តើបុគ្គលិកប្រភេទណាដែលអាចទទួលបានទំនុកចិត្តពីប្រធានរឺមេផ្ទាល់?

  1. ប្រភេទបុគ្គលិកមានភាពស្មោះត្រង់ ភាពអត់ធ្មត់ មិនអួតក្អេងក្អាង និងមានផែនការជីវិតច្បាស់លាស់
  2. ប្រភេទបុគ្គលិកដែលមិនចូលចិត្តរត់ចោលបញ្ហា និងព្យាយាមផ្តល់ដំណោះស្រាយដ៏ប្រសើរជូនប្រធាន
  3. ប្រភេទបុគ្គលិកដែលមានឆន្ទះខ្ពស់ក្នុងការបំពេញការងារ និងជាប្រភេទមនុស្សយកការងារជាធំ
  4. ប្រភេទបុគ្គលិកមិនឆ្លៀតឱកាស មិនបង្កើតបក្សពួក និងមិនមានចេតនាដាក់សម្ពាធទៅលើប្រធាន
  5. ប្រភេទបុគ្គលិកមានការអភិវឌ្ឍន៍ខ្លួនជាបន្តបន្ទាប់ និងបង្កើតឱកាសការងារថ្មីៗជាមួយក្រុមហ៊ុនរឺស្ថាប័ន 
ជាទូទៅបុគ្គលិកម្នាក់ៗតម្រូវឱ្យមានចំណេះដឹង ជំនាញ និងសមត្ថភាព ដើម្បីទទួលបានឱកាសការងារផ្សេងៗ ប៉ុន្តែចំណុចសំខាន់ទាំងបីនេះនៅមិនទាន់ធានាបានថាអ្នកទទួលបានទំនុកចិត្តពីប្រធានរឺមេផ្ទាល់ឡើយ ដ៏រាបណាអ្នកមិនទាន់មានលក្ខណៈពិេសសទាំងប្រាំខាងលើ។

ប្រភព៖ ឃឹម ផុន
Tokyo, Japan 2015

ភាពខុសគ្នារវាងការដឹកនាំ និងការគ្រប់គ្រង

  1. ការគ្រប់គ្រង (Management) មានឆន្ទះចង់ឱ្យមនុស្សល្អ ដោយព្យាយាមបង្កើតគោលការណ៍ច្បាស់លាស់ និតិវិធីក្នុងការបំពេញការងារ និងស្តង់ដាការងារ ដើម្បីឱ្យអ្នកអនុវត្តទាំងឡាយមានភាពងាយស្រួល និងច្បាស់លាស់ក្នុងការធ្វើការ និងទទួលបាននូវលទ្ធផលល្អប្រសើរទៀតផង។ 
  2. ការដឹកនាំ (Leadership) មានឆន្ទះចង់ឱ្យមនុស្សប្រឹងប្រែងបំពេញការងារ ដើម្បីសម្រេចទៅតាមគោលដៅដែលបានកំណត់ដូចមានចែងនៅក្នុងគោលការណ៍ និងស្តង់ដាការងាររបស់ស្ថាប័ននិមួយៗ។ 
  3. អ្នកដឹកនាំប្រភេទយកការងារជាធំ (Task Oriented) ច្រើនមានភាពខ្លាំងពូកែផ្នែកខាងគ្រប់គ្រងច្រើនជាងការដឹកនាំ ដោយផ្តោតសំខាន់ទៅលើលទ្ធផលការងារ និងភាពច្បាស់លាស់ក្នុងការធ្វើការ។ 
  4. អ្នកដឹកនាំប្រភេទយកមនុស្សជាធំ (People Oriented) ច្រើនមានភាពខ្លាំងពូកែក្នុងការដឹកនាំច្រើនជាងការគ្រប់គ្រង ដោយផ្តោតសំខាន់ទៅលើវិធីសាស្រ្តក្នុងការធ្វើអោយមនុស្សមានភាពសប្បាយរីករាយ និងចូលចិត្តស្វែងយល់ពីការចង់បានរបស់អ្នកដ៏ទៃ។ 
ថ្វីបើការគ្រប់គ្រង និងការដឹកនាំមានលក្ខណៈសម្បត្តិផ្សេងគ្នា ប៉ុន្តែអ្នកដឹកនាំម្នាក់ៗចាំបាច់ត្រូវមានទាំងពីរ (Leadership & Management) ដើម្បីដឹកនាំក្រុមហ៊ុន រឺស្ថាប័នមួយឱ្យទទួលបាននូវភាពជោគជ័យទាំងអតិថិជន បុគ្គលិក និងម្ចាស់អាជីវកម្ម។ 

ប្រភព៖ ឃឹម ផុន 

Manila, Philippines 2014

ភាពបរាជ័យអាចកើតមានចំពោះអ្នកប្រសិនបើអ្នកជាមនុស្ស៣ប្រភេទនេះ

  1. ប្រភេទមនុស្សដឹងច្រើន ប៉ុន្តែធ្វើតិច
  2. ប្រភេទមនុស្សចេះ ប៉ុន្តែមិនធ្វើ
  3. ប្រភេទមនុស្សធ្វើ លុះត្រាមានអ្នកចាំសរសើរ

One Tree Hill in Auckland, New Zealand, 2017

តើវិវាទនៅកន្លែងការងារកើតឡើងពីកត្តាអ្វីខ្លះ?

  1. ការរៀបចំរចនាសម្ព័ន្ធមិនបានល្អ
  2. ការប្រើប្រាស់អំណាចហួសព្រំដែន
  3. ការបង្កើតបក្សពួកនៅកន្លែងធ្វើការ
  4. ពុំមានទំនួលខុសត្រូវ
  5. ខ្វះការទំនាក់ទំនងល្អ
  6. មិនឱ្យតម្លៃគ្នា
ក្នុងករណីមានវិវាទនៅកន្លែងធ្វើការ ផលប៉ះពាល់អាចមានដូចខាងក្រោម៖
  1. ខាតបង់ចំណូលរបស់ក្រុមហ៊ុន
  2. ខាតបង់ពេលវេលាក្នុងការអភិវឌ្ឍន៍
  3. បាត់បង់បុគ្គលិកមានសមត្ថភាព
  4. បាត់បង់តម្លៃជាបុគ្គលិក/ជាថ្នាក់ដឹកនាំ
  5. ប្រសិទ្ធភាពការងារធ្លាក់ចុះ
  6. ប៉ះពាល់ដល់សុខភាពផ្លូវចិត្ត
Deakin University, Melbourne, Australia, May 2015

3 Key Steps to Analyze Business Performance

  1. Profitability (the ability to secure profits)
  2. Productivity (the ratio between management resources and produce outcomes 
  3. Growth Potential (the ability to increase sales and profits in the future)  
California Lutheran University, United States, May 2016

How to Improve Self Motivation

  1. Set goals 
  2. Stay focused 
  3. Do not procrastinate 
  4. Share your goals 
  5. Stay positive 
  6. Reward yourself 
Hoover Dam, United States, May 2016

How To Be Successful

1. If you want to be successful, you have to make your COMPANY more successful.
2. If you want to make your company more successful, you have to increase PRODUCTIVITY.
3. If you want to increase productivity, you have to manage your resources with the LOWER costs.

៣ សំនួរដើម្បីឱ្យមានការអភិវឌ្ឍន៍ខ្លួន

HIDA Training, Japan 2015
. តើខ្ញុំស្ថិតនៅកន្លែងណាពេលនេះ? (Where am I now?)
-        តើជំនាញដែលខ្ញុំមានស្រាប់អ្វីខ្លះ? (Existing Skills)
-        តើខ្ញុំមានចំណុចខ្លាំងអ្វីខ្លះ? (Strengths)
-        តើខ្ញុំមានចំណុចខ្សោយអ្វីខ្លះ? (Weaknesses)
. តើខ្ញុំចង់ទៅណា? (Where do I want to go?)
-        តើអ្វីជាគោលបំណងពិតប្រាកដរបស់ខ្ញុំ? (Goals)
-        តើមានតម្រូវការជំនាញអ្វីខ្លះក្នុងថ្ងៃអនាគត? (Future Skills)
. តើខ្ញុំទៅដល់ទីនោះដោយរបៀបណា? (How am I going to get there?)
-        តើខ្ញុំត្រូវប្រើប្រាស់រយះពេលប៉ុន្មាន? (Timeline)
-        តើគោលបំណងរយះពេលខ្លីរបស់ខ្ញុំមានអ្វីខ្លះ? (Short-term Goals)

៣ ចំណុចដើម្បីបង្កើនប្រសិទ្ធិភាពផលិតកម្ម (Increase Productivity)


1. ពង្រីកការងារ (Expansion of Employment)
2. ធ្វើការងារជាក្រុម (Teamwork)
3. ការបែងចែកដោយយុត្តិធម៌ (Fair Distribution)
រូបមន្តសមត្ថភាពផលិត (Productivity = Outputs ÷ Inputs)
- Inputs គឺជាការចំណាយទៅលើការផលិត ទីកន្លែង និងកម្លាំងពលកម្ម (Production, Facilities, Workers)
- Outputs គឺជាទិន្នផលដែលបានមកពីការផលិត ការប្រើសប្រាស់ទីកន្លែង និងការប្រើប្រាស់កម្លាំងពលកម្ម (Profit, Services, Products)
ឧទាហរណ៍៖ អ្នកចំណាយទៅលើការផលិតអស់ច្រើន ប៉ុន្តែអ្នកទទួលបាននូវទិន្នផលតិច មានន័យថាសមត្ថភាពនៃការផលិតរបស់អ្នកទាប (Low Productivity)។
ម្យ៉ាងវិញទៀត អ្នកចំណាយទៅលើការផលិតអស់ច្រើន ហើយបរិមាណទិន្នផលដែលអ្នកទទួលបានក៏ច្រើនដូចគ្នា ប៉ុន្តែគ្មានគុណភាព មានន័យថាសមត្ថភាពនៃការផលិតរបស់អ្នកនៅតែទាបដ៏ដែល។ 
ក្នុងន័យនេះចង់បញ្ជាក់ថាសមត្ថភាពផលិត (Productivity) គឺជាការផលិតឱ្យមានគុណភាពប្រសើរជាងមុន ដោយមិនសំដៅទៅលើការផលិតឪ្យបានច្រើនជាងមុនឡើយ ពីព្រោះថាការផលិតបានច្រើនប៉ុន្តែគ្មានគុណភាព វាអាចជំរុញឱ្យមានការចំណាយកើនឡើង ដែលនាំឱ្យផលចំណេញធ្លាក់ចុះ។

ការសម្តែងសិល្បៈរបស់សិស្សាសាលារៀនសុវណ្ណភូមិ ទីតាំងខេត្តតាកែវ

ខេត្តតាកែវពិតជាសម្បូរអ្នកសិល្បៈមែន ជាពិសេសសិល្បៈបែបបុរាណ។ សូមសរសើរសិស្សសាលារៀនសុវណ្ណភូមិ ទីតាំងទី២៣ ខេត្តតាកែវ ដែលបានសម្តែងបានយ៉ាងល្អ ពិតជាកំសត់ ហើយមានន័យអប់រំយ៉ាងច្រើន។ ការស្តាប់ហេតុផល ការផ្តល់ទំនុកចិត្ត និងការគិតឪ្យបានវែងឆ្ងាយគឺជាដំណោះស្រាយដ៏ល្អបំផុត៕

ពិធីសម្ពោធសមិទ្ធិផលថ្មីទី២៣នៅទីរួមខេត្តតាកែវ៖

នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ សាលារៀនសុវណ្ណភូមិបានរៀបចំពិធីសម្ពោធដាក់ឪ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មីទី២៣ ស្ថិតនៅក្នុងទីរួមខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកឧកញ៉ា ជា ធីឡាយ អគ្គនាយកអ៊ិនធីស៊ីគ្រុប និងលោកជំទាវ។ ក្នុងនោះដែរគេសង្កេតឃើញមានវត្តមានរបស់លោក ឃឹម ផុន ប្រធាននាយកប្រតិបត្តិអ៊ិនធីស៊ីគ្រុប ថ្នាក់ដឹកនាំការិយាល័យកណ្តាល និងគណៈនាយកមកពីគ្រប់សេវាកម្មអប់រំអ៊ិនធីស៊ីគ្រុបទូទាំងរាជធានី-ខេត្ត។ 
គួររំលឹកផងដែរថា មកដល់ពេលនេះសាលារៀនសុវណ្ណភូមិមានទីតាំងសរុបចំនួន២៥សាខាទូទាំងប្រទេស ដោយមាន១៥ទីតាំងនៅរាជធានីភ្នំពេញ និង១០ទីតាំងទៀតនៅតាមខេត្តក្រុងសំខាន់ៗមួយចំនួនដូចជា៖ ក្រុងតាខ្មៅខេត្តកណ្តាល ក្រុងព្រះសីហនុ ក្រុងបាត់ដំបង ទីរួមខេត្តបន្ទាយមានជ័យ ក្រុងប៉ោយប៉ែត និងក្រុងសៀមរាប៕

