រួមផ្លូវមិនរួមដំណើរគឺជាកត្តានាំមកនូវគ្រោះថ្នាក់

រូបភាពមួយនេះពិតជាមានន័យគ្រប់គ្រាន់សម្រាប់ធ្វើការពិចារណា!

ជាការពិត ការមានគោលបំណងរួមគ្នាក្នុងការធ្វើអ្វីមួយទាំងក្នុងសង្គមគ្រួសារនិងការងារ វាគឺជាចំណុចខ្លាំងក្នុងការចាប់ផ្តើមដំបូង ដែលបានប្រមូលនូវគំនិតនិងយោបល់ល្អៗជាច្រើន ដើម្បីសម្រេចឱ្យបាននូវវត្ថុបំណងរួមពិតប្រាកដក្នុងថ្ងៃអនាគត។ ផ្ទុយទៅវិញ ការភ្លេចអំពីគោលបំណងរួម វាគឺជាចំណុចគ្រោះថ្នាក់បំផុតដែលអាចឈានដល់ភាពបរាជ័យទាំងអស់គ្នា។ តួយ៉ាងដូចជានៅក្នុងរូបគំនូរខាងគ្រោមនេះ មានមនុស្សបួននាក់កំពុងជិះលើទូកមួយ ដោយមានមនុស្សពីរនាក់អង្គុយផ្នែកខាងមុខ និងពីរនាក់ផ្សេងទៀតអង្គុយផ្នែកខាងក្រោយ។ ពេលកំពុងជិះលើទូកស្រាប់តែមានទឹកហូរចូលផ្នែកខាងមុខ ដោយតម្រូវឱ្យពីរនាក់ខាងមុខប្រឹងបាចទឹកចេញពីទូកដើម្បីសង្គ្រោះទូកកុំឱ្យលិចកណ្តាលសមុទ្រ។ ដោយឡែកពីរនាក់ខាងក្រោយបែរជាសើចសប្បាយ ថែមទាំងនិយាយគ្នាលេងថា "ខ្ញុំសប្បាយចិត្ត ព្រោះថាកន្លែងដែលទឹកហូរចូលនោះមិនមែននៅផ្នែកខាងយើងទេ"។ សំនួរសួរថា៖ តើពីរនាក់ខាងក្រោយនេះ ពួកគាត់អាចរស់បានទេប្រសិនបើទូកនេះលិចបាត់ទៅ? ការគិតខ្លីមួយគ្រា ការគិតមិនបានគ្រប់ជ្រុងជ្រោយ និងការភ្លេចគោលបំណងរួម វាគឺជាគ្រោះដ៏អាក្រក់សម្រាប់ពួកគេទាំងពីរក្រុម។

ក្នុងសង្គមគ្រួសាររឺកន្លែងបំពេញការងារ អ្នកចាំបាច់ត្រួវមានគំនិតរួមគ្នា និងចេះជួយខ្វល់ខ្វាយពីការបាត់បង់រឺខាតបង់នូវអ្វីមួយ ដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់មនុស្សគ្រប់គ្នាដែលរស់នៅជុំវិញខ្លួនយើង។ ភាពមិនអើពើរបស់អ្នក មិនប្រាកដថាអាចធ្វើឱ្យអ្នកទទួលបានភាពជោគជ័យឡើយ ប្រសិនបើអ្នកកំពុងស្ថិតនៅលើទូកតែមួយ។

Comments

Popular posts from this blog

តើហេតុអ្វីពាក្យថា «ពេក» គឺជាបញ្ហា?

មិត្តភក្រ្តចាស់គឺជាមាស មិត្តភក្រ្តថ្មីគឺជាពេជ្រ

វិធីសាស្រ្តក្នុងការកំណត់អាទិភាពការងារ

៩ ចំនុចសំរាប់អ្នកសម្ភាសការងារ

តើហេតុអ្វីចំណូលគឺជាចំណាយ?

៩៩ សុភាសិតចិនក្នុងរឿង សាម កុក (Three Kingdoms)

4 សំនួរមុនពេលធ្វើការសម្រេចចិត្ត

៧ ចំណុចរបស់មេដឹកនាំដែលមានឥទ្ធិពល (Leaders with Influence)

តើវិវាទនៅកន្លែងការងារកើតឡើងពីកត្តាអ្វីខ្លះ?

តើការងារប្រភេទណាដែលអ្នកដឹកនាំចាំបាច់ត្រូវប្រគល់សិទ្ធឱ្យគេធ្វើជំនួស?