៩៩ សុភាសិតចិនក្នុងរឿង សាម កុក


1.     មនុស្សខ្វាក់ជិះសេះខ្វាក់ យប់ជ្រៅដល់ជ្រោះធំ  លូស៊ីង
2.    ទឹកមួយពែង មិនអាចពន្លត់ភ្លើងធំទេ លូស៊ីង
3.    ប្រើភាពអចលនាបង្រ្កាបចលនា នេះជាយុទ្ធសាស្រ្ត ឈ្នះសត្រូវ ធានហ្វុង
4.     គួរគិតពីផលប្រយោជន៍ មិនគួរគិតតែឈ្មោះទទេនោះទេ  ធានហ្វុង
5.    អ្នកមានតែឈ្មោះតែគ្មានអំណាច ច្បាស់ជាវិនាស ធានហ្វុង
6.     របួសជាហើយ ក៏ភ្លេចឈឺហើយមែនទេ ធានហ្វុង
7.     ថ្វីត្បឹតតែខ្ញុំមានចិត្តល្អ តែខ្ញុំមិនល្ងង់ទេ -  លូស៊ូ
8.     ទោះបីមានកំហឹងប៉ុណ្ណាក៏ដោយ បើបាត់ភាពម្ចាស់ការ វានឹងសម្លាប់ខ្លួនយើងវិញ លូស៊ូ
9.     បើគិតគូរដល់នគរ រឹតតែត្រូវគិតសច្ចធម៌ហើយ លូស៊ូ
10. បើមិនប្រជែង ម៉េចនឹងអាចការពារទឹកដីបាន លូស៊ូ
11.  មានអ្នកច្រៀងល្ខោន ត្រូវតែមានអ្នកមើលល្ខោន លូស៊ូ
12. មិនថាមុខរបរតូចឬធំ អ្នកណាដាក់ទុនធំ អ្នកនោះ ចំណេញច្រើន លូស៊ូ
13. សត្រូវ ក៏ជាមិត្តភក្តិដែរ សត្រូវស្រួលទប់ទល់ មិត្តភក្តិក៏ស្រួល ទប់ទល់ដែរ តែមនុស្សដែលជាមិត្តផង ជាសត្រូវផង ពិបាកទប់ ទល់ខ្លាំងណាស់ លូស៊ូ
14.  សម្តីរាប់ពាន់ម៉ាត់ ក៏មិនមានប្រយោជន៍ដូចពាក្យពិតដែរ លូស៊ូ
15. អាចចាក់ទំលុះបេះដូងបាន ព្រោះតែវាជាពាក្យពិត  លូស៊ូ
16.  ១០ឆ្នាំមានទៅទាស់ខុសអី ខ្ញុំកើតបានក្បាលល្អមិនខ្លាចរកម្ចាស់ មិនបានទេ ទោះបី៣០ឆ្នាំក៏ខ្ញុំមិនលក់ក្បាលខ្ញុំដែរ ផានថុង
17.  ក្បួនទ័ពខ្លាំងពេក សត្រូវប្រាកដជាខ្លាច ក្បួនទ័ពខ្សោយពេក សត្រូវមើលងាយ ក្បួន ទ័ព ត្រូវតែមិនខ្លាំងមិនខ្សោយ ផានថុង
18.  បើមិនយក ក៏មិនចូលដែរ បើចូលហើយ គង់តែយក ផានថុង
19.  មិនចេះទទួលភ្ញៀវ សុទ្ធតែជាមនុស្សល្ងង់ខ្លៅ ផានថុង
20. បាត់បង់ស្រីម្នាក់គឺជារឿងតូច បើយើងបាត់បង់ស៊ីឆួន យើងនឹងអស់ទីជម្រក ហើយជួបនឹងគ្រោះធំទៀត ផានថុង
21. ការបន្លាចទ័ពសត្រូវ អាចបន្ថយល្បឿនវាយលុក របស់វា ស៊ីងអ៊ី
22. គ្រោះថ្នាក់នៅថ្ងៃក្រោយ តែងធំជាងគ្រោះថ្នាក់នៅថ្ងៃនេះ ស៊ីងអ៊ី
23. ចង់ឈ្នះ កុំខ្លាចចាញ់ ចង់ចូល កុំខ្លាចខាត ស៊ីងអ៊ី
24. ឪពុកមិនគោរពវិន័យ កូនប្រុសក៏មិនគោរពវិន័យ  ស៊ីងអ៊ី
25. ឆ្អឹងមួយដើម ឆ្កែពីរក្បាលដណ្តើមគ្នា ឆ្កែស្គមមាត់លឿនដណ្តើមទៅបាត់ ឆ្កែមួយក្បាលទៀត ម៉េចនឹងសុខចិត្តទៅ ស៊ីងអ៊ី