លោក ឃឹម ផុន ៖ ប្រាប់​មូលហេតុ​ដែលសាលារៀន​សុវណ្ណភូមិទទួល​បាន​ជោគជ័យ​



លោក ឃឹម ផុន ប្រាប់​មូលហេតុ​ដែលសាលារៀន​សុវណ្ណភូមិទទួល​បាន​ជោគជ័យ​

ភ្នំពេញ៖ ស្រពពេល សាសារៀន ចំណេះដឹងទូទៅនៅ តាម ស្ថាប័ន ឯកជនកំពុង រីកដុះដាល និង ប្រកួត ប្រជែង ជាបន្ដបន្ទាប់នាប៉ុន្មាន ឆ្នាំ ចុង ក្រោយនេះ។ សាសារៀន ចំណេះទូទៅនៃ ស្ថាប័នអប់រំ NTC Group ដែល មាន សាលារៀន ជាច្រើន ជាបុត្រសម្ព័ន្ធ មាន ដូចជា សាលាចំណេះទូទៅសុវណ្ណភូមិ ដែល កំពុង ទទួល បាន ការ គាំទ្រពី សំណាក់ប្រជាពលរដ្ឋ នៅ ភ្នំពេញ និង តាម បណ្ដា ខេត្ដ មួយ ចំនួន នៅ កម្ពុជា ។
ថ្ងៃ នេះ ពាណិជ្ជកម្ម កម្ពុជា បាន សម្ភាសន៍ លោក ឃឹម ផុន ប្រធាន នាយក ប្រតិបត្ដិ NTC Group អំពី មូល ហេតុ ដែល សាលា រៀន របនស់ លោក នៅ តែ បន្ដ ទទួល បាន ភាព ជោគជ័យ ដោយ មាន ការ គាំទ្រ យ៉ាង កុះករ ពី ប្រជាពលរដ្ឋ ដោយ បាន បញ្ចូន បុត្រ ធីតា របស់ ខ្លួន ទៅ សិក្សា នៅ សាលារៀន របស់ លោក ។
លោក ឃឹម ផុន បាន ថ្លែង ថា សាលាចំណេះទូទៅ ញ៉ូតុន ធីឡាយបាន ចាប់ ផ្ដើមបង្កើត នៅ អំឡុង ឆ្នាំ ១៩៩៦ ដោយ ទទួល បាន ជោគ ជ័យ រួច ម្ដងទៅហើយ ប៉ុន្ដែ ការ ធ្វើ អាជីវកម្ម តែង មាន ការ ប្រកួត ប្រជែង ញ៉ូតុន ធីឡាយ បាន ដំណើរ ការ មក ដល់ ឆ្នាំ ២០០៩ ដោយ កត្ដា ប្រកួត ប្រជែងខ្លាំង NTC Group ក៏ ចាប់ ផ្ដើម ពង្រីក សាខា បន្ថែម ដោយ បាន បង្កើត ឈ្មោះ សាលារៀន ចំណេះទូទៅថ្មី ថា «សាលារៀន សុវណ្ណ ភូមិ »។
ជាទូទៅ ការ ធ្វើ អាជីវកម្ម តែង តែ មាន បញ្ហាប្រឈមជាស មិន ផុត នោះទេ មិនដែល មាន អាជីវកម្ម ណា មិន ធ្លាប់ ជួប បញ្ហា ប្រឈម ទេ ប៉ុន្ដែ បញ្ហាប្រឈមបែបណា ធំយ៉ាងណាមិនសំខាន់ទេ អ្វី ដែល សំខាន់ នោះ គឺ ថា តើ យើង អាច ដោះស្រាយ បាន ដែរ ឬអត់ ព្រោះ យើង មិន អាច កំណត់ មិន ឲ្យ មាន បញ្ហា នោះទេ ។
មូលហេតុ អ្វី បាន ជា ចាំបាច់ បង្រី ក និង អភិវឌ្ឍ សាលារៀន ដែល មាន ឈ្មោះ ខុសគ្នាៗធ្វើ អ្វី ? លោក ឃឹម ផុន បាន ពន្យល់ ថា ការ ពង្រីក សាលា រៀន នៅ ស្ថាប័ន របស់ លោក ជា បន្ដ បន្ទាប់ នេះ  ក៏ដើម្បី បំពេញ តម្រូវការ សិស្ស ដែរ ព្រោះ ប្រជាជីវភាព ប្រជាពលរដ្ឋ មាន ការ រីកចំរើន ដូច្នេះ តម្រូវការ របស់ ពួកគាត់ ឲ្យ កូន របស់គាត់ សិក្សា ក៏ ត្រូវ តែ ល្អ ជាងមុន និង មាន ជម្រើស ច្រើន ដែរ ។
លោកបាន បន្ថែម ថា «យើយ មើល ឃើញ ហើយ ជាទូទៅ សូម្បី តែ យើង លក់ របស់របរ ញ៉ាំ ក៏ មាន ប្រភេទ ផ្សេង ៗគ្នា ជាច្រើន មុខដែរ អញ្ចឹង នៅពេល ដែល យើង ស្វែង យល់ ពី តម្រូវ ការ របស់ ប្រជាពលរដ្ឋ ដែល ពួកគាត់ កំពុង មាន ការ រីកចម្រើន ផ្នែក សេដ្ឋកិច្ច ដែរនោះ ពួកគាត់ ក៏ មាន តម្រូវ ការ ផ្នែក អប់រំសម្រាប់ បុត្រ ធីតា របស់ គាត់ នៅ លើ ស្ដងដាខុសៗគ្នាដែរ ដូច្នេះ យើង ពង្រីក ដើម្បី បំពេញ តម្រូវ ការ របស់ ពួកគាត់ »។
លោក សង្គត់ ធ្ងន់ ថា «ការ ពង្រីក សាលារៀន ឲ្យ មាន ឈ្មោះ ច្រើន ជាងមុននេះ យើង ក៏ ចង់ បង្រើន គុណ ភាពនៅ ស្ថាប័ន របស់ យើង ឲ្យ ប្រសើរ ជាងមុន ដើម្បី តម្រូវ តាមតម្រូវការ របស់ ពួកគាត់ (ប្រជា ពល រដ្ឋ) និង សិស្សានុ សិស្ស »។
បើតាម លោកប្រធាន នាយក ប្រតិបត្ដិ បាន ឲ្យ ដឹងថា កត្ដា ដែល ជំរុញ ឲ្យ សាលារៀន សុវណ្ណភូមិ ដើរ លឿនដូច្នេះ ព្រោះ លោក បាន រៀន ពី កំហុស ដែល ធ្លាប់ ជួប តាំង ពី បើ កសាលារៀន ញ៉ូតុនធីឡាយ ដំបូង មក ម្លេះ ហើយ ស្វែង យល់ ពី កំហុស ទាំង នោះ ដើម្បី អភិវឌ្ឍ សាលាឲ្យ រឹត តែ ប្រសើរ និង មាន ជម្រើស ច្រើន ដល់ សិស្ស ។
បច្ចុប្បន្ន NTC Group សាលារៀន ចំនួន៥ ជាបុត្រសម្ព័ន្ធ ដែល បាន បែង ចែកចេញ ជាស្ដងដាការ សិក្សា កម្រិត និង អន្ដរជាតិ ដែល មាន សាលារៀន សុវណ្ណ ភូមិ សាលារៀន ប្រ៊ី ជ តុ ន និង សាលារៀន ញ៉ូតុ ន ធីឡាយ សរុប មាន ៣២ សាខា នៅ ទូទាំង ប្រទេសកម្ពុជា ដែល ក្នុង នោះ សាលារៀន សុវណ្ណភូមមាន ២៥ សាខា ។
មូលហេតុ អ្វី នៅ ក្នុង បរិបទ ប្រកួត ប្រជែងក្នុង វិស័យ អប់រំ NTC Group បែរ ជា ទៅ បង្កើត សាលារៀន ដែល មាន ឈ្មោះ ជា ខ្មែរ ថា សុវណ្ណភូម លោក ឃឹម ផុន បាន បញ្ជាក់ ថា «ការ បង្កើត សាលារៀន សុវណ្ណ ភូមិ NTC Group ចង់ បង្កើត សាលា រៀន មួយ ដែល មាន ឈ្មោះ ជា របស់ ខ្មែរ បង្ហាញ ជា លក្ខណៈខ្មែរ ហើយយើង នឹង ធ្វើ វា ឲ្យ ដើរដោយ លក្ខណៈស្ដងដា ហើយ ឲ្យ ខ្មែរ យើង ដឹង ថា សាលារៀន ឈ្មោះ ជា ខ្មែរក៏ មាន ខ្មែរ គាំទ្រដៃរ»។
លោក បាន បន្ថែម ថា «គោលដៅ ដែល យើង បង្កើត សាសារៀន សុវណ្ណភូមិ យើង ចង់ បញ្ជាក់ ថា ថា្នក់ដឹក នាំ នៅ ទីនេះសុទ្ធតែជាខ្មែរ ម្ចាស់ ស្ថាប័ន នេះក៏ជាខ្មែរ ហើយ យើង ចង់ ឲ្យ សាលារៀន បែប ខ្មែរ មួយ ល្បី នៅ ស្រុក ខ្មែរ»។
ស្ថាប័ន អប់រំ NTC Group កំពុង មាន បុគ្គលិកធ្វើ ការ សរុបជាង ២៤០០នាក់ និង មានសិស្ស ជាង ៣៧ ០០០ នាក់ ។
លោក ឃឹម ផុន បាន ប្រាប់ ពី មូលហេតុ ដែលជា យុទ្ធសាស្រ្ដក្នុង ការ ពង្រីក សាលា រៀន របស់ លោកឲ្យ រីក ចំរើន ដូច បច្ចុប្បន្ន នេះ ទៀតថា «អ្វី ដែល សំខាន់ បំផុត នៅ ក្នុង ការ រីក ចំរើន នៅ ស្ថាប័ន អប់រំនោះ គឺគ្រូ និង កម្មវិធីសិក្សា នៅ សាលារៀន សុវណ្ណភូមិ យើង បាន បង្កើត ស្ដងដាសិក្សា បែប ខ្មែរ តាម ក្រសួងអប់រំ និង បែប បរទេស ដោយ យើង បាន អញ្ជើញ អ្នកជំនាញ បរទេស មក ប្រឹក្សា លើ កម្ម វិធី សិក្សា នីមួយ ៗ »។
លោក បាន បន្ថែម ថា ទីធ្លាសាលា សម្ភារៈ និង បណ្ណាល័យសម្រាប់ សិស្ស ធំទូលាយ ក៏ជា កត្ដា ទាក់ទាញ ដល់ ការ សិក្សា របស់ សិស្ស ដែរ ៕

ទស្សនៈរបស់លោក Konosuke Matsushita

ទស្សនៈរបស់លោក Konosuke Matsushita ស្ថាបនិកក្រុមហ៊ុន Panasonic ពាក់ព័ន្ធការគ្រប់គ្រងមនុស្ស លោកបានមានប្រសាសន៍ថា៖ ការមិនស្គាល់អំពីធម្មជាតិរបស់មនុស្សច្បាស់ វាគឺជាឧបសគ្គក្នុងការពិពណ៌នាពីលក្ខណៈសកម្មភាពថាជាមនុស្សល្អ “Without a clear understanding of human nature, it is difficult to charaterize human activities as right”.


ពិធីសម្ពោធសមិទ្ធិផលថ្មីទី២៣នៅទីរួមខេត្តតាកែវ៖

នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ សាលារៀនសុវណ្ណភូមិបានរៀបចំពិធីសម្ពោធដាក់ឪ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មីទី២៣ ស្ថិតនៅក្នុងទីរួមខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកឧកញ៉ា ជា ធីឡាយ អគ្គនាយកអ៊ិនធីស៊ីគ្រុប និងលោកជំទាវ។ ក្នុងនោះដែរគេសង្កេតឃើញមានវត្តមានរបស់លោក ឃឹម ផុន ប្រធាននាយកប្រតិបត្តិអ៊ិនធីស៊ីគ្រុប ថ្នាក់ដឹកនាំការិយាល័យកណ្តាល និងគណៈនាយកមកពីគ្រប់សេវាកម្មអប់រំអ៊ិនធីស៊ីគ្រុបទូទាំងរាជធានី-ខេត្ត។ 
គួររំលឹកផងដែរថា មកដល់ពេលនេះសាលារៀនសុវណ្ណភូមិមានទីតាំងសរុបចំនួន២៥សាខាទូទាំងប្រទេស ដោយមាន១៥ទីតាំងនៅរាជធានីភ្នំពេញ និង១០ទីតាំងទៀតនៅតាមខេត្តក្រុងសំខាន់ៗមួយចំនួនដូចជា៖ ក្រុងតាខ្មៅខេត្តកណ្តាល ក្រុងព្រះសីហនុ ក្រុងបាត់ដំបង ទីរួមខេត្តបន្ទាយមានជ័យ ក្រុងប៉ោយប៉ែត និងក្រុងសៀមរាប៕


