សម្លមួយឆ្នាំងមិនអាចតម្រូវចិត្តអ្នកញាំគ្រប់រូប


សម្លមួយឆ្នាំងត្រូវការនូវគ្រឿងផ្សំជាច្រើនមុខដើម្បីតម្រូវចិត្តអ្នកញាំគ្រប់រូប និងធានាបាននូវសុខភាពល្អ។ ថ្វីបើមានគ្រឿងផ្សំច្រើនក៏ពិតមែន ប៉ុន្តែចុងភៅចាំបាច់ត្រូវមានបទពិសោធន៍ខ្ពស់ ត្រូវចេះយល់ចិត្តអ្នកញាំ និងដឹងច្បាស់ថាកាលៈទេសៈ។ 
ជាបទពិសោធន៍សម្លមួយឆ្នាំងមិនអាចតម្រូវចិត្តអ្នកញាំគ្រប់គ្នាបានឡើយ ដូច្នេះចុងភៅត្រូវត្រៀមអំបិល ស្ករ ក្រូចឆ្មា … ដើម្បីអ្នកញាំថែមថយតាមតម្រូវការជាក់ស្តែង។ អ្នកដឹកនាំមិនអាចធ្វើឪ្យមនុស្សទាំងអស់សប្បាយចិត្តក្នុងពេលតែមួយបានឡើយ ផ្ទុយទៅវិញអ្នកដឹកនាំត្រូវមានវិធីសាស្រ្តធ្វើឪ្យបុគ្គលិកក្រោមបង្គាប់ស្រលាញ់ការងារ និងចាត់ទុកកន្លែងធ្វើការដូចជារបស់ខ្លួន។ ពេលបុគ្គលិកទាំងអស់យល់ថាគ្រប់យ៉ាងជារបស់ខ្លួន ហើយខ្លួនជាអ្នកទទួលខុសត្រូវទៀត ពេលនោះបញ្ហាទាំងឡាយត្រូវបានបញ្ចប់ គ្មានការតវ៉ា គ្មានការត្អូញត្អែរទៀតឡើយ ដោយហេតុថាបញ្ហាទាំងអស់គឺខ្លួនឯងជាអ្នកដោះស្រាយ តើត្រូវត្អូញត្អែរដាក់អ្នកណាទៀត?

Comments

Popular posts from this blog

សន្សឹមៗកុំបំបោល ក្រែងពុំដល់ដូចប្រាថ្នា

៩ ចំណុចសំរាប់អ្នកសម្ភាសការងារ

៩៩ សុភាសិតចិនក្នុងរឿង សាម កុក (Three Kingdoms)