ពីធីជប់លៀងអបអរសាទរចូលឆ្នាំសកល២០១៣ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១២
សុន្ទរកថា
លោក ឃឹម ផុន
ប្រធាននាយកប្រតិបត្តិ នៃអ៊ិនធីស៊ីគ្រុប
ពីធីជប់លៀងអបអរសាទរចូលឆ្នាំសកលឆ្នាំ២០១៣
ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១២
សួមគោរព!
-
លោក ជា ធីឡាយ អគ្គនាយក អ៊ិនធីស៊ីគ្រុប នឹងលោកស្រី
ជាទីគោរព!
-
ថ្នាក់ដឹកនាំគ្រប់សេវាកម្មអប់រំ របស់អ៊ិនធីស៊ីគ្រុប
ជាទីស្រលាញ់រាប់អាន!
ថ្ងៃនេះ ខ្ញុំមានសេចក្តីសប្បាយរីករាយក្រៃលេង
ដោយឃើញវត្តមានរបស់ ថ្នាក់ដឹកនាំពីសាលាញូវតុនធីឡាយនៅភ្នំពេញនិងតាមបណ្តាខេត្ត
ថ្នាក់ដឹកនាំសាលារៀនប្រ៊ីជតុនទាំងបួនទីតាំង
ថ្នាក់ដឹកនាំសាលារៀនសុវណ្ណភូមិនៅភ្នំពេញនិងតាមបណ្តាខេត្ត និងថ្នាក់ដឹកនាំ
ព្រមទាំងបុគ្គលិកគ្រប់ផ្នែកនៅ ការិយាល័យកណ្តាល បានអញ្ជើញចូលរួមក្នុងពីធី
ជប់លៀងអបអរសាទរ ចូលឆ្នាំសកលឆ្នាំ២០១៣នាឪកាសនេះ។
ជាង១៦ឆ្នាំកន្លងមកហើយ ដែលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងបុគ្គលិក គ្រប់ផ្នែកទាំងអស់បាននឹងកំពុងធ្វើការជាមូយគ្នា និងបានបង្កើតនូវបរិយា កាសវិជ្ជមានជាច្រើនក្នុងការបំពេញការងារ ក្នុងគោលបំណងរួមគ្នាតែមួយគឺដើម្បីអនាគតយើងទាំងអស់គ្នា។ ពួកយើងទាំងអស់គ្នាបានរួមចំណែកយ៉ាង សកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឈន៏ធនធានមនុស្សនៅកម្ពុជា ដោយ បានបណ្តុះបណ្តាលសិស្សានុសិស្សរាប់មឺននាក់ ក្នុងរយះពេល១៦ឆ្នាំនេះ។
ជំនួយមុខអោយលោក ជា ធីឡាយ និងលោកស្រី ក្នុងឪកាសចូលឆ្នាំថ្មី ឆ្នាំសកល២០១៣នេះ សូមអោយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែក ព្រមទាំងប្អូនៗសិស្សានុសិស្សទាំងអស់ អោយជួបប្រទះ តែសុខភាព សំណាងល្អ ភាពសប្បូសប្បាយ ឧដុង្គឧត្តម និងសុភមង្គលគ្រប់ៗគ្នានិងសូមចូលរួមចំណែកអភិវឌ្ឈន៏ធនធានមនុស្សនៅកម្ពុជាយើងបន្តទៀត។
សូមអរគុណ!
Comments