កម្មវិធីប្រកួតបំណិតនិយាយភាសាអង់គ្លេសជាសាធារណៈ

នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧ សាលារៀនសុវណ្ណភូមិបានរៀបចំកម្មវិធីប្រកួតបំណិតនិយាយភាសាអង់គ្លេសជាសាធារណៈ ក្រោមអធិបតីភាពលោកឧកញ៉ា ជា ធីឡាយ អគ្គនាយកស្ថាប័នអប់រំអ៊ិនធីស៊ីគ្រុប និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ប្រមាណជាង៣០០នាក់។ គោលបំណងសំខាន់នៃកម្មវិធីនេះគឺផ្តល់ឪកាសដល់សិស្សសាលារៀនសុវណ្ណភូមិទាំង២៣ទីតាំងទូទាំងប្រទេស ធ្វើការប្រកួតប្រជែងគ្នាដើម្បីជ្រើសរើសជើងឯកមួយរូបចូលរួមដំណើរទស្សនកិច្ចសិក្សារយះពេល១០ថ្ងៃនៅចក្រភពអង់គ្លេស។


The Official Grand Opening of the 22nd Campus of Sovannaphumi School

The official grand opening of the 22nd campus of Sovannaphumi School based in Siem Reap on 07-07-17. With over 8 years in private education sector in Cambodia, Sovannaphumi School has trained over 35,000 students across the country with 25 campuses. 
We are strongly committed to attaining a high standard of excellence in education by providing quality academic program, teachers, educational facilities, and learning environment. 
Quality, Virtue, and Integrity are the fundamental belief of our school, which means that we have tried to improve the quality, virtue, and integrity among our students, teachers, and support staff.



សម្លមួយឆ្នាំងដែលមានឈ្មោះថា Leader Soup

សម្លមួយឆ្នាំងដែលមានឈ្មោះថា Leader Soup ត្រូវការនូវគ្រឿងផ្សំជាច្រើនមុខដើម្បីតម្រូវចិត្តអ្នកញាំគ្រប់រូប និងធានាបាននូវសុខភាពល្អ។ ថ្វីបើមានគ្រឿងផ្សំច្រើនក៏ពិតមែន ប៉ុន្តែចុងភៅចាំបាច់ត្រូវមានបទពិសោធន៍ខ្ពស់ក្នុងការចំអិនអាហារ ត្រូវចេះយល់ចិត្តអ្នកញាំ និងដឹងច្បាស់ថាកាលៈទេសៈណាត្រូវប្រើសម្លអ្វី? 
ជាបទពិសោធន៍សម្លមួយឆ្នាំងមិនអាចតម្រូវចិត្តអ្នកញាំគ្រប់គ្នាបានឡើយ ដូច្នេះចុងភៅត្រូវត្រៀមអំបិល ស្ករ ក្រូចឆ្មា … ដើម្បីអ្នកញាំថែមថយតាមតម្រូវការជាក់ស្តែង។ អ្នកដឹកនាំមិនអាចធ្វើឪ្យមនុស្សទាំងអស់សប្បាយចិត្តក្នុងពេលតែមួយបានឡើយ ផ្ទុយទៅវិញអ្នកដឹកនាំត្រូវមានវិធីសាស្រ្តធ្វើឪ្យបុគ្គលិកក្រោមបង្គាប់ស្រលាញ់ការងារ និងចាត់ទុកកន្លែងធ្វើការដូចជារបស់ខ្លួន។ ពេលបុគ្គលិកទាំងអស់យល់ថាគ្រប់យ៉ាងជារបស់ខ្លួន ហើយខ្លួនជាអ្នកទទួលខុសត្រូវទៀត ពេលនោះបញ្ហាទាំងឡាយត្រូវបានបញ្ចប់ គ្មានការតវ៉ា គ្មានការត្អូញត្អែរទៀតឡើយ ដោយហេតុថាបញ្ហាទាំងអស់គឺខ្លួនឯងជាអ្នកដោះស្រាយ តើត្រូវត្អូញត្អែរដាក់អ្នកណាទៀត?

តើអ្នកចង់មានសេចក្តីសុខនិងសុភមង្គលក្នុងគ្រួសារទេ?

