៣ សំនួរដើម្បីឱ្យមានការអភិវឌ្ឍន៍ខ្លួន

HIDA Training, Japan 2015
. តើខ្ញុំស្ថិតនៅកន្លែងណាពេលនេះ? (Where am I now?)
-        តើជំនាញដែលខ្ញុំមានស្រាប់អ្វីខ្លះ? (Existing Skills)
-        តើខ្ញុំមានចំណុចខ្លាំងអ្វីខ្លះ? (Strengths)
-        តើខ្ញុំមានចំណុចខ្សោយអ្វីខ្លះ? (Weaknesses)
. តើខ្ញុំចង់ទៅណា? (Where do I want to go?)
-        តើអ្វីជាគោលបំណងពិតប្រាកដរបស់ខ្ញុំ? (Goals)
-        តើមានតម្រូវការជំនាញអ្វីខ្លះក្នុងថ្ងៃអនាគត? (Future Skills)
. តើខ្ញុំទៅដល់ទីនោះដោយរបៀបណា? (How am I going to get there?)
-        តើខ្ញុំត្រូវប្រើប្រាស់រយះពេលប៉ុន្មាន? (Timeline)
-        តើគោលបំណងរយះពេលខ្លីរបស់ខ្ញុំមានអ្វីខ្លះ? (Short-term Goals)

៣ ចំណុចដើម្បីបង្កើនប្រសិទ្ធិភាពផលិតកម្ម (Increase Productivity)


1. ពង្រីកការងារ (Expansion of Employment)
2. ធ្វើការងារជាក្រុម (Teamwork)
3. ការបែងចែកដោយយុត្តិធម៌ (Fair Distribution)
រូបមន្តសមត្ថភាពផលិត (Productivity = Outputs ÷ Inputs)
- Inputs គឺជាការចំណាយទៅលើការផលិត ទីកន្លែង និងកម្លាំងពលកម្ម (Production, Facilities, Workers)
- Outputs គឺជាទិន្នផលដែលបានមកពីការផលិត ការប្រើសប្រាស់ទីកន្លែង និងការប្រើប្រាស់កម្លាំងពលកម្ម (Profit, Services, Products)
ឧទាហរណ៍៖ អ្នកចំណាយទៅលើការផលិតអស់ច្រើន ប៉ុន្តែអ្នកទទួលបាននូវទិន្នផលតិច មានន័យថាសមត្ថភាពនៃការផលិតរបស់អ្នកទាប (Low Productivity)។
ម្យ៉ាងវិញទៀត អ្នកចំណាយទៅលើការផលិតអស់ច្រើន ហើយបរិមាណទិន្នផលដែលអ្នកទទួលបានក៏ច្រើនដូចគ្នា ប៉ុន្តែគ្មានគុណភាព មានន័យថាសមត្ថភាពនៃការផលិតរបស់អ្នកនៅតែទាបដ៏ដែល។ 
ក្នុងន័យនេះចង់បញ្ជាក់ថាសមត្ថភាពផលិត (Productivity) គឺជាការផលិតឱ្យមានគុណភាពប្រសើរជាងមុន ដោយមិនសំដៅទៅលើការផលិតឪ្យបានច្រើនជាងមុនឡើយ ពីព្រោះថាការផលិតបានច្រើនប៉ុន្តែគ្មានគុណភាព វាអាចជំរុញឱ្យមានការចំណាយកើនឡើង ដែលនាំឱ្យផលចំណេញធ្លាក់ចុះ។

ការសម្តែងសិល្បៈរបស់សិស្សាសាលារៀនសុវណ្ណភូមិ ទីតាំងខេត្តតាកែវ

ខេត្តតាកែវពិតជាសម្បូរអ្នកសិល្បៈមែន ជាពិសេសសិល្បៈបែបបុរាណ។ សូមសរសើរសិស្សសាលារៀនសុវណ្ណភូមិ ទីតាំងទី២៣ ខេត្តតាកែវ ដែលបានសម្តែងបានយ៉ាងល្អ ពិតជាកំសត់ ហើយមានន័យអប់រំយ៉ាងច្រើន។ ការស្តាប់ហេតុផល ការផ្តល់ទំនុកចិត្ត និងការគិតឪ្យបានវែងឆ្ងាយគឺជាដំណោះស្រាយដ៏ល្អបំផុត៕

ពិធីសម្ពោធសមិទ្ធិផលថ្មីទី២៣នៅទីរួមខេត្តតាកែវ៖

នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ សាលារៀនសុវណ្ណភូមិបានរៀបចំពិធីសម្ពោធដាក់ឪ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មីទី២៣ ស្ថិតនៅក្នុងទីរួមខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកឧកញ៉ា ជា ធីឡាយ អគ្គនាយកអ៊ិនធីស៊ីគ្រុប និងលោកជំទាវ។ ក្នុងនោះដែរគេសង្កេតឃើញមានវត្តមានរបស់លោក ឃឹម ផុន ប្រធាននាយកប្រតិបត្តិអ៊ិនធីស៊ីគ្រុប ថ្នាក់ដឹកនាំការិយាល័យកណ្តាល និងគណៈនាយកមកពីគ្រប់សេវាកម្មអប់រំអ៊ិនធីស៊ីគ្រុបទូទាំងរាជធានី-ខេត្ត។ 
គួររំលឹកផងដែរថា មកដល់ពេលនេះសាលារៀនសុវណ្ណភូមិមានទីតាំងសរុបចំនួន២៥សាខាទូទាំងប្រទេស ដោយមាន១៥ទីតាំងនៅរាជធានីភ្នំពេញ និង១០ទីតាំងទៀតនៅតាមខេត្តក្រុងសំខាន់ៗមួយចំនួនដូចជា៖ ក្រុងតាខ្មៅខេត្តកណ្តាល ក្រុងព្រះសីហនុ ក្រុងបាត់ដំបង ទីរួមខេត្តបន្ទាយមានជ័យ ក្រុងប៉ោយប៉ែត និងក្រុងសៀមរាប៕

លោក ឃឹម ផុន ៖ ប្រាប់​មូលហេតុ​ដែលសាលារៀន​សុវណ្ណភូមិទទួល​បាន​ជោគជ័យ​



លោក ឃឹម ផុន ប្រាប់​មូលហេតុ​ដែលសាលារៀន​សុវណ្ណភូមិទទួល​បាន​ជោគជ័យ​

ភ្នំពេញ៖ ស្រពពេល សាសារៀន ចំណេះដឹងទូទៅនៅ តាម ស្ថាប័ន ឯកជនកំពុង រីកដុះដាល និង ប្រកួត ប្រជែង ជាបន្ដបន្ទាប់នាប៉ុន្មាន ឆ្នាំ ចុង ក្រោយនេះ។ សាសារៀន ចំណេះទូទៅនៃ ស្ថាប័នអប់រំ NTC Group ដែល មាន សាលារៀន ជាច្រើន ជាបុត្រសម្ព័ន្ធ មាន ដូចជា សាលាចំណេះទូទៅសុវណ្ណភូមិ ដែល កំពុង ទទួល បាន ការ គាំទ្រពី សំណាក់ប្រជាពលរដ្ឋ នៅ ភ្នំពេញ និង តាម បណ្ដា ខេត្ដ មួយ ចំនួន នៅ កម្ពុជា ។
ថ្ងៃ នេះ ពាណិជ្ជកម្ម កម្ពុជា បាន សម្ភាសន៍ លោក ឃឹម ផុន ប្រធាន នាយក ប្រតិបត្ដិ NTC Group អំពី មូល ហេតុ ដែល សាលា រៀន របនស់ លោក នៅ តែ បន្ដ ទទួល បាន ភាព ជោគជ័យ ដោយ មាន ការ គាំទ្រ យ៉ាង កុះករ ពី ប្រជាពលរដ្ឋ ដោយ បាន បញ្ចូន បុត្រ ធីតា របស់ ខ្លួន ទៅ សិក្សា នៅ សាលារៀន របស់ លោក ។
លោក ឃឹម ផុន បាន ថ្លែង ថា សាលាចំណេះទូទៅ ញ៉ូតុន ធីឡាយបាន ចាប់ ផ្ដើមបង្កើត នៅ អំឡុង ឆ្នាំ ១៩៩៦ ដោយ ទទួល បាន ជោគ ជ័យ រួច ម្ដងទៅហើយ ប៉ុន្ដែ ការ ធ្វើ អាជីវកម្ម តែង មាន ការ ប្រកួត ប្រជែង ញ៉ូតុន ធីឡាយ បាន ដំណើរ ការ មក ដល់ ឆ្នាំ ២០០៩ ដោយ កត្ដា ប្រកួត ប្រជែងខ្លាំង NTC Group ក៏ ចាប់ ផ្ដើម ពង្រីក សាខា បន្ថែម ដោយ បាន បង្កើត ឈ្មោះ សាលារៀន ចំណេះទូទៅថ្មី ថា «សាលារៀន សុវណ្ណ ភូមិ »។
ជាទូទៅ ការ ធ្វើ អាជីវកម្ម តែង តែ មាន បញ្ហាប្រឈមជាស មិន ផុត នោះទេ មិនដែល មាន អាជីវកម្ម ណា មិន ធ្លាប់ ជួប បញ្ហា ប្រឈម ទេ ប៉ុន្ដែ បញ្ហាប្រឈមបែបណា ធំយ៉ាងណាមិនសំខាន់ទេ អ្វី ដែល សំខាន់ នោះ គឺ ថា តើ យើង អាច ដោះស្រាយ បាន ដែរ ឬអត់ ព្រោះ យើង មិន អាច កំណត់ មិន ឲ្យ មាន បញ្ហា នោះទេ ។
មូលហេតុ អ្វី បាន ជា ចាំបាច់ បង្រី ក និង អភិវឌ្ឍ សាលារៀន ដែល មាន ឈ្មោះ ខុសគ្នាៗធ្វើ អ្វី ? លោក ឃឹម ផុន បាន ពន្យល់ ថា ការ ពង្រីក សាលា រៀន នៅ ស្ថាប័ន របស់ លោក ជា បន្ដ បន្ទាប់ នេះ  ក៏ដើម្បី បំពេញ តម្រូវការ សិស្ស ដែរ ព្រោះ ប្រជាជីវភាព ប្រជាពលរដ្ឋ មាន ការ រីកចំរើន ដូច្នេះ តម្រូវការ របស់ ពួកគាត់ ឲ្យ កូន របស់គាត់ សិក្សា ក៏ ត្រូវ តែ ល្អ ជាងមុន និង មាន ជម្រើស ច្រើន ដែរ ។
លោកបាន បន្ថែម ថា «យើយ មើល ឃើញ ហើយ ជាទូទៅ សូម្បី តែ យើង លក់ របស់របរ ញ៉ាំ ក៏ មាន ប្រភេទ ផ្សេង ៗគ្នា ជាច្រើន មុខដែរ អញ្ចឹង នៅពេល ដែល យើង ស្វែង យល់ ពី តម្រូវ ការ របស់ ប្រជាពលរដ្ឋ ដែល ពួកគាត់ កំពុង មាន ការ រីកចម្រើន ផ្នែក សេដ្ឋកិច្ច ដែរនោះ ពួកគាត់ ក៏ មាន តម្រូវ ការ ផ្នែក អប់រំសម្រាប់ បុត្រ ធីតា របស់ គាត់ នៅ លើ ស្ដងដាខុសៗគ្នាដែរ ដូច្នេះ យើង ពង្រីក ដើម្បី បំពេញ តម្រូវ ការ របស់ ពួកគាត់ »។
លោក សង្គត់ ធ្ងន់ ថា «ការ ពង្រីក សាលារៀន ឲ្យ មាន ឈ្មោះ ច្រើន ជាងមុននេះ យើង ក៏ ចង់ បង្រើន គុណ ភាពនៅ ស្ថាប័ន របស់ យើង ឲ្យ ប្រសើរ ជាងមុន ដើម្បី តម្រូវ តាមតម្រូវការ របស់ ពួកគាត់ (ប្រជា ពល រដ្ឋ) និង សិស្សានុ សិស្ស »។
បើតាម លោកប្រធាន នាយក ប្រតិបត្ដិ បាន ឲ្យ ដឹងថា កត្ដា ដែល ជំរុញ ឲ្យ សាលារៀន សុវណ្ណភូមិ ដើរ លឿនដូច្នេះ ព្រោះ លោក បាន រៀន ពី កំហុស ដែល ធ្លាប់ ជួប តាំង ពី បើ កសាលារៀន ញ៉ូតុនធីឡាយ ដំបូង មក ម្លេះ ហើយ ស្វែង យល់ ពី កំហុស ទាំង នោះ ដើម្បី អភិវឌ្ឍ សាលាឲ្យ រឹត តែ ប្រសើរ និង មាន ជម្រើស ច្រើន ដល់ សិស្ស ។
បច្ចុប្បន្ន NTC Group សាលារៀន ចំនួន៥ ជាបុត្រសម្ព័ន្ធ ដែល បាន បែង ចែកចេញ ជាស្ដងដាការ សិក្សា កម្រិត និង អន្ដរជាតិ ដែល មាន សាលារៀន សុវណ្ណ ភូមិ សាលារៀន ប្រ៊ី ជ តុ ន និង សាលារៀន ញ៉ូតុ ន ធីឡាយ សរុប មាន ៣២ សាខា នៅ ទូទាំង ប្រទេសកម្ពុជា ដែល ក្នុង នោះ សាលារៀន សុវណ្ណភូមមាន ២៥ សាខា ។
មូលហេតុ អ្វី នៅ ក្នុង បរិបទ ប្រកួត ប្រជែងក្នុង វិស័យ អប់រំ NTC Group បែរ ជា ទៅ បង្កើត សាលារៀន ដែល មាន ឈ្មោះ ជា ខ្មែរ ថា សុវណ្ណភូម លោក ឃឹម ផុន បាន បញ្ជាក់ ថា «ការ បង្កើត សាលារៀន សុវណ្ណ ភូមិ NTC Group ចង់ បង្កើត សាលា រៀន មួយ ដែល មាន ឈ្មោះ ជា របស់ ខ្មែរ បង្ហាញ ជា លក្ខណៈខ្មែរ ហើយយើង នឹង ធ្វើ វា ឲ្យ ដើរដោយ លក្ខណៈស្ដងដា ហើយ ឲ្យ ខ្មែរ យើង ដឹង ថា សាលារៀន ឈ្មោះ ជា ខ្មែរក៏ មាន ខ្មែរ គាំទ្រដៃរ»។
លោក បាន បន្ថែម ថា «គោលដៅ ដែល យើង បង្កើត សាសារៀន សុវណ្ណភូមិ យើង ចង់ បញ្ជាក់ ថា ថា្នក់ដឹក នាំ នៅ ទីនេះសុទ្ធតែជាខ្មែរ ម្ចាស់ ស្ថាប័ន នេះក៏ជាខ្មែរ ហើយ យើង ចង់ ឲ្យ សាលារៀន បែប ខ្មែរ មួយ ល្បី នៅ ស្រុក ខ្មែរ»។
ស្ថាប័ន អប់រំ NTC Group កំពុង មាន បុគ្គលិកធ្វើ ការ សរុបជាង ២៤០០នាក់ និង មានសិស្ស ជាង ៣៧ ០០០ នាក់ ។
លោក ឃឹម ផុន បាន ប្រាប់ ពី មូលហេតុ ដែលជា យុទ្ធសាស្រ្ដក្នុង ការ ពង្រីក សាលា រៀន របស់ លោកឲ្យ រីក ចំរើន ដូច បច្ចុប្បន្ន នេះ ទៀតថា «អ្វី ដែល សំខាន់ បំផុត នៅ ក្នុង ការ រីក ចំរើន នៅ ស្ថាប័ន អប់រំនោះ គឺគ្រូ និង កម្មវិធីសិក្សា នៅ សាលារៀន សុវណ្ណភូមិ យើង បាន បង្កើត ស្ដងដាសិក្សា បែប ខ្មែរ តាម ក្រសួងអប់រំ និង បែប បរទេស ដោយ យើង បាន អញ្ជើញ អ្នកជំនាញ បរទេស មក ប្រឹក្សា លើ កម្ម វិធី សិក្សា នីមួយ ៗ »។
លោក បាន បន្ថែម ថា ទីធ្លាសាលា សម្ភារៈ និង បណ្ណាល័យសម្រាប់ សិស្ស ធំទូលាយ ក៏ជា កត្ដា ទាក់ទាញ ដល់ ការ សិក្សា របស់ សិស្ស ដែរ ៕

ទស្សនៈរបស់លោក Konosuke Matsushita

ទស្សនៈរបស់លោក Konosuke Matsushita ស្ថាបនិកក្រុមហ៊ុន Panasonic ពាក់ព័ន្ធការគ្រប់គ្រងមនុស្ស លោកបានមានប្រសាសន៍ថា៖ ការមិនស្គាល់អំពីធម្មជាតិរបស់មនុស្សច្បាស់ វាគឺជាឧបសគ្គក្នុងការពិពណ៌នាពីលក្ខណៈសកម្មភាពថាជាមនុស្សល្អ “Without a clear understanding of human nature, it is difficult to charaterize human activities as right”.


ពិធីសម្ពោធសមិទ្ធិផលថ្មីទី២៣នៅទីរួមខេត្តតាកែវ៖

នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ សាលារៀនសុវណ្ណភូមិបានរៀបចំពិធីសម្ពោធដាក់ឪ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មីទី២៣ ស្ថិតនៅក្នុងទីរួមខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកឧកញ៉ា ជា ធីឡាយ អគ្គនាយកអ៊ិនធីស៊ីគ្រុប និងលោកជំទាវ។ ក្នុងនោះដែរគេសង្កេតឃើញមានវត្តមានរបស់លោក ឃឹម ផុន ប្រធាននាយកប្រតិបត្តិអ៊ិនធីស៊ីគ្រុប ថ្នាក់ដឹកនាំការិយាល័យកណ្តាល និងគណៈនាយកមកពីគ្រប់សេវាកម្មអប់រំអ៊ិនធីស៊ីគ្រុបទូទាំងរាជធានី-ខេត្ត។ 
គួររំលឹកផងដែរថា មកដល់ពេលនេះសាលារៀនសុវណ្ណភូមិមានទីតាំងសរុបចំនួន២៥សាខាទូទាំងប្រទេស ដោយមាន១៥ទីតាំងនៅរាជធានីភ្នំពេញ និង១០ទីតាំងទៀតនៅតាមខេត្តក្រុងសំខាន់ៗមួយចំនួនដូចជា៖ ក្រុងតាខ្មៅខេត្តកណ្តាល ក្រុងព្រះសីហនុ ក្រុងបាត់ដំបង ទីរួមខេត្តបន្ទាយមានជ័យ ក្រុងប៉ោយប៉ែត និងក្រុងសៀមរាប៕