26. ទ័ពក្បត់ នឹងបង្កគ្រោះថ្នាក់ដល់ខ្លួនឯងវិញ  ស៊ីងអ៊ី
27. បើចង់រស់នៅដោយសុខសាន្តរហូត ដាច់ខាតកុំ ជឿពាក្យចចាមអារ៉ាមរបស់គេឱ្យសោះ ស៊ីងអ៊ី
28. ប្រើកងទ័ពមិនប្រថុយ ម៉េចនឹងអាចយកជោគជ័យបាន  ស៊ីងអ៊ី
29. មានគេទទួលស្គាល់តំណែង ល្អជាងដណ្តើមយក ខេត្តក្រុងពីរបីឆ្ងាយណាស់ ស៊ីងអ៊ី
30. វិន័យមានចិត្តធម៌ ទោសមិនដាក់លើអ្នកខ្ពង់ខ្ពស់  ស៊ីងអ៊ី
31. ឱកាសប្រែប្រួលច្រើនណាស់ ម៉េចនឹងមានអាច មានសង្ឃឹមមួយរយភាគទៅ  ស៊ីងអ៊ី
32. មានគុណធម៌ពេក ក្លាយជាល្ងង់ខ្លៅ ចិត្តល្អពេកក្លាយជាឡឺកឺ ស៊ីងអ៊ី
33. ល្បិចយកចចកវាយឆ្កែ មិនថាចចក ឬឆ្កែឈ្នះទេ សុទ្ធតែអាច ឆ្លៀតឱកាសទៅបង្រ្កាបពេលពួកគេកំពុងប្រយុទ្ធបានទាំងអស់ ស៊ីងអ៊ី
34. បើចង់យកឈ្នះសត្រូវ ត្រូវយកសត្រូវធ្វើជាគ្រូ ចូវអ៊ី
35. អាវុធសំខាន់ជាងគេដើម្បីវាយក្រុង មិនមែនជណ្តើរទេ គឺជនបង្កប់ ចូវអ៊ី
36. អ្វីដែលគេចង់ឱ្យឯងមើលឃើញ គឺគេឱ្យឯងមើលឃើញ ចូវអ៊ី
37. បើចង់សួរគេ ត្រូវតែដឹងពីចម្លើយរបស់គេមុន ចាំសួរគេ ចូវអ៊ី
38. បើចង់សម្រេចកិច្ចការធំ មិនគួរឆេវឆាវទេ ហើយក៏មិនគួរប្រកាន់នឹងបាត់ទីក្រុងមួយដែរ ចូវអ៊ី
39. ជ័យជំនះតូចតាច មិនត្រូវក្អេងក្អាងឡើយ ចូវអ៊ី
40. ក្រុងធំគួរតែបានលើម្ចាស់ឆ្លាត ស៊ីយ៉ូវ
41.  ដកថយនឹងច្របូកច្របល់ ច្របូកច្របល់ប្រាកដជាចាញ់ ស៊ីយ៉ូវ
42. ទស្សនៈល្ងង់ខ្លៅប្រាកដជាបង្កាត់ភ្លើងដុតខ្លួនឯង  ស៊ីយ៉ូវ
43. មនុស្សមានឆន្ទៈខុសគ្នា ស៊ីយ៉ូវ
44.  ម្ចាស់របស់ខ្ញុំ ពេលដែលល្ងង់ ល្ងង់គួរឱ្យខ្លាច តែដល់ពេលឆ្លាត គឺឆ្លាតជាងម្ចាស់ក្នុងលោកទាំងអស់ ស៊ីយ៉ូវ
45. ច្បាប់មិនតឹងរឹងគេមិនខ្លាច ដល់ដំណាក់កាល ចាំបាច់ កាន់តែត្រូវតឹងរឹង ស៊ុនឈាន
46.  នៅក្នុងសម័យសង្រ្គាមនេះ អត់មានល្បិចច្រើន និងលាក់ពុតទេ មានតែចាញ់និងឈ្នះប៉ុណ្ណោះ ស៊ុនឈាន
47.  មានតែយើងខ្លាំងខ្លួនឯងទេ ទើបអ្នកដទៃព្រម ជួយយើង ស៊ុនឈាន
48.  សមត្ថភាពរបស់ខ្ញុំ សុទ្ធតែចាញ់ពុកនិងបងប្រុស បើគ្រាន់តែចិត្តទូលាយ ក៏គ្មាន ដែរនោះ ខ្ញុំវាយយក ទឹកដីម៉េចនឹងបាន  ស៊ុនឈាន
49.  ឱ្យតែមានស្មារតីប្រយុទ្ធ ទោះជាបាត់បង់ក្រុង ប៉ុន្មានក៏ដោយ ក៏អាចយកមកវិញបានដែរ  ស៊ុនឈាន
50. គុណធម៌ សំខាន់ជាងជីវិតមនុស្សទៅទៀត គួនអ៊ី
51. បើចូលធ្វើទាហានហើយ មិនអាចល្មើសវិន័យទាហានទេ គួនអ៊ី
52. បើចង់ស្ទូចត្រីធំ ត្រូវតែដាក់នុយឱ្យធំបន្តិច ហួងចុង
53. សង្រ្គាមដែលឆាប់ឈ្នះពេក សុទ្ធតែមានល្បិច ហួងចុង
54. អ្នកក្លាហាន ស្រលាញ់អ្នកក្លាហាន កុងស៊ុនចាង
55. ចិត្តរបស់អ្នកធ្វើម្ចាស់ ត្រូវការការប្រមាថ របស់មនុស្សលោកច្រើនរាប់មិនអស់ ចាងចាវ
56. កូនប្រុសដើមទ្រូងប្រាំហាត់ វាយដល់ធំ បើមិនវាយ គឺមិនខ្លាំងទេ ចាងហ្វី
57. ម្ចាស់ល្ងង់ ចាញ់ស្រីម្នាក់ទៀត ឡើងដល់ សមរភូមិប្រាកដជារាគដាក់ខោហើយ ចាងហ្វី
58. ប្រើចិត្តធម៌ យកចិត្តគេ ទង្វើរនេះមុតជាងដាវកាំបិត ១០០ដងទៀត ចាវជឺឡុង
59. កើតក្នុងសម័យសង្រ្គាម គួរតែបង្កើតទិដ្ឋភាព សង្រ្គោះ រាស្រ្តចេញពីរណ្តៅទុក្ខ ឆាវចាវ
60. សណ្តែក ដុតគ្រាប់សណ្តែក សណ្តែកស្រក់ ទឹកភ្នែកក្នុងឆ្នាំង កើតចេញពីឬសតែ មួយដុតគ្នាដើម្បីអ្វីទៅ ឆាវជឺ
61.  មនុស្សមិនអាចស្រវឹង១ពាន់ឆ្នាំ កំណាព្យល្បី១ម៉ឺនឆ្នាំ ឆាវជឺ
62. មួយជីវិតមនុស្ស រស់លើសមួយថ្ងៃក៏មិនយូរទេ ឆាប់ស្លាប់មួយថ្ងៃក៏មិនឆាប់ដែរ ឆាវជឺ
63. មានពេលខ្លះ ជក់ខ្លាំងជាងកាំបិតទៅទៀត ឆាវភី
64.  ឆ្កែទាល់ច្រក ប្រាកដជាផ្លោះជញ្ជាំង ឆិនកុង
65. ត្រូវគិតពីកិច្ចការធំសិន មិនអាចប្រកាន់នឹងកំហឹងមួយពេលនោះទេ ឆិនកុង
66.  ចំពោះមនុស្សស្មោះ មិនអាចប្រើកម្លាំងបាយបានទេ យើងប្រើចិត្តស្មោះពង្វក់គេទៅ ឆិនអ៊ី
67.  ថ្វីត្បិតតែឧបរាជជាមន្រ្តីធំ តែក៏នៅតែជាមន្រ្តី ឆិនអ៊ី
68.  អ្នកពូកែច្បាំងសម្រុងទៅមុខរហូត អ្នកពូកែគិត ខ្លាចមុខខ្លាចក្រោយ ឆិនអ៊ី
69.  ដើម្បីពង្រឹងអំនាច ត្រូវមានមនុស្សមិនធម្មតា ធ្វើកិច្ចការមិនធម្មតា សាងគុណសម្បត្តិមិនធម្មតា ឆិនអ៊ី
70. របស់ដែលអាចទិញបាន សុទ្ធតែជា របស់ថោក ទីប្រឹក្សាយានស៊ូ
71.  សាងគុណសម្បតិ្តធំមួយ ល្បីឈ្មោះតជំនាន់ លីយូ
72. កូនចៅអត់បានការ ជាចំណុចខ្សោយ ទីមួយ មន្ត្រីរបស់ឆាវឆាវ
73. បើសម្លាប់មនុស្សម្នាក់ គឺបាត់បង់ ចិត្តមនុស្សទាំងនគរ មន្ត្រីរបស់ឆាវឆាវ
74.  គ្រួសារក្រឃើញកូនកត្តញ្ញូ ប្រទេស ជួបគ្រោះឃើញមន្ត្រីស្មោះ ឆិនតុង
75. ក្នុងនាមជាក្សត្រ ត្រូវនៅក្នុងរាជវាំង មិនចាំបាច់ ចេញទៅច្បាំងទេ គ្រាន់តែចេះមើលមនុស្ស ថាអ្នកណាត្រូវចេញ ច្បាំង អ្នកណាត្រូវនៅការពារ មន្រ្តីនគរអ៊ួយ
76.  ជីងចូវប្រៀបដូចជាដើមឈើមួយដើមដែលដុះលើភ្នំ ធ្លាក់ខ្យល់ខាងកើតក៏ត្រូវ ធ្លាក់ខ្យល់ខាងលិចក៏ត្រូវ បើមិនចង់ឱ្យ ដួលទេ ទី១ គឺត្រូវលាស់ស្លឹកស្កឹមស្កៃ ចាក់ឬសឱ្យជ្រៅ ទី២ ត្រូវបណ្តុះដើមឈើឱ្យក្លាយជាព្រៃទៀត ម៉ាលៀង
77.  សម្លាប់ខ្លួនមុន ទើបកើតក្រោយ ម៉ាស៊ូ
78.  បេសកជននគរធំ មិនថ្វាយបង្គំម្ចាស់នគរតូចទេ ម៉ាស៊ូ
79.  ចិត្តស្មោះ និងចិត្តកត្តញ្ញូ មិនអាចបំពេញ ម្តងទាំងពីរបានទេ ម្តាយស៊ីស៊ូ
80. ធ្វើជាម្ចាស់របស់គេ ត្រូវមានចិត្តអត់ធ្មត់លើសពី មនុស្សធម្មតា ម្តាយស៊ុនឈាន
81.  អ្នកធ្វើកិច្ចការធំ មិនប្រកាន់រឿងតូចតាច យានស៊ូ
82. កុំប្រើចិត្តមនុស្សថោកទាប មកវាយ តម្លៃ សុភាពបុរស យានសាវ
83. ទ័ពខ្លាំង មិនសង្កត់ម្ចាស់ លីពូ
84.  ក្បួនសឹកនៅក្នុងសៀវភៅ មិនប្រាកដថា ត្រូវទាំងអស់ទេ វ៉ាងភីង
85. ជួបមិត្តចាស់នៅសម័យសង្គ្រាម ពិតជាលាភធ្លាក់ពីលើមេឃមែន វ៉ាងអ៊ីង
86.  បើចង់ឱ្យជោគជ័យ ត្រូវប្រើល្បិចតៗគ្នា វ៉ាងអ៊ីង
87.  វត្ថុទិព្វលើលោក មិនស្ថិតលើសំបកក្រៅទេ វ៉ាងអ៊ីង
88.  មនុស្សដែលអាចយកចិត្តរាស្រ្តបាន ប្រាកដជា អាចយកចិត្តទេវតាបាន ស៊ីស៊ូ
89.  មុនពេលប្រយុទ្ធ ការសំខាន់គឺស្គាល់សភាព សត្រូវ បើមិនស្គាល់ច្បាស់ មិនអាចវាយបានទេ ស៊ឺម៉ាចាវ
90. សុខចិត្តហួសពេលកំណត់ ក៏មិនអាចប្រថុយនឹងគ្រោះថ្នាក់ដែរ ស៊ឺម៉ាចាវ
91.  សុភាពបុរស ផ្តាច់ទំនាក់ទំនង មិនប្រើ សំដីអាក្រក់ ស៊ុនជាន
92. ចំនុចដែលខុសពីតុងជួ គឺឆាវឆាវលួចជាតិ មិនទុកឈ្មោះចោរ ស្តេចហាន
93. ស្រែអ្នកមុនធ្វើ អ្នកក្រោយប្រមូលផល អ្នកប្រមូលផលកុំសប្បាយចិត្ត នៅមានអ្នកប្រមូលផលតាមក្រោយទៀត ស្តេចហាន
94.  ស្តេចត្រាញ់ គឺជាអណ្តូងមួយ ក្សត្រជាអណ្តូងជ្រៅមួយ មន្រ្តីនិងប្រជារាស្រ្ត តើអ្នកណាមួយដែលមិនចង់ព័ទ្ធជុំវិញអណ្តូងជ្រៅ ទទួលបានគុណសម្បត្តិមិនចេះអស់នោះទេ លីយាន
95. ចក្រវាលវិល ប្តូរទិដ្ឋភាពថ្មី ស្តេចឡឺកឺម្នាក់ មិនអាចរារាំងបានទេ ហួស៊ីង
96.  អាចការពារក៏អាចបំផ្លាញដែរ គួកជា
97.  ក្បាលអាចដាច់ ជង្គង់មិនអាចលុតទេ ហួនកុងហឹង
98.  ខ្ញុំមិនចង់ព្យាបាលមុខរបួសត្រូវអាវុធទេ ព្រោះ ពេលខ្ញុំព្យាបាលហើយ នឹងបង្កើនអាវុធ កាន់តែច្រើន ហួធួ
99.  ធ្វេីខុសការស្មាន គ្មានការប្រុងប្រយ័ត្ន ឆាវយិន

Comments

Popular Posts