វិធីសាស្រ្តក្នុងការកំណត់អាទិភាពការងារ

ដើម្បីជៀសវាងការធ្វើការងារច្រើន ប៉ុន្តែមិនទទួលបានលទ្ធផលដូចដែលបានគ្រោងទុក អ្នកចាំបាច់ត្រូវដឹងអំពីវិធីសាស្រ្តក្នុងការកំណត់អាទិភាពការងារប្រចាំថ្ងៃដូចខាងក្រោម៖
  1. ប្រភេទការងារ «សំខាន់ និងបន្ទាន់» Important and Urgent អាទិភាពទី១ ត្រូវធ្វើវាភ្លាមៗ (do it now)
  2. ប្រភេទការងារ «សំខាន់ ប៉ុន្តែមិនបន្ទាន់» Important, but Not Urgent អាទិភាពទី២ ត្រូវរៀបចំផែនការ (plan it) 
  3. ប្រភេទការងារ «បន្ទាន់ ប៉ុន្តែមិនសំខាន់» Urgent, but Not Important អាទិភាពទី៣ ត្រូវឱ្យគេធ្វើជំនួស (delegate) 
  4. ប្រភេទការងារ «មិនបន្ទាន់ និងមិនសំខាន់» Not Urgent and Not Important អាទិភាពទី៤ ធ្វើពេលទំនេរ (drop it) 
  • ការងារសំខាន់៖ គឺជាប្រភេទការងារដែលមានផលប៉ះពាល់ខ្លាំង (High Impacts) ប្រសិនបើអ្នកមិនបានយកវាមកអនុវត្តមុនគេ។ 
  • ការងារបន្ទាន់៖ គឺជាប្រភេទការងារដែលមានពេលវេលាកំណត់ច្បាស់លាស់ (Deadline) ដែលតម្រូវឱ្យអ្នកយកមកធ្វើជាបន្ទាន់។
ក្រោយពីបានកំណត់អាទិភាពការងារនិមួយៗរួចហើយ អ្នកចាំបាច់ត្រូវយកការងារទាំងនោះមករៀបចំនៅក្នុងតារាងការងារប្រចាំថ្ងៃ (To Do List) ដោយបង្ហាញអំពីសកម្មភាពការងារ ពេលវេលានិងទីកន្លែងដែលត្រូវអនុវត្ត និងអ្នកទទួលបន្ទុកក្នុងការអនុវត្តឱ្យបានច្បាស់លាស់។ ប្រភេទការងារដែលមិនបានគ្រោងទុកអាចកើតមានគ្រប់ពេលវេលា ដូច្នេះអ្នកត្រូវចេះលៃពេលវេលាទុកខ្លះក្នុងមួយថ្ងៃៗដើម្បីធ្វើការងារដែលអាចកើតឡើងដោយមិនបានគ្រោងទុកនេះ។ 

ចូរចងចាំថា៖ អ្នកត្រូវរៀបចំផែនការការងារ បន្ទាប់មកត្រូវអនុវត្តផែនការនោះ (Plan your work, then work your plan)។ ការរៀបចំផែនការការងារល្អ មិនប្រាកដថាអាចទទួលបានភាពជោគជ័យ ប្រសិនបើអ្នកមិនបានយកវាមកអនុវត្តឱ្យបានត្រឹមត្រូវ។ 
ឧទាហរណ៍៖ នៅក្នុងគម្រោងការងារប្រចាំខែរបស់អ្នកបានបង្ហាញថា អ្នកត្រូវអនុវត្តផែនការសកម្មភាពទី១ នៅដើមខែតុលា ឆ្នាំ២០១៧ ប៉ុន្តែអ្នកបែរជាអនុវត្តផែនការសកម្មភាពទី២ទៅវិញ ត្រង់ចំណុចនេះមានន័យថាអ្នកមិនបានធ្វើទៅតាមគម្រោងការងារដែលបានគ្រោងទុកឡើយ។ 

[We Love, We Care, We Share]

Comments

Popular posts from this blog

តើហេតុអ្វីពាក្យថា «ពេក» គឺជាបញ្ហា?

មិត្តភក្រ្តចាស់គឺជាមាស មិត្តភក្រ្តថ្មីគឺជាពេជ្រ

៩ ចំនុចសំរាប់អ្នកសម្ភាសការងារ

តើហេតុអ្វីចំណូលគឺជាចំណាយ?

៩៩ សុភាសិតចិនក្នុងរឿង សាម កុក (Three Kingdoms)

4 សំនួរមុនពេលធ្វើការសម្រេចចិត្ត

៧ ចំណុចរបស់មេដឹកនាំដែលមានឥទ្ធិពល (Leaders with Influence)

តើវិវាទនៅកន្លែងការងារកើតឡើងពីកត្តាអ្វីខ្លះ?

តើការងារប្រភេទណាដែលអ្នកដឹកនាំចាំបាច់ត្រូវប្រគល់សិទ្ធឱ្យគេធ្វើជំនួស?