អ្នកមិនអាចធ្វេីជាថៅកែ ដ៏រាបណាអ្នកមិនធ្លាប់ធ្វេីការអោយគេ

Grown Plaza Hotel, Manila, Philippines 2014
អ្នកមិនអាចធ្វេីជាថៅកែ ដ៏រាបណាអ្នកមិនធ្លាប់ធ្វេីការអោយគេ ថ្វីបេីអ្នកធ្លាប់ធ្វេីការអោយគេ ពេលខ្លះអ្នកនៅតែមិនអាចធ្វេីជាថៅកែបានដ៏ដែល។ មនុស្សភាគច្រេីនមានចិត្តចង់ធ្វេីជាថៅកែ (ម្ចាស់ក្រុមហ៊ុន) ដោយយល់ថាមានសិទ្ធិអំណាចក្នុងការេចចិត្តធំជាងគេ និងទទួលបានផលលាភច្រេីន ប៉ុន្តែហាក់ដូចជាភ្លេចគិតអំពីទំនួលខុសត្រូវក្នុងការខាតបង់ រួមទាំងការចំណាយដេីមទុនវិនិយោគផង។ ពេលអ្នកធ្វេីការអោយគេអ្នកចំណាយត្រឹមតែចំណេះដឹង និងពេលវេលា ផ្ទុយទៅវិញពេលអ្នកក្លាយខ្លួនជាថៅកែត្រូវចំណាយចំណេះដឹង ពេលវេលា នឹងដេីមទុន (លុយ) ជាច្រេីន ពិសេសត្រូវហ៊ានប្រឈមនិងហានិភ័យគ្រប់បែបយ៉ាង។ ការយល់ឃេីញរបស់ខ្ញុំខាងលេីនេះ មិនមែនជារនាំងក្នុងការសំរេចចិត្តធ្វេីអាជីវកម្មរបស់អ្នកឡេីយ វាគ្រាន់តែគំនិតបន្តិចបន្តួចដេីម្បីជាការពិចារណាតែប៉ុណ្ណោះ។ មកដល់ពេលនេះខ្ញុំនៅតែស្រលាញ់និងពេញចិត្តការងារបច្ចុប្បន្នដ៏ដែល ជាពិសេសចង់អោយមានភាពរីកចំរេីនថ្មីៗបន្ថែមទៀតដេីម្បីជាប្រយោជន៍ដល់សិស្ស បុគ្គលិក ស្ថាប័ន និងប្រទេសជាតិទាំងមូល ។ 
ភាពជោគជ័យរបស់ស្ថាប័ន គឺជាការទទួលស្គាល់របស់អតិថិជនខាងក្នុង (បុគ្គលិក) និងខាងក្រៅ (អ្នកទទួលសេវា) ។

No comments: