សម្លមួយឆ្នាំងដែលមានឈ្មោះថា Leader Soup


សម្លមួយឆ្នាំងដែលមានឈ្មោះថា Leader Soup ត្រូវការនូវគ្រឿងផ្សំជាច្រើនមុខដើម្បីតម្រូវចិត្តអ្នកញាំគ្រប់រូប និងធានាបាននូវសុខភាពល្អ។ ថ្វីបើមានគ្រឿងផ្សំច្រើនក៏ពិតមែន ប៉ុន្តែចុងភៅចាំបាច់ត្រូវមានបទពិសោធន៍ខ្ពស់ក្នុងការចំអិនអាហារ ត្រូវចេះយល់ចិត្តអ្នកញាំ និងដឹងច្បាស់ថាកាលៈទេសៈណាត្រូវប្រើសម្លអ្វី? 
ជាបទពិសោធន៍សម្លមួយឆ្នាំងមិនអាចតម្រូវចិត្តអ្នកញាំគ្រប់គ្នាបានឡើយ ដូច្នេះចុងភៅត្រូវត្រៀមអំបិល ស្ករ ក្រូចឆ្មា … ដើម្បីអ្នកញាំថែមថយតាមតម្រូវការជាក់ស្តែង។ អ្នកដឹកនាំមិនអាចធ្វើឪ្យមនុស្សទាំងអស់សប្បាយចិត្តក្នុងពេលតែមួយបានឡើយ ផ្ទុយទៅវិញអ្នកដឹកនាំត្រូវមានវិធីសាស្រ្តធ្វើឪ្យបុគ្គលិកក្រោមបង្គាប់ស្រលាញ់ការងារ និងចាត់ទុកកន្លែងធ្វើការដូចជារបស់ខ្លួន។ ពេលបុគ្គលិកទាំងអស់យល់ថាគ្រប់យ៉ាងជារបស់ខ្លួន ហើយខ្លួនជាអ្នកទទួលខុសត្រូវទៀត ពេលនោះបញ្ហាទាំងឡាយត្រូវបានបញ្ចប់ គ្មានការតវ៉ា គ្មានការត្អូញត្អែរទៀតឡើយ ដោយហេតុថាបញ្ហាទាំងអស់គឺខ្លួនឯងជាអ្នកដោះស្រាយ តើត្រូវត្អូញត្អែរដាក់អ្នកណាទៀត?

Comments

Popular posts from this blog

តើហេតុអ្វីពាក្យថា «ពេក» គឺជាបញ្ហា?

មិត្តភក្រ្តចាស់គឺជាមាស មិត្តភក្រ្តថ្មីគឺជាពេជ្រ

វិធីសាស្រ្តក្នុងការកំណត់អាទិភាពការងារ

៩ ចំនុចសំរាប់អ្នកសម្ភាសការងារ

តើហេតុអ្វីចំណូលគឺជាចំណាយ?

៩៩ សុភាសិតចិនក្នុងរឿង សាម កុក (Three Kingdoms)

4 សំនួរមុនពេលធ្វើការសម្រេចចិត្ត

៧ ចំណុចរបស់មេដឹកនាំដែលមានឥទ្ធិពល (Leaders with Influence)

តើវិវាទនៅកន្លែងការងារកើតឡើងពីកត្តាអ្វីខ្លះ?

តើការងារប្រភេទណាដែលអ្នកដឹកនាំចាំបាច់ត្រូវប្រគល់សិទ្ធឱ្យគេធ្វើជំនួស?