តើហេតុអ្វីពាក្យថា «ពេក» គឺជាបញ្ហា?

  1. មានពេក៖ អាចមានការព្រួយបារម្ភក្នុងការគ្រប់គ្រង និងចាត់ចែងទ្រព្យសម្បត្តិ
  2. ក្រពេក៖ អាចមានការព្រួយបារម្ភអំពីខ្សែជីវិតតើទៅថ្ងៃខាងមុខរស់ដោយរបៀបណា?
  3. ចេះពេក៖ អាចមិនសូវមានអ្នកហ៊ានផ្តល់យោបល់
  4. ល្ងង់ពេក៖ អាចមិនសូវមានអ្នកផ្តល់តម្លៃ
  5. សប្បាយពេក៖ អាចភ្លេចខ្លួន
  6. កើតទុក្ខពេក៖ អាចនាំឱ្យមានបញ្ហាសុខភាព
  7. ធូរលុងពេក៖ អាចមិនសូវមានសណ្តាប់ធ្នាប់
  8. តឹងរឹងពេក៖ អាចមិនសូវមានអ្នកចង់នៅក្បែរ 
  9. ស្រឡាញ់ពេក៖ អាចឈឺចាប់
  10. ប្រចណ្ឌពេក៖ អាចបាត់បង់
  11. លោភលន់ពេក៖ អាចដើរផ្លូវខុស
  12. ទុកចិត្តពេក៖ អាចគ្រោះថ្នាក់
ដើម្បីលុបបំបាត់នូវពាក្យថា «ពេក» អ្នកត្រូវចេះប្រមាណខ្លួន ត្រូវចេះស្កប់ស្កល់ និងត្រូវធ្វើឱ្យខ្លួនរបស់អ្នកមានតុល្យភាពឡើងវិញ។ 

ប្រភព៖ ឃឹម ផុន


No comments: