សាលារៀនសុវណ្ណភូមិនិងសាលារៀនប្រ៊ីជតុនបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋម
រាជធានីភ្នំពេញ ៖ ការជួយសង្គ្រោះជីវិតមនុស្សគឺជារឿងមួយសំខាន់ខ្លាំងណាស់ ជាពិសេសនៅពេលជួបគ្រោះអាសន្នដែលបានកើតឡើងភ្លាមៗហើយមិនអាច បញ្ជូនមនុស្សនៅកាន់មន្ទីរពេទ្យបានទាន់ពេលវេលា
។ ដូច្នេះហើយបានជាសាលារៀនសុវណ្ណភូមិ និងសាលារៀនប្រ៊ីជស្តុន
កាលពីថ្ងៃទី២៤ តុលា កន្លងមកនេះបានបើកវគ្គបណ្តុះបណ្តាលការជួយសង្គ្រោះបឋមចំនួន ២ថ្ងៃ
ដល់នាយកក៏ដូចជាគណៈគ្រប់គ្រងសាលា ។ វគ្គបណ្តុះបណ្តាលនេះបានការអញ្ជើញចូលរួមធ្វើជាគ្រូបង្គោល ដោយលោកអុប ពុទ្ធា
និងលោកកែវ រតនៈ មកពីកាកបាទក្រហមកម្ពុជា ។
លោក ឃឹម
ផុន នាយកប្រតិបត្តិអិុនធីស៊ីគ្រុប បានមានប្រសាសន៍ថា វិជ្ជាសង្គ្រោះបឋមគឺជាមធ្យោបាយមួយដែលមានសារសំខាន់បំផុត និងមានប្រសិទ្ធភាពខ្ពស់ក្នុងការជួយសង្គ្រោះជីវិតមនុស្សនៅ ពេលមានគ្រោះអាសន្នកើត
ឡើង ។ ពិសេសជាងនេះទៅទៀតនោះគឺធានាបាននូវសុខភាព និងសុវត្ថិភាពនៅក្នុងគ្រួសារ
នៅកន្លែងធ្វើការ និងនៅក្នុងសហគមន៍ទាំងមូល ។
ដើម្បីរក្សាបាននូវសុខភាពល្អ និងសុវត្ថិភាពជូនដល់បុគ្គលិក
លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់របស់សាលារៀនសុវណ្ណភូមិ និងសាលារៀនប្រ៊ីជស្តុន គណៈគ្រប់គ្រងសាលាបានរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលនេះឡើង ក្នុងគោលបំណងចែករំលែកចំណេះដឹង និងជំនាញនេះបន្តដល់បុគ្គលិក
លោកគ្រូ អ្នកគ្រូ ក៏ដូចជាសិស្សានុសិស្សឱ្យបានចេះដឹងនូវវិធីសាស្ត្រក្នុងការ ជួយសង្គ្រោះជីវិតមនុស្សនៅពេលមានគ្រោះអាសន្នកើតឡើង
។
លោកបានសំណូមពរដល់សិក្ខាកាមទាំងអស់សូម ចូលរួមឱ្យបានសកម្មជាមួយគ្រូបង្គោល និងត្រូវខិតខំក្រេបយកចំណេះដឹងទាំងនេះ ដើម្បីក្លាយខ្លួនជាអ្នកសង្គ្រោះបឋមដ៏ឆ្នើមមួយរូប និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបណ្តុះបណ្តាលបន្តដល់ បុគ្គលិកផ្សេងៗទៀត
។ លោកសង្ឃឹមថា វគ្គបណ្តុះបណ្តាលនេះថ្វីត្បិតតែមានរយៈពេលតែ២ថ្ងៃមែន តែវាអាចដំណើរការទៅយ៉ាងរលូនល្អ និងទទួលបានលទ្ធផលជាផ្លែផ្កាមិនខានឡើយ
៕
Comments