Posts

Showing posts from July, 2013

ពិធីសម្ពោធសាលារៀនសុវណ្ណភូមិ ទីតាំង១៥ (ទួលគោក) ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៣

Image
សុន្ទរកថា លោក ឃឹម ផុន ប្រធាននាយកប្រតិបត្តិ នៃអ៊ិនធីស៊ីគ្រុប ក្នុងពិធីសម្ពោធសាលារៀនសុវណ្ណភូមិ ទីតាំង១៥​​ ( ទួលគោក ) ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៣ សូមគោរព! -   លោក ជា ធីឡាយ អគ្គនាយកអ៊ិនធីស៊ីគ្រុប និងលោកស្រី ជាទីគោរព - ឯកឧត្តម លោកជំទាវ លោក - លោកស្រីដែលជាមាតាបិតាសិស្ស - ថ្នាក់ដឹកនាំគ្រប់សេវាកម្មអប់រំរបស់ អ៊ិន ធី ស៊ី គ្រុប - គណគ្រប់គ្រងសាលារៀនសុវណ្ណភូមិ លោកគ្រូ - អ្នកគ្រូ បុគ្គលិកគ្រប់ផ្នែក - ព្រមទាំងប្អូនៗសិស្សានុសិស្សទាំងអស់ ជាទីស្រលាញ់រាប់អាន។             ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយឃើញវត្តមានឯកឧត្តម លោកជំទាវ លោក - លោកស្រី ដែលជាមាតាបិតាសិស្ស ព្រមទាំងប្អូនៗសិស្សានុសិស្សទាំងអស់ ដែលបានចំណាយពេលវេលាអញ្ជើញចូលរួម ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់អាគារសិក្សាថ្មី របស់សាលារៀនសុវណ្ណភូមិ ទីតាំង១៥​ ( ទួលគោក ) នាឪកាសនេះ។           វត្តមានរបស់ឯកឧត្តម លោកជំទាវ លោក - លោកស្រីនាពេលនេះបានបង្ហាញអោយឃើញ​ នូវការយកចិត្តទុកដាក់ទៅលើការអប់រំ ដល់បុត្រធីតារបស់លោក - អ្នក ដែលមានសាលារៀនសុវណ្ណភូមិ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកបណ្តុះបណ្តាលធនធានមនុស្ស​ ក្រោមកិច្ចសហប្