សន្សឹមៗកុំបំបោល ក្រែងពុំដល់ដូចប្រាថ្នា

ពាក្យចាស់មួយឃ្លាពោលថា"សន្សឹមៗកុំបំបោល ក្រែងពុំដល់ដូចប្រាថ្នា"

ការធ្វើដំណើរទៅមុខឱ្យលឿនគឺជាចំណុចវិជ្ជមានរបស់បុគ្គលម្នាក់ៗ ប៉ុន្តែសួរថាពិតជាអាចទៅដល់គោលដៅមុនគេមែនទេ? ចម្លើយនៅមិនទាន់ឆ្លើយបាននៅឡើយ ដោយសារផ្លូវដើរឆ្ពោះទៅរកគោលដៅនោះ វាអាចនឹងប្រឈមជាមួយឧបសគ្គជាច្រើនដែលអ្នកមិនទាន់បានដឹង ជាពិេសសអ្នកពុំទាន់ប្រាកដខ្លួនឯងថាជាផ្លូវខុសរឺត្រូវនៅឡើយ។

ការដើរទៅមុខលឿន ប៉ុន្តែដើរខុសផ្លូវគឺជាហេតុនាំឱ្យមានភាពបរាជ័យ និងមានការខាតបង់ទាំងពេលវេលា និងធនធានផ្សេងៗ។ ថ្វីបើអ្នកដើរយឹតៗ ប៉ុន្តែដើរចំផ្លូវទៅរកគោលដៅ វាពិតជាអាចធ្វើឱ្យអ្នកចំណេញពេលវេលា និងកំលាំង ហើយអាចនាំអ្នកទៅដល់គោលដៅមុនគេថែមទៀត។

ដូច្នេះខ្ញុំអាចនិយាយបានថា "ការធ្វើដំណើរទៅមុខលឿនរឺយឺតមិនសំខាន់ អ្វីដែលសំខាន់បំផុតនោះគឺការទៅដល់គោលដៅរបស់អ្នក" 

[We Love, We Care, We Share]

Comments

Popular posts from this blog

តើហេតុអ្វីពាក្យថា «ពេក» គឺជាបញ្ហា?

មិត្តភក្រ្តចាស់គឺជាមាស មិត្តភក្រ្តថ្មីគឺជាពេជ្រ

វិធីសាស្រ្តក្នុងការកំណត់អាទិភាពការងារ

៩ ចំនុចសំរាប់អ្នកសម្ភាសការងារ

តើហេតុអ្វីចំណូលគឺជាចំណាយ?

៩៩ សុភាសិតចិនក្នុងរឿង សាម កុក (Three Kingdoms)

4 សំនួរមុនពេលធ្វើការសម្រេចចិត្ត

៧ ចំណុចរបស់មេដឹកនាំដែលមានឥទ្ធិពល (Leaders with Influence)

តើវិវាទនៅកន្លែងការងារកើតឡើងពីកត្តាអ្វីខ្លះ?

តើការងារប្រភេទណាដែលអ្នកដឹកនាំចាំបាច់ត្រូវប្រគល់សិទ្ធឱ្យគេធ្វើជំនួស?