៥ ជំហានក្នុងការកំណត់គោលដៅ
- ត្រូវកំណត់នូវតម្រូវការឱ្យបានច្បាស់លាស់ (determine needs)
- ត្រូវបង្កើតគោលដៅជាក់លាក់ (create specific goals)
- ត្រូវរៀបចំ និងអនុវត្តផែនការយុទ្ធសាស្រ្តដើម្បីសម្រេចគោលដៅ (create and implement strategies)
- ត្រូវធ្វើការត្រួតពិនិត្យដំណើរការអនុវត្តផែនការយុទ្ធសាស្រ្ត (monitor the progress)
- ត្រូវបញ្ជាក់ឱ្យបានច្បាស់ថាតើគោលដៅបានសម្រេចរឺយ៉ាងណា (determine whether the goals are achieved)
ក្តីសង្ឃឹម (hope) មិនមែនជាសកម្មភាពយុទ្ធសាស្រ្តដែលអ្នកត្រូវអនុវត្តដើម្បីសម្រេចគោលដៅឡើយ ដោយឡែកក្តីសុបិន (dream) វាក៏មិនមែនជាគោលដៅដែលអ្នកបានកំណត់ដែរ ដោយសារតែក្តីសុបិនវាពុំមានសកម្មភាពដើម្បីបង្ហាញផ្លូវអ្នកដើរទៅរកគោលដៅពិតប្រាកដទេ។ ដូច្នេះគោលដៅ (goals) តម្រូវឱ្យអ្នកមានក្តីសុបិន បូកជាមួយផែនការសកម្មភាព (action steps) បូកជាមួយការកំណត់ពេលវេលាច្បាស់លាស់ (target date) ទើបធ្វើឱ្យអ្នកអាចសម្រេចគោលដៅបានដូចបំណង។
Comments