តើហេតុអ្វីបានជាអ្នកបរាជ័យពេលសម្ភាសការងារ?

ពេលធ្វើបទសម្ភាសការងារ អ្នកសម្ភាសតែងតែចង់ដឹងអំពីសមត្ថភាពពិតប្រាកដរបស់បេក្ខជន ដោយចាប់ផ្តើមនូវសំណួរពាក់ព័ន្ធសំខាន់ៗជាច្រើន ដើម្បីរកឱ្យឃើញនូវចំណុចខ្លាំង និងចំណុចខ្សោយរបស់បេក្ខជនម្នាក់ៗ។ ប្រមាណជាង១០ឆ្នាំនេះ ខ្ញុំត្រូវបានអញ្ជើញឱ្យចូលរួមក្នុងគណៈកម្មាធិការជ្រើសរើសបុគ្គលិកជាប្រចាំ ហើយមានសំណួរមួយដែលខ្ញុំតែងតែសួរទៅកាន់បេក្ខជនភាគច្រើនគឺ "ប្រសិនបើស្ថាប័នប្រគល់ឱកាសនេះជូនអ្នក តើ់អ្នកអាចចូលរួមអភិវឌ្ឍស្ថាប័នយ៉ាងដូចម្តេច?"

ក្នុងនាមជាបេក្ខជន ក្រោយពេលទទួលបានសំណួរមួយនេះហើយ អ្នកត្រូវព្យាយាមឆ្លើយយ៉ាងណាដើម្បីឱ្យអ្នកសម្ភាសអាចជឿទុកចិត្តលើអ្នកបាន តាមរយៈការបង្ហាញនូវភាពមឹងម៉ាត់ មានទំនុកចិត្តលើខ្លួនឯង និងមានសេចក្តីសប្បាយរីករាយក្នុងការទទួលយកឱកាសនេះ។ ឧទាហរណ៍៖ ប្រសិនបើស្ថាប័នផ្តល់ឱកាសនេះជូនខ្ញុំ ខ្ញុំមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមអភិវឌ្ឍជាមួយស្ថាប័នដូចជាទី១..... ទី២..... ទី៣.....។ល។ 
បេក្ខជនមិនអាចឆ្លើយថា៖ 
១. ខ្ញុំមិនធ្លាប់មានបទពិសោធន៍នេះពីមុនមកផង 
២. ខ្ញុំត្រូវការពេលវេលាដើម្បីស្វែងយល់និងរៀនសូត្របន្ថែមពីស្ថាប័ន 
៣. ខ្ញុំសង្ឃឹមថាស្ថាប័ននឹងបង្ហាត់បង្ហាញខ្ញុំពេលចូលធ្វើការ 
៤. ខ្ញុំមិនទាន់បានគិតច្បាស់លាស់ថាតួនាទីនេះត្រូវធ្វើអ្វីខ្លះផង
៥. ខ្ញុំទុកឱ្យស្ថាប័នជាអ្នកចាត់ចែង ចង់ឱ្យខ្ញុំធ្វើអ្វីខ្ញុំធ្វើតាមទាំងអស់

បេក្ខជនទាំងអស់ចូរចងចាំថា ចំលើយទាំង៥ខាងលើនេះពិតជាមិនអាចធ្វើឱ្យគណៈកម្មាធិការសម្ភាសមានទំនុកចិត្តលើអ្នកបានឡើយ ភាពទន់ជ្រាយ ភាពគ្មានទំនុកចិត្តលើខ្លួនឯង និងការមិនបានត្រៀមខ្លួនទុកជាមុនរបស់អ្នក គឺប្រាកដជានាំអ្នកទៅរកភាពបរាជ័យជាក់ជាពុំខាន។ គ្មានហេតុផលណាមួយដែលអ្នកត្រូវឆ្លើយនៅចំនុចទាំង៥ខាងលើនេះទេ ប្រសិនបើអ្នកបានត្រៀមខ្លួនរួចរាល់ និងស្វែងយល់គ្រប់ជ្រុងជ្រោយអំពីប្រវត្តិនៃស្ថាប័ន ទំនួលខុសត្រូវក្នុងមុខតំណែងដែលអ្នកកំពុងសម្ភាស និងបង្ហាញអំពីភាពឆ្លាតវាងវៃរបស់អ្នក៕


Comments

Popular posts from this blog

តើហេតុអ្វីពាក្យថា «ពេក» គឺជាបញ្ហា?

មិត្តភក្រ្តចាស់គឺជាមាស មិត្តភក្រ្តថ្មីគឺជាពេជ្រ

វិធីសាស្រ្តក្នុងការកំណត់អាទិភាពការងារ

៩ ចំនុចសំរាប់អ្នកសម្ភាសការងារ

តើហេតុអ្វីចំណូលគឺជាចំណាយ?

៩៩ សុភាសិតចិនក្នុងរឿង សាម កុក (Three Kingdoms)

4 សំនួរមុនពេលធ្វើការសម្រេចចិត្ត

៧ ចំណុចរបស់មេដឹកនាំដែលមានឥទ្ធិពល (Leaders with Influence)

តើវិវាទនៅកន្លែងការងារកើតឡើងពីកត្តាអ្វីខ្លះ?

តើការងារប្រភេទណាដែលអ្នកដឹកនាំចាំបាច់ត្រូវប្រគល់សិទ្ធឱ្យគេធ្វើជំនួស?