តើការងារប្រភេទណាដែលអ្នកដឹកនាំចាំបាច់ត្រូវប្រគល់សិទ្ធឱ្យគេធ្វើជំនួស?

ជាទូទៅ អ្នកដឹកនាំតែងតែមានការងារជាច្រើនដែលស្ថិតនៅក្រោមទំនួលខុសត្រូវរបស់ខ្លួន រាប់ចាប់តាំងពីប្រភេទការងារធម្មតា រហូតដល់ប្រភេទការងារសំខាន់ៗជាច្រើនទៀត។ អ្នកដឹកនាំមិនអាចធ្វើការងារទាំងអស់ដោយខ្លួនឯងបានឡើយ គឺត្រូវធ្វើការបែងចែកឱ្យបុគ្គលិកក្រោមបង្គាប់ជាអ្នកធ្វើជំនួសទៅលើប្រភេទការងារមួយចំនួន ប៉ុន្តែនៅតែស្ថិតនៅក្រោមការតាមដាន និងត្រួតពិនិត្យរបស់អ្នកដឹកនាំដ៏ដែល។ មានន័យថាអ្នកដឹកនាំមានតួនាទីសំខាន់ក្នុងការបែងចែកការងារ ត្រួតពិនិត្យការងារ វាយតម្លៃការងារ និងផ្តល់យោបល់ដើម្បីធ្វើឱ្យមានភាពប្រសើរឡើង។

*** តើការងារប្រភេទណាដែលអ្នកដឹកនាំចាំបាច់ត្រូវប្រគល់សិទ្ធឱ្យគេធ្វើជំនួស?
ជាមធ្មតា ការងារត្រូវបានបែងចែកជា៤ប្រភេទផ្សេងៗគ្នាដូចខាងក្រោម៖
  1. ប្រភេទការងារសំខាន់ (Important)
  2. ប្រភេទការងារមិនសំខាន់ (Not Important)
  3. ប្រភេទការងារបន្ទាន់ (Urgent) 
  4. ប្រភេទការងារមិនបន្ទាន់ (Not Urgent)
*** វិធីសាស្រ្តនៃការបែងចែកការងារឱ្យបុគ្គលិកក្រោមបង្គាប់ជាអ្នកធ្វើជំនួស
  • ប្រភេទការងារ "សំខាន់និងបន្ទាន់" ត្រូវធ្វើដោយខ្លួនឯងភ្លាមៗ ដោយមិនតម្រូវឱ្យបែងចែកដល់បុគ្គលិកក្រោមបង្គាប់ឡើយ
  • ប្រភេទការងារ "សំខាន់ប៉ុន្តែមិនបន្ទាន់" ត្រូវធ្វើការសម្រេចចិត្តរៀបចំផែនការការងារជាមុន បន្ទាប់មកអនុវត្តតាមក្រោយ
  • ប្រភេទការងារ "បន្ទាន់ប៉ុន្តែមិនសំខាន់" ត្រូវធ្វើការបែងចែកការងារឱ្យបុគ្គលិកក្រោមបង្គាប់ធ្វើជំនួស និងត្រួតពិនិត្យការងារតាមក្រោយ
  • ប្រភេទការងារ "មិនសំខាន់និងមិនបន្ទាន់" ត្រូវទម្លាក់ចោល ឬជំរុះចោលនូវប្រភេទការងារមួយនេះ ឧទាហរណ៍: ការអាន e-mail ដែលមិនមានអត្ថប្រយោជន៍ និងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម (Faceebook) ជាដើម ។ 

Comments

Popular posts from this blog

សន្សឹមៗកុំបំបោល ក្រែងពុំដល់ដូចប្រាថ្នា

៩ ចំណុចសំរាប់អ្នកសម្ភាសការងារ

សុភាសិតខ្មែរ