តើបុគ្គលិកប្រភេទណាដែលអាចទទួលបានទំនុកចិត្តពីប្រធានរឺមេផ្ទាល់?

  1. ប្រភេទបុគ្គលិកមានភាពស្មោះត្រង់ ភាពអត់ធ្មត់ មិនអួតក្អេងក្អាង និងមានផែនការជីវិតច្បាស់លាស់
  2. ប្រភេទបុគ្គលិកដែលមិនចូលចិត្តរត់ចោលបញ្ហា និងព្យាយាមផ្តល់ដំណោះស្រាយដ៏ប្រសើរជូនប្រធាន
  3. ប្រភេទបុគ្គលិកដែលមានឆន្ទះខ្ពស់ក្នុងការបំពេញការងារ និងជាប្រភេទមនុស្សយកការងារជាធំ
  4. ប្រភេទបុគ្គលិកមិនឆ្លៀតឱកាស មិនបង្កើតបក្សពួក និងមិនមានចេតនាដាក់សម្ពាធទៅលើប្រធាន
  5. ប្រភេទបុគ្គលិកមានការអភិវឌ្ឍន៍ខ្លួនជាបន្តបន្ទាប់ និងបង្កើតឱកាសការងារថ្មីៗជាមួយក្រុមហ៊ុនរឺស្ថាប័ន 
ជាទូទៅបុគ្គលិកម្នាក់ៗតម្រូវឱ្យមានចំណេះដឹង ជំនាញ និងសមត្ថភាព ដើម្បីទទួលបានឱកាសការងារផ្សេងៗ ប៉ុន្តែចំណុចសំខាន់ទាំងបីនេះនៅមិនទាន់ធានាបានថាអ្នកទទួលបានទំនុកចិត្តពីប្រធានរឺមេផ្ទាល់ឡើយ ដ៏រាបណាអ្នកមិនទាន់មានលក្ខណៈពិេសសទាំងប្រាំខាងលើ។

ប្រភព៖ ឃឹម ផុន

HIDA Training, Tokyo, Japan 2015

No comments: