ដំណាក់កាលទាំង៣របស់បុគ្គលិក

ដំណាក់កាលទី១ (បទពិសោធន៍១-៥ឆ្នាំ) ចូលចិត្តសិក្សាពីរបៀបដឹកនាំពីអ្នកដ៏ទៃ ចង់ធ្វើខ្លួនឳ្យក្លាយជាអ្នកដឹកនាំម្នាក់ ឆាប់ទទួលយកការងារដោយមិនសូវគិតពីផលប៉ះពាល់ ចូលចិត្តធ្វើឳ្យការងារមានសម្ពាធខ្លាំង ឆាប់សប្បាយជាមួយសមិទ្ធិផលរបស់ខ្លួន ចូលចិត្តធ្វើជាអ្នកគិតច្រើននិងរវល់ខ្លាំង របៀបនៃធ្វើការបែបបញ្ជាច្រើនជាងពិភាក្សា និងចង់ឳ្យមានការលើកទឹកចិត្តពីដ៏ទៃច្រើន។ 

ដំណាក់កាលទី២ (បទពិសោធន៍៥-១០ឆ្នាំ) ចង់ប្រើប្រាស់បទពិសោធន៍ដែលខ្លួនមាន ចង់កំណត់នូវគោលដៅច្បាស់លាស់ក្នុងការងារ ចូលចិត្តសិក្សាពីបរិស្ថានជុំវិញ ចូលចិត្តគិតពីផលប៉ះពាល់ក្រោយការសម្រេចចិត្ត ប្រើប្រាស់ទឹកចិត្តច្រើនក្នុងការយល់ពីអ្នកដ៏ទៃ ចង់ឃើញសមិទ្ធិផលការងារល្អសំរាប់ការលើកទឹកចិត្តខ្លួនឯង មានទស្សនៈវិស័យវែងឆ្ងាយ និងមានមហិច្ឆតាខ្ពស់។ 

ដំណាក់កាលទី៣ (បទពិសោធន៍១០ឆ្នាំឡើង) 
ចូលចិត្តមើលភាពខ្លាំងរបស់មនុស្ស ចូលចិត្តបែងចែកឬផ្ទេរការងារអោយអ្នកដ៏ដៃ ចូលចិត្តរៀបចំនិងបង្កើតផែនការឳ្យគេធ្វើ មិនសូវមានការចាប់អារម្មណ៍ខ្លាំងទៅលើការងារបែបជំនាញ (មិនចង់ចេះធ្វើ ចង់រកអ្នកចេះមកធ្វើ) ជំរុញនិងលើកទឹកចិត្តឳ្យមានប្រព័ន្ធត្រួតពិនិត្យនិងវាយតម្លៃសមិទ្ធិផលការងារ ចង់កំណត់ទិសដៅច្រើនជាងដឹកនាំសកម្មភាព និងចង់ឳ្យមានតុល្យភាពជិវិតនិងការងារ។



Comments