អ្នកត្រូវតែអត់ធ្មត់ "You Have to be Patient"


ខ្ញុំក៏ចូលចិត្តសម្រេចគោលដៅឆាប់ដែរ ប៉ុន្តែបើស្ថានភាពតម្រូវឱ្យមានការអត់ធ្មត់ ខ្ញុំចាំបាច់ត្រូវតែអត់ធ្មត់ "I also prefer to reach my goals quickly, but if a situation requires patience, I have to be patient." ។  

ភាពខន្តីអាចនាំឱ្យមានការពន្យាពេលក្នុងការវិនិច្ឆ័យ បន្ទាប់មកដំណោះស្រាយដ៏ល្អមួយអាចកើតមានឡើង "Patience may delay the judgements then the best solution may appear." ។

ប្រភព៖ ឃឹម ផុន

៣ដំណាក់កាលនៃភាពជាអ្នកដឹកនាំ (Leadership)


ឆ្លងតាមបទពិសោធន៍ការងារជាង២០ឆ្នាំកន្លងមកនេះ ខ្ញុំសង្កេតឃើញការដឹកនាំមានបីដំណាក់កាលធំៗ៖
ដំណាក់កាលទី១ (បទពិសោធន៍តិច១-៥ឆ្នាំ) ចូលចិត្តសិក្សាពីរបៀបដឹកនាំពីអ្នកដ៏ទៃ ចង់ធ្វើខ្លួនឳ្យក្លាយជាអ្នកដឹកនាំម្នាក់ ឆាប់ទទួលយកការងារដោយមិនសូវគិតពីផលប៉ះពាល់ ចូលចិត្តធ្វើឳ្យការងារមានសម្ពាធខ្លាំង ឆាប់សប្បាយជាមួយសមិទ្ធិផលរបស់ខ្លួន ចូលចិត្តធ្វើជាអ្នកគិតច្រើននិងរវល់ខ្លាំង របៀបនៃការដឹកនាំ (Style) បែបបញ្ជាច្រើនជាងការពិភាក្សា និងចង់ឳ្យមានការលើកទឹកចិត្តពីដ៏ទៃច្រើន។ 
ដំណាក់កាលទី២ (បទពិសោធន៍មធ្យម៥-១០ឆ្នាំ) ចង់ប្រើប្រាស់បទពិសោធន៍ដែលខ្លួនមាន ចង់កំណត់នូវគោលដៅច្បាស់លាស់ក្នុងការដឹកនាំ ចូលចិត្តសិក្សាពីបរិស្ថានជុំវិញ ចូលចិត្តគិតពីផលប៉ះពាល់ក្រោយការសម្រេចចិត្ត ប្រើប្រាស់ទឹកចិត្តច្រើនក្នុងការយល់ពីអ្នកដ៏ទៃ ចង់ឃើញសមិទ្ធិផលការងារល្អសំរាប់ការលើកទឹកចិត្តខ្លួនឯង មានទស្សនៈវិស័យវែងឆ្ងាយ និងមានមហិច្ឆតាខ្ពស់។ 
ដំណាក់កាលទី៣ (បទពិសោធន៍ច្រើន១០ឆ្នាំឡើង)
ចូលចិត្តមើលភាពខ្លាំងរបស់មនុស្ស ចូលចិត្តបែងចែកឬផ្ទេរការងារអោយអ្នកដ៏ដៃ ចូលចិត្តរៀបចំនិងបង្កើតផែនការឳ្យគេធ្វើ មិនសូវមានការចាប់អារម្មណ៍ខ្លាំងទៅលើការងារបែបជំនាញ (មិនចង់ចេះធ្វើ ចង់រកអ្នកចេះមកធ្វើ) ជំរុញនិងលើកទឹកចិត្តឳ្យមានប្រព័ន្ធត្រួតពិនិត្យនិងវាយតម្លៃសមិទ្ធិផលការងារ ចង់កំណត់ទិសដៅច្រើនជាងដឹកនាំសកម្មភាព និងចង់ឳ្យមានតុល្យភាពជិវិតនិងការងារ (Work-life Balance )។

ប្រភព៖ ឃឹម ផុន 

ទស្សនៈអំពីការអប់រំ


ទស្សនៈអំពីការអប់រំ
ការពង្រឹងគុណភាពអប់រំគឺត្រូវចាប់ផ្តើមពីកំរិតមូលដ្ឋានថ្នាក់ទី១ដល់ទី៩ (Basic Education) ដោយផ្តោតសំខាន់ទៅលើការរៀបចំប្រព័ន្ធគ្រប់គ្រងការបង្រៀនរបស់គ្រូ និងការរៀនរបស់សិស្សឱ្យបានច្បាស់លាស់ ការពង្រឺងនិងអភិវឌ្ឍសមត្ថភាពបុគ្គលិកគ្រូបង្រៀន ការគ្រប់គ្រងនិងការប្រើប្រាស់សម្ភារឧបទ្ទេសក្នុងការបង្រៀននិងរៀន ការបង្កើតឱ្យមានប្រព័ន្ធគ្រប់គ្រងនិងវាយតំលៃលទ្ធផលនៃការសិក្សារបស់សិស្ស  និងការអភិវឌ្ឍកម្មវិធីសិក្សាឱ្យឆ្លើយតបទៅតាមបរិបទសង្គម និងសកលលោកទាំងមូល។ 

ការសាងសង់អគារខ្ពស់ឬទាបសំខាន់គឺគ្រឹះ (Foundation) ដ៏រាបណាយើងមានគ្រឹះរឹងមាំយើងអាចសង់បានតាមតម្រូវការ យ៉ាងណាមិញការអប់រំដែលមានភាពខ្លាំងនៅក្នុងកំរិតដំបូងឬមូលដ្ឋាន អាចនាំផលប្រយោជន៍ជាច្រើនរហូតដល់ថ្នាក់វិទ្យាល័យ ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា និងជាពិេសសគុណភាពក្នុងការបំពេញការងារក្រោយពេលបញ្ចប់ការសិក្សា (Outcomes) ដែលអាចជំរុញឱ្យមានផលិតភាពខ្ពស់ (Productivity) នៅក្នុងក្រុមហ៊ុនឬស្ថាប័ននានា និងឈានដល់កំណើន GDP សំរាប់ប្រទេសជាតិទាំងមូល៕ 


ប្រភព៖ ឃឹម ផុន