តើកក្តាអ្វីខ្លះនាំឱ្យអ្នកក្លាហានគួនអុីទទួលបរាជ័យ?
អត្តបទទី២២១ ឆ្នាំទី៨
គំនិតគួរពិចារណា៖
តើកក្តាអ្វីខ្លះនាំឱ្យអ្នកក្លាហានគួនអុីទទួលបរាជ័យ?
គួនអុីគឺជាមេទ័ពដ៏ល្បីឈ្មោះ និងជាអ្នកក្លាហានដែលមានគុណធម៌ ពេលត្រូវព្រួញពិសរបស់មេទ័ពឆាវឆាវ កូនរបស់គួនអុីក៏បានអញ្ជើញគ្រូពេទ្យទេវតាដើម្បីព្យាបាលមុខរបួស ពេលព្យាបាលរួចគ្រូពេទ្យបានប្រាប់ថា ជាតិពិសក្នុងខ្លួនលោកម្ចាស់ខ្ញុំបានយកចេញអស់ហើយ ប៉ុន្តែលោកម្ចាស់ត្រូវសម្រាកចំនួន១០០ថ្ងៃសិនទើបអាចប្រយុទ្ធបានទៀត ភ្លាមនោះគួនអុីមិនព្រមហើយថែមទាំងនិយាយថា ខ្ញុំប្រើតែដៃម្ខាងក៏អាចកំចាត់មេទ័ពឆាវឆាវបានដែរ ដោយសារភាពមានៈរបស់គួនអុី លោកគ្រូទេព្យក៏មិនហ៊ានរារាំងអ្វីទាំងអស់។
ដោយហេតុថាចង់ជួយឪពុក កូនរបស់គួនអុីបានព្យាយាមអង្វរលោកគ្រូពេទ្យទេវតា ដើម្បីជួយផ្តល់យោបល់ដល់គួនអុីឱ្យផ្អាកការប្រយុទ្ធ គ្មានជម្រើសគ្រូេពទ្យទេវតាក៏បញ្ជាក់ប្រាប់កូនរបស់គួនអុីថា “ជំងឺរបស់លោកម្ចាស់ខ្ញុំបានព្យាបាលជាសះស្បើយ១០០ភាគរយហើយ ប៉ុន្តែជំងឺក្អេងក្អាងរបស់លោកម្ចាស់គ្មានថ្នាំព្យាបាលឡើយ”។
មេទ័ពល្បីឈ្មោះនិងក៏ជាអ្នកក្លាហានដែលមានគុណធម៌ គួនអុីបរាជ័យដោយសារ៖
- ការយល់ឃើញថាខ្លួនឯងចេះគ្រប់សព្វ
- ការមានភាពរឹងមានៈមិនស្តាប់យោបល់អ្នកដ៏ទៃ
- ការមានចរិកអួតក្អេងក្អាងមើលងាយសភាពការណ៍
- ការយល់ឃើញថាខ្លួនឯងចេះគ្រប់សព្វ
- ការមានភាពរឹងមានៈមិនស្តាប់យោបល់អ្នកដ៏ទៃ
- ការមានចរិកអួតក្អេងក្អាងមើលងាយសភាពការណ៍
ការសន្និដ្ឋានរួមឃើញថា ការធ្វើការអ្វីមួយដែលគ្មានមេដឹកនាំចាំជួយផ្តល់យោបល់ និងជំរុញទឹកចិត្ត អាចប្រឈមនឹងភាពបរាជ័យ ដោយសារការប្រើប្រាស់អំណាចហួសព្រំដែន និងគិតថាខ្លួនមានសិទ្ធិសម្រេចកិច្ចការគ្រប់យ៉ាងផ្អែកតាមមុខតំណែងនិងតួនាទី។
ការចេះស្តាប់យោបល់មនុស្សនៅជុំវិញខ្លួន ការចេះទទួលយកឱវាទពីមេដឹកនាំ ការចេះប្រើប្រាស់សិទ្ធិអំណាចឱ្យបានត្រឹមត្រូវ និងការចេះទទួលកំហុសនិងចេះកែប្រែខ្លួនទាន់ពេល គឺជាយ័ន្តការពារខ្លួនកុំឱ្យជួបប្រទះភាពបរាជ័យ និងជាមនុស្សដែលគេតែងនឹកគិត ហើយចង់យកមកនៅក្បែរ៕
ទស្សនៈផ្ទាល់ខ្លួន
Comments