បើចង់មានសេចក្តីសុខ និងសុភមង្គលក្នុងគ្រួសារគឺតម្រូវព្យាយាមកាត់បន្ថយការចង់បានរបស់អ្នកឪ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។ ពិតណាស់ការមានមហិច្ឆតាខ្ពស់គឺជាកម្លាំងរុញដ៏សំខាន់ ប៉ុន្តែវាក៏អាចធ្វើឪ្យអ្នកមានភាពឈឺចាប់បានដែរ។
មួយជីវិតនេះខ្ញុំគ្មានប្រាថ្នាអ្វីធំដុំឡើយ សុំត្រឹមរស់ប្រហាក់ប្រហែលលោក Jack Ma រឺក៏លោក Bill Gates ក៏បាន។
 


8 Major Functions of School Principals

  1. Organization of the school setting
  2. Resource and logistical management
  3. Staff supervision
  4. Staff evaluation
  5. Professional development
  6. Student discipline and safety
  7. Instructional improvement and accountability
  8. Spokesperson or symbolic agent of the school

សុភាសិតបុរាណចិនពោលថា

សុភាសិតបុរាណចិនពោលថា៖ 
ប្រសិនបើអ្នកចង់មានសុភមង្គលរយះពេលមួយម៉ោង អ្នកអាចសម្រាកមួយស្របក់ (take a nap)
ប្រសិនបើអ្នកចង់មានសុភមង្គលរយះពេលមួយថ្ងៃ អ្នកអាចទៅស្ទូចត្រី (go fishing)
ប្រសិនបើអ្នកចង់មានសុភមង្គលរយះពេលមួយខែ អ្នកអាចរៀបអាពាហ៌ពិពាហ៌ (get married)
ប្រសិនបើអ្នកចង់មានសុភមង្គលរយះពេលមួយឆ្នាំ អ្នកអាចចាំទទួលមរតក (inherit a fortune)
ប៉ុន្តែប្រសិនបើអ្នកចង់មានសុភមង្គលពេញមួយជីវិត អ្នកត្រូវជួយអ្នកដ៏ទៃ (help someone else)

What's life?

ជីវិតអាចជួបនូវភាពស្មុកស្មាញជាច្រើន ប៉ុន្តែពេលខ្លះយើងត្រូវចេះធ្វើឪ្យមានភាពងាយស្រួល តាមរយៈការកែសម្រួលសេចក្តីត្រូវការ និងរបៀបនៃការគិតដើម្បីទទួលបាននូវសុភមង្គលក្នុងជីវិត។ 
Life can be stressful, but sometimes we simply need to adjust our expectations and thought process in order to achieve happiness.

តើមូលហេតុអ្វីខ្លះធ្វើឪ្យលោក ឃឹម ផុន មិនពិសារស្រា?

មានមិត្តភត្រ្តភាគច្រើនសួរខ្ញុំថា ហេតុអ្វីឈប់ពិសារស្រាក្នុងវ័យកំពុងតែសប្បាយ? 
ចំលើយគឺគ្មានលុយ គេថាមិនអីទេចាំគេប៉ាវ ខ្ញុំថាអ្នកប៉ាវខ្ញុំពេលផឹងស្រា ប៉ុន្តែថ្លៃពេទ្យអ្នកណាចេញ? 
ខ្ញុំចូលចិត្តគិតពីផលប៉ះពាល់ (impacts) នៃការសម្រេចចិត្តច្រើនជាងការដោះស្រាយបញ្ហាចំពោះមុខ។

The Secrets to Succeed 

គ្មានអាថ៌កំបាំងណាដើម្បីទទួលបានភាពជោគជ័យឡើយ វាគឺជាលទ្ធផលនៃការត្រៀមខ្លួន ការខិតខំប្រឹងប្រែងបំពេញការងារ និងការចេះស្វែងយល់ពីភាពបរាជ័យ។ There are no secrets to succeed. It is the result of preparation, hard work, and learning from failure.- Colin Powell

Investment in Education 

ការវិនិយោគក្នុងការអប់រំ ទទួលបានការប្រាក់ល្អបំផុត។ An investment in education pays the best interest. - Benjamin Franklin

What's life? 

ជីវិតគឺប្រៀបដូចជាការជិះកង់ ដើម្បីទប់លំនឹងបានអ្នកត្រូវតែធាក់វាទៅមុខជានិច្ច។ Life is like riding a bicycle. To keep your balance, you must keep moving. - Albert Einstein 

អ្នកត្រូវតែអត់ធ្មត់ "You Have to be Patient"


ខ្ញុំក៏ចូលចិត្តសម្រេចគោលដៅឆាប់ដែរ ប៉ុន្តែបើស្ថានភាពតម្រូវឱ្យមានការអត់ធ្មត់ ខ្ញុំចាំបាច់ត្រូវតែអត់ធ្មត់ "I also prefer to reach my goals quickly, but if a situation requires patience, I have to be patient." ។  

ភាពខន្តីអាចនាំឱ្យមានការពន្យាពេលក្នុងការវិនិច្ឆ័យ បន្ទាប់មកដំណោះស្រាយដ៏ល្អមួយអាចកើតមានឡើង "Patience may delay the judgements then the best solution may appear." ។

ប្រភព៖ ឃឹម ផុន

៣ដំណាក់កាលនៃភាពជាអ្នកដឹកនាំ (Leadership)


