ទស្សនៈរបស់ខ្ញុំក្នុងដំណេីរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក និងប្រទេសកាណាដា ក្នុងខែឧសភា ឆ្នាំ២០១៦


អត្តបទលេខ២២០ ឆ្នាំទី៨
ទស្សនៈរបស់ខ្ញុំក្នុងដំណេីរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក និងប្រទេសកាណាដា ក្នុងខែឧសភា ឆ្នាំ២០១៦ 
នៅលេីលោកនេះគ្មានអ្វីដែលបានមកដោយមិនមានការតស៊ូ ព្យាយាម និងអត់ធ្មត់ឡេីយ ថ្វីបេីបុគ្គលជោគជ័យមួយចំនួននៅលើពិភពលោកបានសម្រេចនូវគោលបំណងរបស់ខ្លួន ប៉ុន្តែពួកគេសុទ្ធតែបានបង្ហាញឲ្យយេីងឃេីញនូវការតស៊ូ និងការឆ្លងកាត់ឧបសគ្គគ្រប់ប្រភេទ។ តួយ៉ាងដូចជាការធ្វេីដំណេីរមកកាន់សហរដ្ឋអាមេរិកនេះជាដើម ក្រៅពីការចំណាយលុយ យេីងត្រូវចំណាយពេលវេលា កំលាំងកាយចិត្ត និងការអត់ធ្មត់នៅពេលធ្វេីដំណេីរ១៨ម៉ោងនៅលេីយន្តហោះ ដោយមេីលមិនឃេីញដីបន្តិចសោះឡេីយ គឺជាការហោះឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក។ 
មានមនុស្សភាគច្រេីនមានចិត្តចង់មកកំសាន្តនៅហសរដ្ឋអាមេរិក ដោយចង់ឃេីញផ្ទាល់នូវភាពអស្ចារ្យ  ទន្ទឹមនិងការបានឃេីញនូវចំណុចពិសេសៗ អ្នកក៏ត្រូវមានការប្រឈមជាច្រេីនដូចជារយៈពេលនៃការធ្វេីដំណេីរ ពេលវេលាសម្រាកខុសគ្នា និងម៉ោងញាំអាហារផ្សេងគ្នា ដែលជាហេតុនាំឱ្យមានផលប៉ះពាល់ដល់សុខភាពទៀតផង។ ដោយសារការមានគោលដៅវែងឆ្ងាយ និងដេីម្បីផលប្រយោជន៍រួម ការតាំងចិត្តខ្ពស់ក៏កេីតមានឡេីងដោយយល់ឃេីញថា អាចមានផ្លែផ្កាសម្រាប់មនុស្សនៅជុំវុញខ្លួនយេីង ជាពិសេសសម្រាប់ស្ថាប័នដែលចាំបាច់ត្រូវមានការអភវឌ្ឍន៍ជានិរន្ត។ 
នៅពេលអ្នកចង់សំឡឹងអោយបានឆ្ងាយ អ្នកត្រូវត្រៀមលក្ខណៈអោយបានរួចរាល់ និងបន្ថែមល្បឿនដោយបាញ់ឆ្ពោះទៅរកគោលដៅ ដោយមិនងាករេ និងមិនរវេីរវាយតាមឥទ្ធិពលនៃខ្យល់។ សេះដែលរត់លឿនពេលចាប់ផ្តេីមប្រកួត មិនប្រកដថាជាសេះខ្លាំងហើយអាចឈ្នះឡេីយ ហេីយសេះដែលរត់យឺតប៉ុន្តែរត់មិនឈប់ ក៏មិនអាចនិយាយថាជាសេះអន់ហើយអាចចាញ់ដែរ ពីព្រោះការចាញ់ឈ្នះគឺវាស់វែងនៅពេលសេះរត់ដល់គោលដៅតែប៉ុណ្ណោះ លឿនឬយឺតមិនសំខាន់ អ្វីដែលសំខាន់បំផុតគឺការបន្តដំណើរទៅមុខមិនឈប់៕ 

Comments

Popular posts from this blog

តើហេតុអ្វីពាក្យថា «ពេក» គឺជាបញ្ហា?

មិត្តភក្រ្តចាស់គឺជាមាស មិត្តភក្រ្តថ្មីគឺជាពេជ្រ

វិធីសាស្រ្តក្នុងការកំណត់អាទិភាពការងារ

៩ ចំនុចសំរាប់អ្នកសម្ភាសការងារ

តើហេតុអ្វីចំណូលគឺជាចំណាយ?

៩៩ សុភាសិតចិនក្នុងរឿង សាម កុក (Three Kingdoms)

4 សំនួរមុនពេលធ្វើការសម្រេចចិត្ត

៧ ចំណុចរបស់មេដឹកនាំដែលមានឥទ្ធិពល (Leaders with Influence)

តើវិវាទនៅកន្លែងការងារកើតឡើងពីកត្តាអ្វីខ្លះ?

តើការងារប្រភេទណាដែលអ្នកដឹកនាំចាំបាច់ត្រូវប្រគល់សិទ្ធឱ្យគេធ្វើជំនួស?