ដំណើរការនិងការវិវត្តន៏របស់សាលារៀនសុវណ្ណភូមិទាំង២០ទីតាំងទូទាំងប្រទេស

សាលារៀនសុវណ្ណភូមិគឺជាសាលាចំណេះទូទៅឯកជនមួយ​ក្នុងចំណោមសាលា​ចំណេះ​ទូទៅ​ឯកជន​ផ្សេង​ទៀតរបស់ អិុន ធី ស៊ី គ្រុប ដែលបានបង្កើតឡើង​នៅក្នុង​​ខែកក្កដា ឆ្នាំ២០០៩ ក្រោម​គំនិត​ផ្តួចផ្តើមរបស់លោក ឧកញ៉ា ជា ធីឡាយ  អគ្គនាយក​​ អិុន ធី ស៊ី​ គ្រុបដែល​មាន​​ទីតាំង​សរុប​ចំនួន​២០កន្លែងនិងមានសិស្សានុសិស្ស​កំពុងសិក្សាសរុបជាង​ ៣៥០០០នាក់​ ទូទាំង​ប្រទេស។ 

លក្ខណៈ​​ពិសេស របស់សាលារៀនសុវណ្ណភូ​មិអគារសិក្សាផ្ទាល់ខ្លួន កម្មវិធីសិក្សាមានការ​ទទួលស្គាល់​ពីក្រសួងអប់រំយុវជន​និង​កីឡា​ ប្រជុំគ្រូដែលមានបទពិសោធន៏និងជំនាញច្បាស់លាស់ សម្ភារៈ​ឧបទ្ទេសគ្រប់គ្រាន់ទៅ​តាម​​កំរិតនិមួយៗ​ បរិយាកាសក្នុង​ការ​សិក្សាមានការប្រកួត​ប្រជែង និង​មាន​ទីធ្លា​សាលា​ធំទូលាយដើម្បីធានាបាន​នូវ​​គុណភាពនិងសុវត្ថិភាពជូនដល់​សិស្សានុសិស្ស​មក​ពីគ្រប់មជ្ឈដ្ឋាន។
សាលារៀនសុវណ្ណភូមិមានចក្ខុវិស័យផ្តល់សេវាកម្មអប់រំប្រកបដោយគុណភាពខ្ពស់ ជូន​ដល់ សិស្សានុសិស្សគ្រប់មជ្ឈដ្ឋានទាំងផ្នែកចំណេះទូទៅខ្មែរចាប់ពីកំរិត​មត្តេយ្យ​សិក្សារហូតដល់​វិទ្យាល័យ និងភាសាអង់គ្លេសទូទៅចាប់ពីមត្តេយ្យសិក្សារហូតដល់មធ្យមសិក្សា។​
ដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់សិស្សានុសិស្ស មាតាបិតាសិស្ស និងការ​ប្រកួតប្រជែង​ទីផ្សារការងារនៅក្នុងតំបន់សាលារៀនសុណ្ណភូមិបានរៀបចំកម្មវិធីសិក្សាជាពីរផ្នែកសំខាន់ៗគឺ៖
- កម្មវិធីសិក្សាចំណេះទូទៅខែ្មរ៖​ គឺជាកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា ដែលសិស្សានុសិស្សទាំងអស់អាចធ្វើការផ្ទេរការសិក្សាពីសាលារដ្ឋ មកសិក្សានៅសាលារៀនសុវណ្ណភូមិទីតាំងណាមួយ ដោយមានតំលៃសញ្ញាប័ត្រស្មើគ្នាចាប់ពីកំរិត មត្តេយ្យសិក្សារហូតដល់វិទ្យាល័យ។​  សាលារៀនសុណ្ណភូមិបាននឹងកំពុងធ្វើទំនើបកម្មកម្មវិធីសិក្សារបស់ខ្លួនផ្នែកចំណេះទូទៅខ្មែរដោយមានបន្ថែមនូវសំភារៈឧបទ្ទេសគ្រប់គ្រាន់ទៅតាមកំរិត​សិក្សាបណ្តាល័យ បន្ទប់ពិសោធន៏ កុំព្យូទ័រ កីឡា សិល្បៈ និងគំនូរ លើសពីនេះទៅទៀតគឺដំណើរទស្សនៈកិច្ចសិក្សារបស់សិស្សានុសិស្សប្រចាំត្រីមាស។
- កម្មវិធីសិក្សាភាសាអង់គ្លេសទូទៅ៖ ក្រៅពីការសិក្សាភាសាខ្មែរសិស្សានុសិស្ស ទាំងអស់អាចមានឪកាសសិក្សាភាសាអង់គ្លេសបែបអាមេរិកាំងជាមួយសាលារៀនសុវណ្ណភូមិនៅ​ពេល​ព្រឹក​ឬពេលរសៀលដោយផ្តោតសំខាន់ទៅលើជំនាញទាំងបួនក្នុងការប្រើប្រាស់​ភាសាអង់​គ្លេសគឺជំនាញក្នុងការស្តាប់ ជំនាញក្នុងការនិយាយ ជំនាញក្នុងការអាន និងជំនាញក្នុង ការសរសេរ។

No comments: