ជីវិតគឺប្រៀបដូចជាការជិះកង់ Get link Facebook Twitter Pinterest Email Other Apps ជីវិតគឺប្រៀបដូចជាការជិះកង់ ដើម្បីទប់លំនឹងបានអ្នកត្រូវតែធាក់វាទៅមុខជានិច្ច។ Life is like riding a bicycle. To keep your balance, you must keep moving. - Albert Einstein Get link Facebook Twitter Pinterest Email Other Apps Comments
សន្សឹមៗកុំបំបោល ក្រែងពុំដល់ដូចប្រាថ្នា ពាក្យចាស់មួយឃ្លាពោលថា"សន្សឹមៗកុំបំបោល ក្រែងពុំដល់ដូចប្រាថ្នា" ការធ្វើដំណើរទៅមុខឱ្យលឿនគឺជាចំណុចវិជ្ជមានរបស់បុគ្គលម្នាក់ៗ ប៉ុន្តែសួរថាពិតជាអាចទៅដល់គោលដៅមុនគេមែនទេ? ចម្លើយនៅមិនទាន់ឆ្លើយបាននៅឡើយ ដោយសារផ្លូវដើរឆ្ពោះទៅរកគោលដៅនោះ វាអាចនឹងប្រឈមជាមួយឧបសគ្គជាច្រើនដែលអ្នកមិនទាន់បានដឹង ជាពិេសសអ្នកពុំទាន់ប្រាកដខ្លួនឯងថាជាផ្លូវខុសរឺត្រូវនៅឡើយ។ ការដើរទៅមុខលឿន ប៉ុន្តែដើរខុសផ្លូវគឺជាហេតុនាំឱ្យមានភាពបរាជ័យ និងមានការខាតបង់ទាំងពេលវេលា និងធនធានផ្សេងៗ។ ថ្វីបើអ្នកដើរយឹតៗ ប៉ុន្តែដើរចំផ្លូវទៅរកគោលដៅ វាពិតជាអាចធ្វើឱ្យអ្នកចំណេញពេលវេលា និងកំលាំង ហើយអាចនាំអ្នកទៅដល់គោលដៅមុនគេថែមទៀត។ ដូច្នេះខ្ញុំអាចនិយាយបានថា " ការធ្វើដំណើរទៅមុខលឿនរឺយឺតមិនសំខាន់ អ្វីដែលសំខាន់បំផុតនោះគឺ ការទៅដល់គោលដៅរបស់អ្នក" ៕ Read more
៩ ចំណុចសំរាប់អ្នកសម្ភាសការងារ ត្រូវស្វែងយល់ឪ្យបានច្បាស់អំពីស្ថាប័នដែលអ្នកដាក់ពាក្យសម្ភាសការងារ កុំនិយាយអ្វីដែលអ្នកដឹង ត្រូវព្យាយាមនិយាយអ្វីដែលអ្នកចេះ កុំធ្វេីជាមនុស្សដែលសម្បូរទ្រឹស្តី ត្រូវធ្វេីជាអ្នកដែលមានការអនុវត្តន៍ជាក់ស្ដែង កុំបង្ហាញថាខ្លួនចេះគ្រប់ផ្នែក ត្រូវព្យាយាមបញ្ជាក់អំពីជំនាញដែលអ្នកអាចធ្វេីបាន កុំប្រាប់អំពីលទ្ធផល ត្រូវពន្យល់អំពីយុទ្ធសាស្ត្រដេីម្បីសំម្រេចបានលទ្ធផល កុំចង្អុលបង្ហាញផ្លូវទៅរកគោលដៅ ត្រូវព្យាយាមដឹកនាំផ្លូវឆ្ពោះទៅរកគោលដៅ កុំបង្ហាញផ្នត់គំនិតជាសេដ្ឋី អ្នកមានឆាប់ មនុស្សជោគជ័យ ពេលកំពុងសម្ភាស កុំមានមោទនភាពថាខ្លួនមានសមត្ថភាព ដែលអាចផ្លាស់ប្តូរការងារបានយ៉ាងឆាប់រហ័ស មានសមត្ថភាពមិនប្រាកដថាមានឪកាសការងារ ប្រសិនបេីអាកប្បកិរិយាមិនសមស្រប Read more
៩៩ សុភាសិតចិនក្នុងរឿង សាម កុក (Three Kingdoms) 1. មនុស្សខ្វាក់ជិះសេះខ្វាក់ យប់ជ្រៅដល់ជ្រោះធំ – លូស៊ីង 2. ទឹកមួយពែង មិនអាចពន្លត់ភ្លើងធំទេ – លូស៊ីង 3. ប្រើភាពអចលនាបង្រ្កាបចលនា នេះជាយុទ្ធសាស្រ្ត ឈ្នះសត្រូវ – ធានហ្វុង 4. គួរគិតពីផលប្រយោជន៍ មិនគួរគិតតែឈ្មោះទទេនោះទេ – ធានហ្វុង 5. អ្នកមានតែឈ្មោះតែគ្មានអំណាច ច្បាស់ជាវិនាស – ធានហ្វុង 6. របួសជាហើយ ក៏ភ្លេចឈឺហើយមែនទេ – ធានហ្វុង 7. ថ្វីត្បឹតតែខ្ញុំមានចិត្តល្អ តែខ្ញុំមិនល្ងង់ទេ - លូស៊ូ 8. ទោះបីមានកំហឹងប៉ុណ្ណាក៏ដោយ បើបាត់ភាពម្ចាស់ការ វានឹងសម្លាប់ខ្លួនយើងវិញ – លូស៊ូ 9. បើគិតគូរដល់នគរ រឹតតែត្រូវគិតសច្ចធម៌ហើយ – លូស៊ូ 10. បើមិនប្រជែង ម៉េចនឹងអាចការពារទឹកដីបាន – លូស៊ូ 11. មានអ្នកច្រៀងល្ខោន ត្រូវតែមានអ្នកមើលល្ខោន – លូស៊ូ 12. មិនថាមុខរបរតូចឬធំ អ្នកណាដាក់ទុនធំ អ្នកនោះ ចំណេញច្រើន – លូស៊ូ 13. សត្រូវ ក៏ជាមិត្តភក្តិដែរ សត្រូវស្រួលទប់ទល់ មិត្តភក្តិក៏ស្រួល ទប់ទល់ដែរ តែមនុស្សដែលជាមិត្តផង ជាសត្រូវផង ពិបាកទប់ ទល់ខ្លាំងណាស់ – លូស៊ូ 14. សម្តីរាប់ពាន់ម៉ាត់ ក៏មិនមានប្រយោជន៍ដូចពាក្យពិតដែរ Read more
Comments