ដំណើរការនិងការវិវត្តន៏របស់សាលារៀនសុវណ្ណភូមិទាំង២០ទីតាំងទូទាំងប្រទេស
សាលារៀនសុវណ្ណភូមិគឺជាសាលាចំណេះទូទៅឯកជនមួយក្នុងចំណោមសាលាចំណេះទូទៅឯកជនផ្សេងទៀតរបស់ អិុន ធី ស៊ី គ្រុប ដែលបានបង្កើតឡើងនៅក្នុងខែកក្កដា
ឆ្នាំ២០០៩ ក្រោមគំនិតផ្តួចផ្តើមរបស់លោក ឧកញ៉ា ជា ធីឡាយ អគ្គនាយក អិុន
ធី ស៊ី គ្រុបដែលមានទីតាំងសរុបចំនួន២០កន្លែងនិងមានសិស្សានុសិស្សកំពុងសិក្សាសរុបជាង
៣៥០០០នាក់ ទូទាំងប្រទេស។
លក្ខណៈពិសេស របស់សាលារៀនសុវណ្ណភូមិអគារសិក្សាផ្ទាល់ខ្លួន កម្មវិធីសិក្សាមានការទទួលស្គាល់ពីក្រសួងអប់រំយុវជននិងកីឡា
ប្រជុំគ្រូដែលមានបទពិសោធន៏និងជំនាញច្បាស់លាស់ សម្ភារៈឧបទ្ទេសគ្រប់គ្រាន់ទៅតាមកំរិតនិមួយៗ
បរិយាកាសក្នុងការសិក្សាមានការប្រកួតប្រជែង និងមានទីធ្លាសាលាធំទូលាយដើម្បីធានាបាននូវគុណភាពនិងសុវត្ថិភាពជូនដល់សិស្សានុសិស្សមកពីគ្រប់មជ្ឈដ្ឋាន។
សាលារៀនសុវណ្ណភូមិមានចក្ខុវិស័យផ្តល់សេវាកម្មអប់រំប្រកបដោយគុណភាពខ្ពស់ ជូនដល់ សិស្សានុសិស្សគ្រប់មជ្ឈដ្ឋានទាំងផ្នែកចំណេះទូទៅខ្មែរចាប់ពីកំរិតមត្តេយ្យសិក្សារហូតដល់វិទ្យាល័យ និងភាសាអង់គ្លេសទូទៅចាប់ពីមត្តេយ្យសិក្សារហូតដល់មធ្យមសិក្សា។
ដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់សិស្សានុសិស្ស មាតាបិតាសិស្ស និងការប្រកួតប្រជែងទីផ្សារការងារនៅក្នុងតំបន់សាលារៀនសុណ្ណភូមិបានរៀបចំកម្មវិធីសិក្សាជាពីរផ្នែកសំខាន់ៗគឺ៖
១- កម្មវិធីសិក្សាចំណេះទូទៅខែ្មរ៖ គឺជាកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា
នៃព្រះរាជាណាចក្រកម្ពុជា ដែលសិស្សានុសិស្សទាំងអស់អាចធ្វើការផ្ទេរការសិក្សាពីសាលារដ្ឋ
មកសិក្សានៅសាលារៀនសុវណ្ណភូមិទីតាំងណាមួយ ដោយមានតំលៃសញ្ញាប័ត្រស្មើគ្នាចាប់ពីកំរិត
មត្តេយ្យសិក្សារហូតដល់វិទ្យាល័យ។ សាលារៀនសុណ្ណភូមិបាននឹងកំពុងធ្វើទំនើបកម្មកម្មវិធីសិក្សារបស់ខ្លួនផ្នែកចំណេះទូទៅខ្មែរដោយមានបន្ថែមនូវសំភារៈឧបទ្ទេសគ្រប់គ្រាន់ទៅតាមកំរិតសិក្សាបណ្តាល័យ បន្ទប់ពិសោធន៏ កុំព្យូទ័រ កីឡា សិល្បៈ និងគំនូរ លើសពីនេះទៅទៀតគឺដំណើរទស្សនៈកិច្ចសិក្សារបស់សិស្សានុសិស្សប្រចាំត្រីមាស។
២- កម្មវិធីសិក្សាភាសាអង់គ្លេសទូទៅ៖ ក្រៅពីការសិក្សាភាសាខ្មែរសិស្សានុសិស្ស ទាំងអស់អាចមានឪកាសសិក្សាភាសាអង់គ្លេសបែបអាមេរិកាំងជាមួយសាលារៀនសុវណ្ណភូមិនៅពេលព្រឹកឬពេលរសៀលដោយផ្តោតសំខាន់ទៅលើជំនាញទាំងបួនក្នុងការប្រើប្រាស់ភាសាអង់គ្លេសគឺជំនាញក្នុងការស្តាប់
ជំនាញក្នុងការនិយាយ ជំនាញក្នុងការអាន និងជំនាញក្នុង ការសរសេរ។
Comments