សំខាន់ដើម្បីជំរុញអោយសាលារៀនសុវណ្ណភូមិ មានការអភិវឌ្ឈន៍ខ្លួនបន្ថែមទៀត ដើម្បីពង្រឹង គុណភាពការអប់រំសំរាប់ការប្រកួតប្រជែងថ្នាក់ជាតិនិងក្នុងតំបន់អាស៊ាន ក្រោមកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអប់រំយុវជននិងកីឡា ដើម្បីរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។
អង្គពិធីទាំងមូលជាទីគោរព!
ចក្ខុវិស័យរបស់សាលារៀនសុវណ្ណភូមិគឺ ផ្តល់សេវាអប់រំប្រកបដោយគុណភាព ជូន​ដល់ សិស្សានុសិស្សគ្រប់មជ្ឈដ្ឋាន ទាំងផ្នែកចំណេះទូទៅខ្មែរចាប់ពីកំរិត​មត្តេយ្យ​សិក្សា រហូតដល់​វិទ្យា ល័យ និងភាសាអង់គ្លេសទូទៅចាប់ពីមត្តេយ្យរហូតដល់មធ្យមសិក្សា។​
បេសកកម្ម​របស់សាលារៀនសុវណ្ណភូមិមាន៤គឺ៖
-ផ្តល់នូវកម្មវិធីសិក្សាដែលមានគុណភាព
-ផ្តល់ជូននូវគ្រូបង្រៀនដែលមានបទពិសោធន៍និងជំនាញច្បាស់លាស់
-ផ្តល់ជូននូវសំភារៈឧបទ្ទេសគ្រប់គ្រាន់
-ផ្តល់ជូននូវបរិយាកាសល្អក្នុងការសិក្សា
ជាលទ្ឋផលត្រឹមឆ្នាំសិក្សា២០១៣-២០១៤នេះ សាលារៀនសុវណ្ណភូមិ បានពង្រីកទីតាំង សរុបចំនួន២០កន្លែងទូទាំងប្រទេស ដោយមាន១៤ទីតាំងនៅរាជធានីភ្នំពេញ និង៦ទីតាំងទៀតនៅ តាមបណ្តាខេត្តសំខាន់ៗមានដូចជាៈ ខេត្តកណ្តាល ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ខេត្តបន្ទាយ មានជ័យ ក្រុងប៉ោយប៉ែត និងខេត្តសៀមរាប ហើយបានប្រមូលសិស្សអោយចូលសិក្សាសរុបមាន ចំនួនជាង ៣៥,០០០នាក់ និងបុគ្គលិកសរុបជាង១,៨០០នាក់។

ជាទីបញ្ចប់ ជួសមុខអោយគណៈគ្រប់គ្រងសាលារៀនសុវណ្ណភូមិ សូមថ្លែងអំណរគុណ ចំពោះវត្តមានរបស់ឯកឧត្តម លោកជំទាវ លោក-លោកស្រីជាមាតាបិតានិងអាណាព្យាបាលសិស្ស ដែលបានចំណាយពេលវេលាដ៏មានតំលៃ អញ្ជើញចូលរួមក្នុងពីធីប្រគល់ប័ណ្ណសរសើរនិងរង្វាន់ដល់ សិស្សពូកែផ្នែកភាសាខ្មែរនិងអង់គ្លេស របស់សាលារៀនសុវណ្ណភូមិទីតាំងផ្សារតូចនាពេលនេះ និង សូមប្រសិទ្ធិពរជ័យជូនចំពោះឯកឧត្តម លោកជំទាវ លោក-លោកស្រី ថ្នាក់ដឹកនាំ លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែកទាំងអស់ អោយជួបប្រទៈតែសេចក្តីសុខ និងទទួលបានជ័យជំនៈគ្រប់ភារកិច្ច និងសូមចូលរួមអបអរសាទរជាថ្មីម្តងទៀត ជាមួយប្អូនៗសិស្សានុសិស្សទាំងអស់ ដែលមានវត្តមាន នៅទីនេះ ជាពិេសសប្អូនៗដែលទទួលបានជ័យលាភី សំរាប់ការប្រកួតប្រជែងការនិយាយជាភាសា អង់គ្លេសនិងសិស្សពូកែផ្នែកភាសាខ្មែរក្នុងឪកាសនេះ និងសូមជូនពរអោយប្អូនៗទទួលបានជោគ ជ័យក្នុងឆ្នាំសិក្សាថ្មីជាបន្តទៀត៕


សូមអរគុណ!

No comments: