Happy Khmer New Year 2014, NTC Group
Members of Management Team, NTC Group |
សន្ទរកថា
លោក
ឃឹម ផុន ប្រធាននាយកប្រត្តិបត្តិ អិុន ធី
សីុ គ្រុប
អបអរសារទបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ឆ្នាំមមី ឆស័ក ព.ស ២៥៥៨ និង
ពិធីអបអរសារដល់លោកអគ្គនាយក
ជា ធីឡាយ ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
ត្រាស់បង្គាប់តែងតាំងជា ឧកញ្ញ៉ា ថ្ងែទី១១ ែខមេសា ឆ្នាំ២០១៤
3
សូមគោរព
- លោកឧកញ្ញ៉ា ជា ធីឡាយ អគ្គនាយក អិុនធីសីុគ្រុប និងលោកជំទាវជាទីគោរព
- ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា
ែដលអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស
- ថ្នាក់ដឹកនាំការិយាល័យ ថ្នាក់ដឹកនាំសាលារៀនសុវណ្ណភូមិ
សាលារៀនប្រ៊ីជតុន និងសាលាញូវតុនធីឡាយ ព្រមបុគ្គលិកទាំងអស់ជាទីស្រលាញ់រាប់អាន។
ឆ្នាំចាស់កន្លងផុតទៅឆ្នាំថ្មីនឹងចូលមកដល់
នេះគឺជាឆ្នាំទី១៨ដែលអិុនធីសីុគ្រុប បានរៀបចំពិធី ជប់លៀងអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ក្នុងគោលបំណងដើម្បីបង្កើតបរិយាកាស សប្បាយរីករាយប្រចាំឆ្នាំ ជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់និងបុគ្គលិកគ្រប់ផ្នែក
ធ្វើយ៉ាងណាដើម្បី ពង្រឹងនូវទំនាក់ទំនងល្អ បន្តអោយមានការចូលរួម និងការសហការហ៍គ្នាក្នុងការបំពេញការងារ
។
ឆ្នាំនេះគឺជាឆ្នាំមួយដ៏វិសេសវិសាលបំផុតរបស់អិុនធីសុីគ្រុប
និងជាមោទនភាពរបស់ថ្នាក់ដឹកនាំ លោកគ្រូអ្នកគ្រូ និងបុក្គលិកគ្រប់ផ្នែក ព្រមទាំងសិក្សានុសិស្សទាំងអស់
ដែលលោក ជា ធីឡាយ អគ្គនាយកអិុនធីសីុគ្រុប
ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជា ឧកញ្ញ៉ា ដោយសារលោកឧកញ្ញ៉ាមានស្នាៃដល្អ និងគុណបំណាច់ខ្ពស់
ក្នុងការចូលរួមកសាងនិង អភិវឌ្ឈជាតិ-មាតុភូមិ។
លោកឧកញ្ញា៉ ជា ធីឡាយ អគ្គនាយកអិុនធីសីុគ្រុប បាននឹងកំពុងរួមចំណែកយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល
ក្នុងការបណ្តុះបណ្តាលធនធានមនុស្សចាប់តាំងពីឆ្នាំ១៩៩៦ មកទល់បច្ចប្បន្ន។ អស់រយៈពេល១៨ឆ្នាំកន្លងមកនេះ
លោក ឧកញ្ញ៉ា បានបង្កើតទីផ្សាការងារជូនដល់ប្រជាពលរដ្ឋកម្ពុជា
រាប់ពាន់នាក់ និងនិងបណ្តុះបណ្តាលសិសុ្សានុសិស្សរាប់មឺុននាក់ ដើម្បីអោយពួកគេក្លាយទៅជាសិស្ស
ល្អ កូនល្អ និងពលរដ្ឋនៅក្នុងសង្គម លើសពីេនះទៅទៀតលោកឧកញ្ញ៉ាបានរួមចំណែក្នុងការកសាងនូវ
សមិទ្ធិផលធំៗជាច្រើនទៀតទាំងក្នុងវិស័យពុទ្ធិចក្រនិងអាណាចក្រ ដើម្បីទុកជាទ្រព្យសម្បត្តិរបស់ជាតិ
សំរាប់បំរើផលប្រយោជន៌សាធារណៈ។
ជាទីបញ្ចប់ ជួសមុខអោយថា្នក់ដឹកនាំ បុគ្គលិក
និងសិសុ្សានុសិស្សទាំងអស់ នៃអិុនធីសីុគ្រុប ខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត
ចំពោះលោកឧកញ្ញ៉ានិងលោកជំទាវ ែដលបាន ផ្តល់ឪកាសអោយពួកយើងខ្ញុំទបានបំរើការងារនិងសិក្សាជាមួយអិុនធីសីុគ្រុប
និងសូមប្រសិទ្ធិពរ ជ័យ សិរីមង្គល បវរមហាប្រសើរ ជូនចំពោះលោកឧកញ្ញ៉ានិងលោកជំទាវ ព្រមទាំងបុត្រាបុត្រី
សូមប្រកបដោយពុទ្ធិពរទាំងបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
Comments