តើហេតុអ្វីចំណូលគឺជាចំណាយ?


អត្តបទលេខ២១៩ ឆ្នាំទី៨

ជាការពិត ការប្រកបរបរអាជីវកម្ម (doing business) ក្នុងគោលបំណងចង់បានប្រាក់ចំណេញខ្ពស់ (maximize profit)។ ដើម្បីសម្រេចបាននូវវត្ថុបំណងនេះ ក្រុមហ៊ុនទាំងឡាយតែងតែស្វែងរកនូវវិធីសាស្រ្តផ្សេងៗ ដើម្បីជំរុញការលក់ផលិតផល ឬសេវាកម្មរបស់ខ្លួន។ ក្រោយពេលរបាយការណ៍លក់ផលិតផល ឬសេវាកម្មបានបង្ហាញថាមានកំណើនកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ចុះហេតុអ្វីបានជាក្រុមហ៊ុននៅតែមិនទទួលបានប្រាក់ចំណេញខ្ពស់?

ចូរចងចាំថា៖ ក្រុមហ៊ុនរបស់អ្នករកចំណូលបានច្រើនជាបន្តបន្ទាប់ មិនបានបញ្ជាក់ថាក្រុមហ៊ុនទទួយបានប្រាក់ចំណេញខ្ពស់ឡើយ ដ៏រាបណាប្រព័ន្ធនៃការគ្រប់គ្រង និងត្រួតពិនិត្យការចំណាយនៅមានភាពធូររលុងនៅឡើយ។ ក្នុងន័យនេះ សបញ្ជាក់ឱ្យឃើញថា "ចំណូលគឺជាចំណាយ" ដោយហេតុថា អត្រានៃប្រាក់ចំណេញនៅដ៏ដែលឬធ្លាក់ចុះ ស្របពេលដែលចំណូលក្រុមហ៊ុនមានការកើនឡើងជាលំដាប់។

 វិធីសាស្រ្តក្នុងការគ្រប់គ្រង និងត្រួតពិនិត្យការចំណាយរបស់ក្រុមហ៊ុន៖ 
អ្នកគ្រប់គ្រងក្រុមហ៊ុនម្នាក់ៗបានដឹងយ៉ាងច្បាស់ថា ក្រុមហ៊ុនហ៊ុមព័តទៅដោយការចំណាយគ្រប់បែបយ៉ាង មានទាំងចំណាយថេរ (fixed costs) និងចំណាយប្រែប្រួល (variable costs)។ ក្នុងការត្រួតពិនិត្យការចំណាយ (controlling costs) អ្នកចាំបាច់ត្រូវស្គាល់ថា ចំណាយប្រភេទណាដែលត្រូវគ្រប់គ្រង និងចំណាយប្រភេទណាដែលអ្នកមិនចាំបាច់គ្រប់គ្រង។

1. ប្រភេទចំណាយដែលត្រូវគ្រប់គ្រង (controllable costs)៖
ប្រភេទចំណាយដែលត្រូវគ្រប់គ្រងគឺជាប្រភេទចំណាយប្រែប្រួល (variable costs) ដែលក្រុមហ៊ុននិមួយៗចាំបាច់ត្រូវធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ និងច្បាស់លាស់បំផុត។ ឧទាហរណ៍៖ ការប្រើប្រាស់ទឹក-ភ្លើង ការប្រើប្រាស់កម្លាំងពលកម្ម ការប្រើប្រាស់ទូរសព្ទ ការទិញសម្ភារផ្សេងៗ... ។ល។ គឺសុទ្ធតែជាប្រភេទចំណាយដែលអាចគ្រប់គ្រង និងត្រួតពិនិត្យបាន ហើយការចំណាយអាចថយឬធ្លាក់ចុះ ប្រសិនបើអ្នកគ្រប់គ្រងវាបានល្អ។

2. ប្រភេទចំណាយដែលមិនចាំបាច់គ្រប់គ្រង (uncontrollable costs)៖
ប្រភេទចំណាយដែលមិនចាំបាច់គ្រប់គ្រងគឺជាប្រភេទចំណាយដែលថេរ (fixed costs) ដែលមិនតម្រូវឱ្យអ្នកត្រួតពិនិត្យចំណាយ (Costs Controller) យកចិត្តទុកដាក់ខ្លាំងជាមួយវាឡើយ ប្រសិនបើក្នុងរបាយការណ៍បង្ហាញអំពីកំណើននៃការចំណាយប្រភេទនេះ អ្នកគ្រាន់តែធ្វើរបាយការណ៍បញ្ជូនទៅថ្នាក់លើគឺជាការស្រាច់។ ឧទាហរណ៍៖ ការចំណាយថ្លៃឈ្នួលអគារ ប្រាក់ខែថ្នាក់ដឹកនាំនិងបុគ្គលិក... ។ល។

 ដំណើរការក្នុងការគ្រប់គ្រង និងត្រួតពិនិត្យការចំណាយ៖ 
ដើម្បីមានភាពងាយស្រួលក្នុងការគ្រប់គ្រង និងត្រួតពិនិត្យការចំណាយ អ្នកត្រូវអនុវត្តតាមជំហានដូចខាងក្រោម៖ 
1. កំណត់ស្តង់ដារចំណាយ (cost standards) អាចជាប្រភេទនៃការចំណាយដែលមានក្នុងគម្រោងច្បាស់លាស់ (budget)
2. វិភាគទៅលើភាពកើន-ថយ (variance analysis) ដោយយកចំណាយជាក់ស្តែង (actual) ប្រៀបធៀបជាមួយចំណាយដែលបានគ្រោងទុក (budget) 
3. កំណត់មូលហេតុ (identify causes) រកឱ្យឃើញថាតើមូលហេតុអ្វីបាននាំឱ្យមានការចំណាយកើន ឬថយបែបនេះ? 
4. ផ្តល់អនុសាសន៍ (recommendation) ដើម្បីធ្វើការផ្លាស់ប្តូរការចំណាយសម្រាប់ពេលក្រោយ

បញ្ជាក់៖ ការចំណាយរបស់ក្រុមហ៊ុនអាចកើនឡើងឬថយចុះ អាស្រ័យទៅលើកត្តាពីរសំខាន់គឺ ការចំណាយទៅលើផ្នែកសម្ភារ (material costs) និងការចំណាយទៅលើផ្នែកកម្លាំងពលកម្ម (labor costs)។

Comments

Popular posts from this blog

តើហេតុអ្វីពាក្យថា «ពេក» គឺជាបញ្ហា?

មិត្តភក្រ្តចាស់គឺជាមាស មិត្តភក្រ្តថ្មីគឺជាពេជ្រ

វិធីសាស្រ្តក្នុងការកំណត់អាទិភាពការងារ

៩ ចំនុចសំរាប់អ្នកសម្ភាសការងារ

៩៩ សុភាសិតចិនក្នុងរឿង សាម កុក (Three Kingdoms)

4 សំនួរមុនពេលធ្វើការសម្រេចចិត្ត

៧ ចំណុចរបស់មេដឹកនាំដែលមានឥទ្ធិពល (Leaders with Influence)

តើវិវាទនៅកន្លែងការងារកើតឡើងពីកត្តាអ្វីខ្លះ?

តើការងារប្រភេទណាដែលអ្នកដឹកនាំចាំបាច់ត្រូវប្រគល់សិទ្ធឱ្យគេធ្វើជំនួស?