កម្មវិធីសិក្សានិងការអនុវត្តន៍

ជាការពិតការងារអប់រំត្រូវការពេលវេលានិងការចូលរួមពីផ្នែកពាក់ព័ន្ធដូចជាសាលារៀន សិស្ស គ្រួសារ និងសង្គម ប៉ុន្តែការរៀបចំកម្មវិធីសិក្សា និងអនុវត្តន៍កម្មវិធីសិក្សា គឺជាចំណុចចាប់ផ្តើមដ៏សំខាន់ដើម្បីធានាបានគុណភាពអប់រំ និងឈានដល់ការមានប្រភពធនធានមនុស្សសម្រាប់បំពេញតម្រូវការការងារក្នុងសង្គម។ 
ការៀបចំកម្មវិធីសិក្សាឱ្យបានល្អ គឺត្រូវផ្តើមចេញពីការជជែកគ្នារវាងការអប់រំកម្រិតមូលដ្ឋាន ឧត្តមសិក្សា និងសហគ្រាស ដោយអ្នកបង្កើតគោលនយោបាយអប់រំបានដឹងច្បាស់អំពីតំម្រូវការទីផ្សារ និងដំណើរការបណ្តុះបណ្តាលចាប់តាំងពី
កម្រិតវិទ្យាល័យរហូតដល់សកលវិទ្យាល័យ។
មានកម្មវិធីសិក្សាល្អនៅមិនទាន់ធានាបានគុណភាព ប្រសិនបើការអនុវត្តរបស់គ្រូបង្រៀនមិនបានត្រឹមត្រូវ។ បុគ្គលិកគ្រូបង្រៀនគឺជាអ្នកផលិតគុណភាព ស្របពេលមានសម្ភារឧបន្ទេសគ្រប់គ្រាន់ ការបណ្តុះបណ្តាលពេញលេញ និងការលើកទឹកចិត្ត។ 
គុណភាពអប់រំគឺអាចកំណត់បានតាមរយៈលទ្ធផលនៃការសិក្សារបស់សិស្ស ដោយមានប្រព័ន្ធវាយតំលៃជាស្តង់ដាររួម ហើយសូចនាករក្នុងការវាយតំលៃគួរឆ្លើយតបទៅតាមវត្ថុបំណងនៃកម្មវិធីសិក្សានិមួយៗ៕


Comments