អបអរសាទរខួប២០ឆ្នាំរបស់ស្ថាប័នអប់រំអិុនធីសីុគ្រុប
វត្តមាន២០ឆ្នាំរបស់អិុនធីសុីគ្រុប (១៩៩៦-២០១៦) ក្នុងវិស័យអប់រំឯកជនចាប់ពីកំរិតមត្តេយ្យសិក្សារហូតដល់វិទ្យាល័យ
បាននឹងកំពុងរួមចំណែកយ៉ាងសកម្មក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សនៅក្នុងព្រះរាជាណាចក្រកម្ពុជា
ក្នុងគោលបំណងដេីម្បីលេីកកម្ពស់គុណភាពអប់រំ និងបង្កេីតឱកាសការងារជូនដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។
ជាក់ស្តែងត្រឹមឆ្នាំសិក្សា២០១៤-២០១៥កន្លងទៅនេះ អិុនធីសីុគ្រុបបានផ្តល់ការងារជូនដល់បុគ្គលិកចំនួន
២៤៧៤ នាក់ ក្នុងចំណោម៣២ទីតាំងប្រតិបត្តិការទូទាំងប្រទេស ដោយមានចំនួនសិស្សសរុបប្រមាណ
៣៧៣៤៥ នាក់។ គួររំលឹកផងដែរថា ចាប់តាំងពីមានវត្តមានរបស់អិុនធីសីុគ្រុបមកដល់ពេលបច្ចុប្បន្ននេះ
យេីងសង្កេតឃេីញមានអតិតជាសិស្ស ក៏ដូចជាបុគ្គលិកជាច្រេីនបានមានឱកាសការងារល្អៗជាមួយក្រុមហ៊ុន
អង្គការ និងស្ថាប័ននានា ពិេសសអាចក្លាយទៅជាម្ចាស់អាជីវកម្មផ្ទាល់ ដែលអាចមានឱកាសក្នុងការបង្កេីតទីផ្សារការងារបន្តទៀត
ក៏ដូចជាការរួមចំនែកក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចជាតិ។
អិុនធីសីុគ្រុប ពិតជាមានមោទនភាពចំពោះបេសកកម្ម២០ឆ្នាំរបស់ខ្លួនក្នុងវិស័យអប់រំឯកជន
និងសូមប្តេជ្ញាចិត្តចំពោះបេសកកម្ម២០ឆ្នាំបន្តទៀតដេីម្បីរួមចំនែកអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា
ក្រោយការដឹកនាំរបស់លោកឧកញា៉ ជា ធីឡាយ អគ្គនាយកអិុនធីសីុគ្រុប។ សូមអោយអិុនធីសីុគ្រុបមាននៅក្នុងចិត្តរបស់បុគ្គលិក
និងសិស្សានុសិស្សគ្រប់រួប!
ជួបគ្នានៅសណ្ឋាគារកាបូឌីយ៉ាណា
ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៦ ។
Comments