តើហេតុអ្វីពាក្យថា «ពេក» គឺជាបញ្ហា?
- មានពេក - អាចមានការព្រួយបារម្ភក្នុងការគ្រប់គ្រង និងចាត់ចែងទ្រព្យសម្បត្តិ
- ក្រពេក - អាចមានការព្រួយបារម្ភអំពីខ្សែជីវិតតើទៅថ្ងៃខាងមុខរស់ដោយរបៀបណា?
- ចេះពេក - អាចមិនសូវមានអ្នកហ៊ានផ្តល់យោបល់
- ល្ងង់ពេក - អាចមិនសូវមានអ្នកផ្តល់តម្លៃ
- សប្បាយពេក - អាចភ្លេចខ្លួន
- កើតទុក្ខពេក - អាចនាំឱ្យមានបញ្ហាសុខភាព
- ធូរលុងពេក - អាចមិនសូវមានសណ្តាប់ធ្នាប់
- តឹងរឹងពេក - អាចមិនសូវមានអ្នកចង់នៅក្បែរ
- ស្រឡាញ់ពេក - អាចឈឺចាប់
- ប្រចណ្ឌពេក - អាចបាត់បង់
- លោភលន់ពេក - អាចដើរផ្លូវខុស
- ទុកចិត្តពេក - អាចគ្រោះថ្នាក់
ដើម្បីលុបបំបាត់នូវពាក្យថា «ពេក» អ្នកត្រូវចេះប្រមាណខ្លួន ត្រូវចេះស្កប់ស្កល់ និងត្រូវធ្វើឱ្យខ្លួនរបស់អ្នកមានតុល្យភាពឡើងវិញ។
Comments