ការបើកសំម្ពោធសាលារៀនសុវណ្ណភូមិ ទីតាំងខេត្តបាត់ដំបង


កាលពីព្រឹកថ្ងៃទី៣ ខែកក្កដាឆ្នាំ២០១១ សាលារៀនសុវណ្ណភូមិ ទីតាំងខេត្តបាត់ដំបង បានបើក សំម្ពោធ ដាក់អោយប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សារបស់ខ្លួនដែលមានទីតាំង ស្ថិតនៅក្រុមទី២៤ ភូមិព្រែក មហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រោមការអញ្ជើញពី៖
លោក ជា ធីឡាយ អគ្គនាយក អ៊ិន ធី ស៊ីគ្រុប
លោក ឃឹម ផុន នាយកប្រតិបត្តិ នៃអ៊ិន ធី ស៊ីគ្រុប
លោក នី សែត ប្រធានមន្ទីអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង
និងថ្នាក់ដឹកនាំ សាលារៀនសុវណ្ណភូមិទាំង ៦ទីតាំង លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្ស និងសិស្សានុសិស្សទាំងអស់។
សាលារៀនសុវណ្ណភូមិមាន ៦ទីតាំង ៤ទីតាំងក្នុរាជធានីភ្នំពេញ មួយទីតាំងនៅក្នុងក្រុងតាខ្មៅ និងមួយទីតាំងទៀតនៅក្នុងក្រុងបាត់ដំបង ដែលបណ្តុះបណ្តាលថ្នាក់ចំណេះទូទៅខ្មែរ ពីថ្នាក់មត្តេយ្យ ដល់ទី១២ និងភាសាអង់គ្លេសទូទៅគ្រប់កំរិត។
ក្នុងឱកាស់នោះដែរលោក ឃឹម ផុន នាយកប្រតិបត្តិ នៃអ៊ិន ធី ស៊ីគ្រុប បានថ្លែងសុន្ទរកថា ថា៖
សាលារៀនសុវណ្ណភូមិ គឺជាស្ថាប័នអប់រំមួយ ក្នុងចំណោមស្ថាប័នអប់រំផ្សេងទៀត របស់អ៊ិន ធី ស៊ីគ្រុប ដែលបានបង្កើតឡើងនៅខែកក្កដា​ឆ្នាំ២០០៩ មានទីតាំងសរុប៦កន្លែង ដោយមាន៤ទីតាំងនៅក្នុង ទីក្រុងភ្នំពេញ និងមួយទីតាំងនៅក្រុងតាខ្មៅខេត្តកណ្តាល និងមួយទីតាំងទៀតនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។ សាលារៀនសុវណ្ណភូមិ មានចក្ខុវស័យ ផ្តល់សេវាអប់រំផ្នែកចំណេះទូទៅខ្មែរ និង ភាសារអង់គ្លេសប្រកបដោយគុណភាពខ្ពស់ ជូនដល់សិស្សានុសិស្សគ្រប់មជ្ឈដ្ឋានទាំងអស់ក្រោម កិច្ចសហប្រត្តិបត្តិការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរួមចំណែកក្នុងការ អភិវឌ្ឍន៍ ធនធានមនុស្សនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ដើម្បីសំរេចអោយបាននូវចក្ខុវិស័យខាងលើ សាលារៀនសុវណ្ណភូមិមានបេសកកម្មរបស់ខ្លួន ចំនួន៤ដូចខាងក្រោម៖
១. ផ្តល់ជូននូវកម្មវិធីសិក្សាដែលមានគុណភាព ធ្វើយ៉ាងណាដើម្បីអោយសិស្សមានការអភិវឌ្ឍន៍ លើផ្នែក រាងកាយ បញ្ញា ស្មារតី សីលធម៌។
២. ផ្តលជូននូវគ្រូបង្រៀនដែលមានបទពិសោធន៍ និងជំនាញច្បាស់លាស់ ដែលអាចធ្វើអោយ សិស្សមានការរីកចំរើនទៅលើការសិក្សានៅក្នុងថ្នាក់រៀន និងសកម្មភាពផ្សេងៗទៀត។
៣. ផ្តលជូននូវបរិយាកាសល្អក្នុងការសិក្សា សិស្សានុសិស្សទាំអស់ត្រូវបានជំរុញ និងលើកទឹកចិត្ត នូវរាល់សមិទ្ធិផល និងស្នាដៃផ្សេងៗដែលពួកគេបានសំរេចបាន ជាពិសេស នោលើសុវត្ថិភាព សន្តិសុខ និងអនាម័យ របស់ពួកគេផ្ទាល់។
៤. ផ្តល់ជូននូវសំភារៈឧបន្ទេសគ្រប់គ្រាន់ សំភារៈឧបន្ទេសទាំងអស់ ត្រូវបានធានាអោយមាន នៅតាមកំរិតសិក្សានិមួយៗ ធ្វើយ៉ាងណាដើម្បីអោយការសិក្សាមានការរីកចំរើនជានិច្ច៕

Comments

Unknown said…
4Qs:
1-Quality Academic Programs
2-Quality Teachers
3-Quality Learning Environment
4-Quality Educational Facilities

So good.
Unknown said…
សូមគោរពលោកនាយក
ឈ្មោះលោកនាយក ពិតជាមានន័យណាស់។
khimphon said…
Thank you very much.

Popular posts from this blog

សន្សឹមៗកុំបំបោល ក្រែងពុំដល់ដូចប្រាថ្នា

៩ ចំណុចសំរាប់អ្នកសម្ភាសការងារ

៩៩ សុភាសិតចិនក្នុងរឿង សាម កុក (Three Kingdoms)