ថ្នាក់ដឹកនាំ អិនធីស៊ីគ្រុបចូលគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមសព
រាជធានីភ្នំពេញ ៖ ថ្នាក់ដឹកនាំ និងបុគ្គលិកអិនធីស៊ី គ្រុប ដឹកនាំដោយលោក ជា ធីឡាយ អគ្គនាយកអិនធីស៊ីគ្រុប និងភរិយា និងលោក ឃឹម ផុន នាយកប្រតិបត្តិនៃអិនធីស៊ីគ្រុប កាលពីថ្ងៃទី១៤ វិច្ឆិកា បានអញ្ជើញចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះ បាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ នៅក្នុងព្រះបរមរាជវាំង ។
លោក ឃឹម ផុន បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំអិនធីស៊ីគ្រុប ដែលបានចូលរួមលើកនេះមានមកពីសាលារៀនសុវណ្ណភូមិ សាលារៀនប្រ៊ីជតុន និងសាលាញូវតុនធីឡាយ ។លោកបានគូសបញ្ជាក់ឱ្យដឹងបន្ថែមទៀតថា បុគ្គលិកអិនធីស៊ីគ្រុបទាំងអស់ ក៏ដូចជាប្រជារាស្ត្រខ្មែរនៅទូទាំងប្រទេស គឺពិតជានៅមានការអាឡោះអាល័យ សោកស្តាយ ព្រះអង្គខ្លាំងណាស់ ព្រោះព្រះអង្គគឺជាក្សត្រមួយអង្គដែលជាម្លប់យ៉ាងត្រជាក់ សម្រាប់កូនចៅ ចៅទួតទាំងអស់គ្នា ហើយកូនចៅក៏នៅចងចាំមិនភ្លេចផងដែរនូវស្នាព្រះហស្ត របស់ព្រះអង្គ ក្នុងព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យជាតិ ពីអាណានិគមនិយមបារាំងរហូតទទួលបានជោគជ័យយ៉ាងត្រចះ ត្រចង់ ។ ជាងនេះទៀត ព្រះអង្គបានធ្វើការទាមទារបានមកវិញនូវខេត្តចំនួន៤ និងប្រាសាទព្រះវិហារដែលប្រទេសថៃបានឈ្លានពានយកទៀតផង ។
ការបាត់បង់ព្រះវត្តមានដ៏ឧត្តុង្គឧត្តម នៃព្រះមហាវីរក្សត្រដ៏ឆ្នើមនាពេលនេះ គឺជាការបាត់បង់មហាវីរជនខ្មែរគ្មានគូប្រដូច ។ សូមដួងព្រះវិញ្ញាក្ខន្ធព្រះករុណា ព្រះមហាវីរក្សត្រយាងទៅកាន់ព្រះបរមសុគតិភពកុំបីឃ្លៀង ឃ្លាតឡើយ និងសូមជួយឱ្យព្រះរាជាណាចក្រកម្ពុជារបស់យើងរុងរឿង ប្រកបដោយសុខសន្តិភាពជារៀងរហូត ក្រោមមាគា៌ដឹកនាំដ៏ឈ្លាសវៃនៃសម្តេចតេជោ ៕

Comments