ពិធីសម្ពោធសមិទ្ធិផលថ្មីទី២៣នៅទីរួមខេត្តតាកែវ៖

នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ សាលារៀនសុវណ្ណភូមិបានរៀបចំពិធីសម្ពោធដាក់ឪ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មីទី២៣ ស្ថិតនៅក្នុងទីរួមខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកឧកញ៉ា ជា ធីឡាយ អគ្គនាយកអ៊ិនធីស៊ីគ្រុប និងលោកជំទាវ។ ក្នុងនោះដែរគេសង្កេតឃើញមានវត្តមានរបស់លោក ឃឹម ផុន ប្រធាននាយកប្រតិបត្តិអ៊ិនធីស៊ីគ្រុប ថ្នាក់ដឹកនាំការិយាល័យកណ្តាល និងគណៈនាយកមកពីគ្រប់សេវាកម្មអប់រំអ៊ិនធីស៊ីគ្រុបទូទាំងរាជធានី-ខេត្ត។ 
គួររំលឹកផងដែរថា មកដល់ពេលនេះសាលារៀនសុវណ្ណភូមិមានទីតាំងសរុបចំនួន២៥សាខាទូទាំងប្រទេស ដោយមាន១៥ទីតាំងនៅរាជធានីភ្នំពេញ និង១០ទីតាំងទៀតនៅតាមខេត្តក្រុងសំខាន់ៗមួយចំនួនដូចជា៖ ក្រុងតាខ្មៅខេត្តកណ្តាល ក្រុងព្រះសីហនុ ក្រុងបាត់ដំបង ទីរួមខេត្តបន្ទាយមានជ័យ ក្រុងប៉ោយប៉ែត និងក្រុងសៀមរាប៕


Comments

Popular posts from this blog

សន្សឹមៗកុំបំបោល ក្រែងពុំដល់ដូចប្រាថ្នា

៩៩ សុភាសិតចិនក្នុងរឿង សាម កុក (Three Kingdoms)

គុណភាពអប់រំគឺស្ថិតនៅចន្លោះការរៀបចំកម្មវិធីសិក្សា និងការអនុវត្តន៍កម្មវិធីសិក្សា

តើបុគ្គលិកមានប៉ុន្មានប្រភេទ?

៩ ចំនុចសំរាប់អ្នកសម្ភាសការងារ

តើហេតុអ្វីពាក្យថា «ពេក» គឺជាបញ្ហា?

The 6 habits of highly effective school leadership

វិធីសាស្រ្តក្នុងការកំណត់អាទិភាពការងារ

មិត្តភក្រ្តចាស់គឺជាមាស មិត្តភក្រ្តថ្មីគឺជាពេជ្រ