ឆ្លងតាមបទពិសោធន៍ការងារជាង២០ឆ្នាំកន្លងមកនេះ ខ្ញុំសង្កេតឃើញការដឹកនាំមានបីដំណាក់កាលធំៗ៖
ដំណាក់កាលទី១ (បទពិសោធន៍តិច១-៥ឆ្នាំ) ចូលចិត្តសិក្សាពីរបៀបដឹកនាំពីអ្នកដ៏ទៃ ចង់ធ្វើខ្លួនឳ្យក្លាយជាអ្នកដឹកនាំម្នាក់ ឆាប់ទទួលយកការងារដោយមិនសូវគិតពីផលប៉ះពាល់ ចូលចិត្តធ្វើឳ្យការងារមានសម្ពាធខ្លាំង ឆាប់សប្បាយជាមួយសមិទ្ធិផលរបស់ខ្លួន ចូលចិត្តធ្វើជាអ្នកគិតច្រើននិងរវល់ខ្លាំង របៀបនៃការដឹកនាំ (Style) បែបបញ្ជាច្រើនជាងការពិភាក្សា និងចង់ឳ្យមានការលើកទឹកចិត្តពីដ៏ទៃច្រើន។ 
ដំណាក់កាលទី២ (បទពិសោធន៍មធ្យម៥-១០ឆ្នាំ) ចង់ប្រើប្រាស់បទពិសោធន៍ដែលខ្លួនមាន ចង់កំណត់នូវគោលដៅច្បាស់លាស់ក្នុងការដឹកនាំ ចូលចិត្តសិក្សាពីបរិស្ថានជុំវិញ ចូលចិត្តគិតពីផលប៉ះពាល់ក្រោយការសម្រេចចិត្ត ប្រើប្រាស់ទឹកចិត្តច្រើនក្នុងការយល់ពីអ្នកដ៏ទៃ ចង់ឃើញសមិទ្ធិផលការងារល្អសំរាប់ការលើកទឹកចិត្តខ្លួនឯង មានទស្សនៈវិស័យវែងឆ្ងាយ និងមានមហិច្ឆតាខ្ពស់។ 
ដំណាក់កាលទី៣ (បទពិសោធន៍ច្រើន១០ឆ្នាំឡើង)
ចូលចិត្តមើលភាពខ្លាំងរបស់មនុស្ស ចូលចិត្តបែងចែកឬផ្ទេរការងារអោយអ្នកដ៏ដៃ ចូលចិត្តរៀបចំនិងបង្កើតផែនការឳ្យគេធ្វើ មិនសូវមានការចាប់អារម្មណ៍ខ្លាំងទៅលើការងារបែបជំនាញ (មិនចង់ចេះធ្វើ ចង់រកអ្នកចេះមកធ្វើ) ជំរុញនិងលើកទឹកចិត្តឳ្យមានប្រព័ន្ធត្រួតពិនិត្យនិងវាយតម្លៃសមិទ្ធិផលការងារ ចង់កំណត់ទិសដៅច្រើនជាងដឹកនាំសកម្មភាព និងចង់ឳ្យមានតុល្យភាពជិវិតនិងការងារ (Work-life Balance )។

ប្រភព៖ ឃឹម ផុន 

ទស្សនៈអំពីការអប់រំ


ទស្សនៈអំពីការអប់រំ
ការពង្រឹងគុណភាពអប់រំគឺត្រូវចាប់ផ្តើមពីកំរិតមូលដ្ឋានថ្នាក់ទី១ដល់ទី៩ (Basic Education) ដោយផ្តោតសំខាន់ទៅលើការរៀបចំប្រព័ន្ធគ្រប់គ្រងការបង្រៀនរបស់គ្រូ និងការរៀនរបស់សិស្សឱ្យបានច្បាស់លាស់ ការពង្រឺងនិងអភិវឌ្ឍសមត្ថភាពបុគ្គលិកគ្រូបង្រៀន ការគ្រប់គ្រងនិងការប្រើប្រាស់សម្ភារឧបទ្ទេសក្នុងការបង្រៀននិងរៀន ការបង្កើតឱ្យមានប្រព័ន្ធគ្រប់គ្រងនិងវាយតំលៃលទ្ធផលនៃការសិក្សារបស់សិស្ស  និងការអភិវឌ្ឍកម្មវិធីសិក្សាឱ្យឆ្លើយតបទៅតាមបរិបទសង្គម និងសកលលោកទាំងមូល។ 

ការសាងសង់អគារខ្ពស់ឬទាបសំខាន់គឺគ្រឹះ (Foundation) ដ៏រាបណាយើងមានគ្រឹះរឹងមាំយើងអាចសង់បានតាមតម្រូវការ យ៉ាងណាមិញការអប់រំដែលមានភាពខ្លាំងនៅក្នុងកំរិតដំបូងឬមូលដ្ឋាន អាចនាំផលប្រយោជន៍ជាច្រើនរហូតដល់ថ្នាក់វិទ្យាល័យ ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា និងជាពិេសសគុណភាពក្នុងការបំពេញការងារក្រោយពេលបញ្ចប់ការសិក្សា (Outcomes) ដែលអាចជំរុញឱ្យមានផលិតភាពខ្ពស់ (Productivity) នៅក្នុងក្រុមហ៊ុនឬស្ថាប័ននានា និងឈានដល់កំណើន GDP សំរាប់ប្រទេសជាតិទាំងមូល៕ 


ប្រភព៖ ឃឹម ផុន 

The Role of the Principal in Schools