អបអរសាទរខួប២០ឆ្នាំរបស់ស្ថាប័នអប់រំអិុនធីសីុគ្រុប


វត្តមាន២០ឆ្នាំរបស់អិុនធីសុីគ្រុប (១៩៩៦-២០១៦) ក្នុងវិស័យអប់រំឯកជនចាប់ពីកំរិតមត្តេយ្យសិក្សារហូតដល់វិទ្យាល័យ បាននឹងកំពុងរួមចំណែកយ៉ាងសកម្មក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងដេីម្បីលេីកកម្ពស់គុណភាពអប់រំ និងបង្កេីតឱកាសការងារជូនដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

ជាក់ស្តែងត្រឹមឆ្នាំសិក្សា២០១៤-២០១៥កន្លងទៅនេះ អិុនធីសីុគ្រុបបានផ្តល់ការងារជូនដល់បុគ្គលិកចំនួន ២៤៧៤ នាក់ ក្នុងចំណោម៣២ទីតាំងប្រតិបត្តិការទូទាំងប្រទេស ដោយមានចំនួនសិស្សសរុបប្រមាណ ៣៧៣៤៥ នាក់។ គួររំលឹកផងដែរថា ចាប់តាំងពីមានវត្តមានរបស់អិុនធីសីុគ្រុបមកដល់ពេលបច្ចុប្បន្ននេះ យេីងសង្កេតឃេីញមានអតិតជាសិស្ស ក៏ដូចជាបុគ្គលិកជាច្រេីនបានមានឱកាសការងារល្អៗជាមួយក្រុមហ៊ុន អង្គការ និងស្ថាប័ននានា ពិេសសអាចក្លាយទៅជាម្ចាស់អាជីវកម្មផ្ទាល់ ដែលអាចមានឱកាសក្នុងការបង្កេីតទីផ្សារការងារបន្តទៀត ក៏ដូចជាការរួមចំនែកក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចជាតិ។

អិុនធីសីុគ្រុប ពិតជាមានមោទនភាពចំពោះបេសកកម្ម២០ឆ្នាំរបស់ខ្លួនក្នុងវិស័យអប់រំឯកជន និងសូមប្តេជ្ញាចិត្តចំពោះបេសកកម្ម២០ឆ្នាំបន្តទៀតដេីម្បីរួមចំនែកអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ក្រោយការដឹកនាំរបស់លោកឧកញា៉ ជា ធីឡាយ អគ្គនាយកអិុនធីសីុគ្រុប។ សូមអោយអិុនធីសីុគ្រុបមាននៅក្នុងចិត្តរបស់បុគ្គលិក និងសិស្សានុសិស្សគ្រប់រួប!

ជួបគ្នានៅសណ្ឋាគារកាបូឌីយ៉ាណា ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៦ ។

No comments: