ភាពខុសគ្នារវាងការដឹកនាំ និងការគ្រប់គ្រង

  1. ការគ្រប់គ្រង (Management) មានឆន្ទះចង់ឱ្យមនុស្សល្អ ដោយព្យាយាមបង្កើតគោលការណ៍ច្បាស់លាស់ និតិវិធីក្នុងការបំពេញការងារ និងស្តង់ដាការងារ ដើម្បីឱ្យអ្នកអនុវត្តទាំងឡាយមានភាពងាយស្រួល និងច្បាស់លាស់ក្នុងការធ្វើការ និងទទួលបាននូវលទ្ធផលល្អប្រសើរទៀតផង។ 
  2. ការដឹកនាំ (Leadership) មានឆន្ទះចង់ឱ្យមនុស្សប្រឹងប្រែងបំពេញការងារ ដើម្បីសម្រេចទៅតាមគោលដៅដែលបានកំណត់ដូចមានចែងនៅក្នុងគោលការណ៍ និងស្តង់ដាការងាររបស់ស្ថាប័ននិមួយៗ។ 
  3. អ្នកដឹកនាំប្រភេទយកការងារជាធំ (Task Oriented) ច្រើនមានភាពខ្លាំងពូកែផ្នែកខាងគ្រប់គ្រងច្រើនជាងការដឹកនាំ ដោយផ្តោតសំខាន់ទៅលើលទ្ធផលការងារ និងភាពច្បាស់លាស់ក្នុងការធ្វើការ។ 
  4. អ្នកដឹកនាំប្រភេទយកមនុស្សជាធំ (People Oriented) ច្រើនមានភាពខ្លាំងពូកែក្នុងការដឹកនាំច្រើនជាងការគ្រប់គ្រង ដោយផ្តោតសំខាន់ទៅលើវិធីសាស្រ្តក្នុងការធ្វើអោយមនុស្សមានភាពសប្បាយរីករាយ និងចូលចិត្តស្វែងយល់ពីការចង់បានរបស់អ្នកដ៏ទៃ។ 
ថ្វីបើការគ្រប់គ្រង និងការដឹកនាំមានលក្ខណៈសម្បត្តិផ្សេងគ្នា ប៉ុន្តែអ្នកដឹកនាំម្នាក់ៗចាំបាច់ត្រូវមានទាំងពីរ (Leadership & Management) ដើម្បីដឹកនាំក្រុមហ៊ុន រឺស្ថាប័នមួយឱ្យទទួលបាននូវភាពជោគជ័យទាំងអតិថិជន បុគ្គលិក និងម្ចាស់អាជីវកម្ម។ 

ប្រភព៖ ឃឹម ផុន

Educational Conference, Manila, Philippines 2014

No comments: